ប្រទេសសហរដ្ឋអាមេរិក ៖ សមាគមន៍ផ្នែកដំណើរមួយបានវាយតម្លៃថាវិស័យទេសចរអន្តជាតិនៅក្នុងប្រទេសសហរដ្ឋអាមេរិកនឹងមិនមានស្ថានភាពវិលត្រឡប់ដូចដើមវិញទេ រហូតទាល់តែក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ ។ នេះបើយោងតាមកាសែត New York Post ចេញផ្សាយកាលកាលពីពេលថ្មីៗនេះ ។
យោងតាមការបកស្រាយរបស់ សមាគមន៍អាកាចរណ៍សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរអន្តជាតិ មួយហៅកាត់ថា the International Air Transport Association (IATA) បាននិយាយថា ការបើកឱ្យដំណើរការលើទេសចរណ៍អន្តជាតិ និងនៃសេដ្ឋកិច្ចពិភពលោក គឺត្រូវមានការយឺតយ៉ាវ ជាងការរំពឹងទុកឆ្ងាយណាស់។ ដែលនេះគួបផ្សំនឹងការរឹតបន្តឹងនៃការធ្វើដំណើរ និងការភ័យខ្លាចរបស់ភ្ញៀវអន្តជាតិផងនោះ វានឹងអាចពន្យារពេលរហូតដល់ឆ្នាំ ២០២៣ ទើបស្ថានការវិលរកប្រក្រតីភាពធម្មតាឡើងវិញ ។
ការស្ទាបស្ទង់មតិ ថ្មីៗនេះបានបញ្ជាក់ថា ៦៩ ភាគរយនៃអ្នកដំណើរត្រូវបានកាត់បន្ថយ ដោយសារពួកគេគិតថា នៅផ្ទះប្រសើរជាជាង ដេកក្នុងកន្លែងដែលគេដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ នៅពេលពួកគេទៅដល់គោលដៅណាមួយ។ ប៉ុន្តែខាង IATA កំពុងជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ នៅការធ្វើបែបនេះ។
លោក Alexandre de Juniac ជាប្រធានផ្នែកប្រតិប្តនៃសមាគមន៍នេះថា «ដើម្បីជាផ្នែកមួយ ជួយស្តារសេដ្ឋកិច្ចជាតិ ឱ្យមានភាពប្រសើរឡើងវិញ យើងមិនគួរប្រតិបត្តិការណ៍ ឬដាក់គោលការណ៍ ទៅលើភ្ញៀវទេសចរបែបនេះទេ។ យើងត្រូវតែមានដំណោះស្រាយមួយដែលល្អប្រសើរជាងនេះ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ ហើយមិនធ្វើឱ្យពួកគាត់មានភាពស្មុគស្មាញ ជាជាងឱ្យពួកគាត់ស្នាក់នៅដាច់ដោយឡែក»។
លោក Alexandre បន្តថា រដ្ឋាភិបាលគួរតែផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាព ជូនភ្ញៀវទេសចរ ពីការការពារពីជំងឺឆ្លងរាត្បាតមួយនេះ។ លោក Alexandre បាននិយាយថា «យើងសង្ឃឹមថា ការធ្វើដំណើរក្នុងស្រុក គឺជាភាពចំបងក្នុងបើកជើងហោះហើរឡើងវិញ នៅពេលដែលស្ថានភាព មានភាពប្រសើរឡើង។ ហើយសម្រាប់ជើងហោះហើរអន្តជាតិវិញ វាអាចនឹងត្រូវបានពន្យារហូតដល់ឆ្នាំ ២០២៣។ ព្រោះយើងបានប៉ាន់ប្រមាណថា ជើងហោះហើរអន្តជាតិនឹងមានកាត់បន្ថយ ប្រមាណជាជាង ២៤ភាគរយ បើធៀបនឹងឆ្នាំមុន ប្រសិនបើមានការបើកជើងហោះហើរនៅឆ្នាំក្រោយ ៕
ចែករំលែកព័តមាននេះ