ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប Lyon ស្នើ​នាយក​រដ្ឋមន្ត្រី​បារាំង​ឱ្យ​មានការ​ប្រកួត Ligue 1 ឡើង​វិញ

3 ឆ្នាំ មុន

ប្រធាន​ក្លិប Lyon លោក Jean-Michel Aulas បាន​សរសេរ​លិខិត​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​បារាំង និង​រដ្ឋមន្ត្រីក្រសួង​កីឡា​ដោយ​ស្នើ​ពួក​គេ អនុញ្ញាត​ឱ្យ​លី​គ​កំពូល​បារាំង Ligue 1…

ប្រធាន​ក្លិប Lyon លោក Jean-Michel Aulas បាន​សរសេរ​លិខិត​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​បារាំង និង​រដ្ឋមន្ត្រីក្រសួង​កីឡា​ដោយ​ស្នើ​ពួក​គេ អនុញ្ញាត​ឱ្យ​លី​គ​កំពូល​បារាំង Ligue 1 បន្ត​ការ​ប្រកួត​រដូវ​កាល​នេះ​ឡើង​វិញ​។

ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី ២៨ មេ​សា ២០២០ ក្រប​ខណ្ឌ Ligue 1 និង Ligue 2 រដូវ​កាល ២០១៩-២០ ត្រូវ​បាន​រំសាយ​ចោល​តែ​ម្តង ដោយ​ក្នុង​នោះ​ក្រុម PSG ក្លាយជា​ម្ចាស់​ជើងឯក ។

ការ​សម្រេចចិត្ត​នេះ ធ្វើ​ឲ្យ​ក្លិប​មួយ​ចំនួន សម្តែង​ការ​មិន​ពេញ​ចិត្តជា​ពិសេស​ក្រុម​ដែល​ត្រូវ​កាត់​ចោល និង​ក្រុម​មិន​អាច​លេង​ពានរង្វាន់​ទ្វីបអឺរ៉ុប​រដូវ​កាល​ក្រោយ ។ ជាក់ស្តែង​ដូច​ក្រុម Lyon ដែល​នៅ​លេខ ៧ ក្នុង​តារាង Ligue 1 មិន​អាច​លេង​ក្នុង​ពានរង្វាន់ Champions League រដូវ​កាល​ក្រោយ ។

នៅ​ក្នុង​លិខិត ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​បារាំង និង​រដ្ឋមន្ត្រីក្រសួង​កីឡា លោក Aulas បាន​លើក​ឡើង​ថា បាល់ទាត់​បារាំង នឹង​ប្រឈម​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ហើយ​ក៏​នឹង​ប៉ះពាល់​ដល់​សង្គម ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

«​ក្របខ័ណ្ឌ Bundesliga បាន​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ​កាល​ថ្ងៃ​ទី ១៦ ឧសភា​។ ប្រទេស​អេ​ស្ប៉ា​ញ​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ​នៅ​ថ្ងៃ​ទី ៨ មិថុនា​។ អ៊ី​តា​លី ,​រុ​ស្ស៊ី និង​ព័រ​ទុ​យ​ហ្កា​ល់ បាន​បន្ត​ការ​ហ្វឹកហាត់​រួម​គ្នា ហើយ​អង់គ្លេស​កំពុង​ត្រៀមខ្លួន​ធ្វើការ​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៩ មិថុនា​។ ចុះ​ហេតុ​អី ប្រទេស​បារាំង​ត្រូវ​មើល​បាល់ទាត់​អាជីព​របស់​ខ្លួន ត្រូវ​រំសាយ​ចោល ?​» នេះ​បើ​តាម​សម្តី​របស់​លោក Jean-Michel Aulas ។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​មួយ​ចំនួន​ពី​អ្នកជំនាញ បានឱ្យ​ដឹង​ថា ក្លិប​បាល់ទាត់​បារាំង អាច​នឹង​ត្រូវ​ខាតបង់​ប្រាក់​ចន្លោះ​ពី ៧០០ ទៅ ៩០០ លាន​អឺ​រ៉ូ ដោយសារ​វិបត្តិ​នៃ​វីរុស​កូ​វី​ដ​-១៩​នេះ ៕ (ដកស្រង់​ចេញពី Yahoo)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ