ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​បញ្ចូល​ហ្គា​ស​កំប៉ុង​មើលទៅ​កំ​ប៉ិច​កំប៉ុក តែ​រក​លុយ​បាន​ងាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម័យ​បច្ចុប្បន្ន​នេះ​របៀបរបប​នៃ​ការ​រស់​របស់​មនុស្ស​សម័យ​ថ្មី​កាន់តែ​ប្រែប្រួល​ដែល​ពី​ដើម​ឡើយ​ការ​ប្រើប្រាស់​ធ្យូង​និង​អុស​ជា​ជ​ម្រ​ស់​សម្រាប់​ស្ត្រី​មេផ្ទះ​ក្នុង​ការ​ចំអិន​អាហារ​សម្រាប់​គ្រួសារ ។ ក៏​ប៉ុន្តែ​នៅ​យុគ្គសម័យ​ទំនើប​មនុស្ស​មួយ​ចំនួន​ធំ​ប្រើប្រាស់​អគ្គិសនី​និង​ហ្គា​ស​ជំនួស​វិញ ។ ជាក់ស្តែង​អាជីវកម្ម​ខ្នាត​តូច​មួយ គឺ​អាជីវកម្ម​បញ្ចូល​ហ្គា​ស​កំពុង​ពេញ​និយម​ខ្លាំង ខណៈ​មនុស្ស​មួយ​ចំនួន​មើល​រំលង ឬ​មិន​ចាប់អារម្មណ៍​លើ​អាជីវកម្ម​នេះ​ក្តី…

រាជធានី​ភ្នំពេញ ៖ សម័យ​បច្ចុប្បន្ន​នេះ​របៀបរបប​នៃ​ការ​រស់​របស់​មនុស្ស​សម័យ​ថ្មី​កាន់តែ​ប្រែប្រួល​ដែល​ពី​ដើម​ឡើយ​ការ​ប្រើប្រាស់​ធ្យូង​និង​អុស​ជា​ជ​ម្រ​ស់​សម្រាប់​ស្ត្រី​មេផ្ទះ​ក្នុង​ការ​ចំអិន​អាហារ​សម្រាប់​គ្រួសារ ។ ក៏​ប៉ុន្តែ​នៅ​យុគ្គសម័យ​ទំនើប​មនុស្ស​មួយ​ចំនួន​ធំ​ប្រើប្រាស់​អគ្គិសនី​និង​ហ្គា​ស​ជំនួស​វិញ ។

ជាក់ស្តែង​អាជីវកម្ម​ខ្នាត​តូច​មួយ គឺ​អាជីវកម្ម​បញ្ចូល​ហ្គា​ស​កំពុង​ពេញ​និយម​ខ្លាំង ខណៈ​មនុស្ស​មួយ​ចំនួន​មើល​រំលង ឬ​មិន​ចាប់អារម្មណ៍​លើ​អាជីវកម្ម​នេះ​ក្តី តែបើ​ក្រ​លែ​ក​មើលទៅ ប្រាក់​ចំណូល​វិញ​គឺ​ងាយ​រក​លុយ ជា​ពិសេស​សូ​ម្បី​តែ​មាន​បញ្ហា​វីរុស​ឆ្លង​កូ​វី​ដ​-១៩ ក៏​មិន​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​នេះ​រង​គ្រោះ​នោះ​ទេ ។

បងប្រុស​សុ​ភ័ក្ត្រ រស់នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​និង​ប្រកប​មុខរបរ​បញ្ចូល​ហ្គា​សបាន​ជិត​១​ឆ្នាំ​បាន ឲ្យ​ដឹង​ថា​មុខរបរ​មួយ​នេះ​មាន​លក្ខណៈ​តូចតាច តែ​តោងទាម​ទា​ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុង​ការ​ទុកដាក់​ព្រោះ​វា​ងាយ​ឆាបឆេះ​ខ្លាំង ដែល​អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​សម្រាប់​រូប​គាត់​ក៏​ដូច​ជា​អ្នក​ជិតខាង ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​បងប្រុស​សុ​ភ័ក្ត្រ​បាន​ឲ្យ​ដឹង​ថា​អាជីវកម្ម​របស់​លោក​ចាប់​បើក​ពី ម៉ោង​៦​ព្រឹក​ដល់​៧​យប់​ដោយ​ចាប់ផ្តើម​ក្នុង​ដើមទុន​ចំនួន ៣០០០​ដុល្លារ​អា​មេ​រិ​ក ដែល​នេះ​គឺជា​ដើមទុន បូក​បញ្ចូល​ទាំង​ការ​ជួល​ផ្ទះ សំភារៈ ដួច​ជា ធុង​ហ្គា​ស និង​ឧបករណ៍​សម្រាប់​បញ្ចូល​ហ្គា​ស ។ បងប្រុស​សុ​ភ័ក្ត្រ​និយាយ​ថា «​មួយ​ខែ​ៗ​ទោះ​មិនសូវ​ចំណេញ​អ្វី​ច្រើន តែ​អាច​រក​ចំណូល គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​និង​ការ​ចំណាយ​ផ្សេង​ប្រចាំខែ​» ។

អ្វី​ដែល​ល្អ​ប្រសើរ​នោះ​គឺថា​ទោះបីជា​ពិភពលោក​និង​កម្ពុជា​កំពុង​មានការ​ព្រួយបារម្ភ​រឿង​វីរុស​ឆ្លង​កូ​វី​ដ​-១៩ តែ​អាជីវកម្ម​បញ្ចូល​ហ្គា​ស់​មិន​មាន​ភាព​ប្រែប្រួល​អ្វី​នោះ​ទេ រក​ចំណូល​បាន​ដូច​ថ្ងៃ​ធម្មតា​ដែរ បើ​ទោះជា​មាន​វិបត្តិ​កូ​វី​ដ​១៩​ក៏​ដោយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​បងប្រុស ។

បង​សុ​ភ័ក្ត្រ​បាន​បន្ត​ដូចនេះ​ថា «​ម៉ូយ​ខ្លះ​យក​មក ១០​កំប៉ុង ឯ​អ្នក​ផ្សេង​ទៀត យក​មក​ចាប់ពី ៣​កំប៉ុង​ឡើង​។ ហើយ​កំប៉ុង​ហ្គា​ស​ដែល​ត្រូវ​បញ្ចូល​មាន​ចាប់ពី​តម្លៃ ១០០០​រៀល ដល់ ១៥០០​រៀល​ក្នុង​មួយ​កំប៉ុង​។ ប៉ុន្តែ​ភាគច្រើន​ដាច់​ជាងគេ​គឺ​កំប៉ុង​ហ្គា​ស់មាន​តម្លៃ​១០០០​រៀល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ