ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

John Cena បរិច្ចាគ​៤​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​អតីតកីឡាកាសម្នាក់​បាត់បង់ជីវិតដោយលង់ទឹកសមុទ្រ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ John Cena បាន​បរិច្ចាគ​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​អតីត​អ្នក​កីឡាកាស Shad Gaspard ដែល​បាន​បាត់បង់​ជីវិត​ដោយ​លង់ទឹក​សមុទ្រ​កាលពី​ថ្មី​ៗ​នេះ នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ។…

សហរដ្ឋអាមេរិក ៖ John Cena បាន​បរិច្ចាគ​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​អតីត​អ្នក​កីឡាកាស Shad Gaspard ដែល​បាន​បាត់បង់​ជីវិត​ដោយ​លង់ទឹក​សមុទ្រ​កាលពី​ថ្មី​ៗ​នេះ នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ។

របាយការណ៍​ពី TMZ ជឿ​ថា John Cena ជា​អ្នក​នៅ​ក្រោយ​ការ​បរិច្ចាគ​របស់​មូលនិធិ GoFundMe ដ៏​ធំ​មួយ​នេះ បន្ទាប់​ពី​សព​របស់ Shad Gaspard ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ឆ្នេរសមុទ្រ Venice ក្នុង​ទីក្រុង Los Angeles ដែល​ត្រូវ​ទឹកសមុទ្រ​បោកបក់​យក​ទៅ​កាលពី​ថ្ងៃអាទិត្យ​១៧ ឧសភា ២០២០ អំឡុង​ពេល​លោក​ព្យាយាម​ជួយ​កូនប្រុស​ដែល​លង់ទឹក​សមុទ្រ ។

TMZ បាន​រាយការណ៍​ថា គ្រប់​គ្នា​ជឿ​ថា អ្នក​កីឡាកាស និង​ជា​តារា​សម្តែង​រូប​នេះ​នៅ​ពីក្រោយ​ទឹកប្រាក់​ចំនួន ៤​ម៉ឺន​ដុល្លារ​បង្ហាញ​នៅ​លើ​ទំព័រ ដែល​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ Gaspard ជាមួយនឹង​ពិធី​បុណ្យសព និង​ការ​ចំណាយ​ផ្សេង​ទៀត បន្ទាប់​ពី​សោកនាដកម្ម​នេះ ។ ខណៈ​អត្តសញ្ញាណ​របស់​អ្នក​បរិច្ចាគ ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ដាក់​ថា «CTC RIP» ។

ការ​ចាប់អារម្មណ៍​នេះ បន្ទាប់​ពី​អ្នកគាំទ្រ​ចាំ​មិន​ភ្លេច​គ្រា​ដែល​ក្រុម Cryme Tyme Cenation ដោយ​ក្នុង​នោះ​មាន​វត្តមាន John Cena, Gaspard និង Jason Anthony Paul (JTG) នៅ​ក្នុង​ការ​សម្តែង​របស់​ស្ថាប័ន WWE កាលពី​ឆ្នាំ ២០០៨ ៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ