WHO ផ្អាកសាកល្បងថ្នាំ HYDROXYCHLOROQUINE ប្រឆាំងវីរុស
ប្រទេសស្វ៊ីស ៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក TEDROS ADHANOM GHEBREYESUS ប្រកាសនាថ្ងៃទី២៥ ឧសភាថា…
ប្រទេសស្វ៊ីស ៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក TEDROS ADHANOM GHEBREYESUS ប្រកាសនាថ្ងៃទី២៥ ឧសភាថា…
ប្រទេសស្វ៊ីស ៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក TEDROS ADHA
NOM GHEBREYESUS ប្រកាសនាថ្ងៃទី២៥ ឧសភាថា ការសាកល្បងគ្លីនិកលើថ្នាំ HYDRO
XYCHLOROQUINE ដោយអង្គការសុខភាពពិភពលោក លើបណ្ដាអ្នកជំងឹឆ្លងវីរុស COVID-
19 ត្រូវបានផ្អាកដោយសារវិធានការសន្តិសុខ ។
ក្នុងសន្និសីទសារព័ត៌មានមួយប្រមុខ WHOអះអាងថា គណៈកម្មាធិការនាយកបានផ្អាកការ
សាកល្បងគ្លីនិកសាមគ្គីភាពលើថ្នាំ HYDRO XYCHLOROQUINE ក្នុងពេលដែលបញ្ហាសន្តិសុខត្រូវពិនិត្យ ។ ការសាកល្បងគ្លីនិកលើថ្នាំដទៃៗទៀតនៅបន្ត ។
ទស្សនាវដ្ដីវិទ្យាសាស្ត្រ THE LANCET បានចេញផ្សាយកាលពីថ្ងៃទី២២ ឧសភា ការសិក្សា
មួយលើថ្នាំ HYDROXYCHLOROQUINE ចំពោះអ្នកជំងឹជាង៩៦.០០០នាក់ក្នុងមន្ទីរពេទ្យ
៦៧១ក្នុងទ្វីបទាំង៦ ហើយការសិក្សានេះសន្និដ្ឋានថា ការប្រើថ្នាំនោះអាចបង្កើនគ្រោះថ្នាក់នៃការគាំងបេះដូង និងការបាត់បង់ជីវិត ។
ចំណែកការសិក្សាមួយរបស់ចិនលើអ្នកជំងឺ១៥០នាក់ នៅមន្ទីរពេទ្យដែលមានរោគសញ្ញានៅ
ស្រាលឬមធ្យមនៃការឆ្លងវីរុសអះអាងថា ការប្រើថ្នាំនេះលើពួកគេមិនមានការកែលម្អស្ថានភាពសុខភាពពួកគេគួរឲ្យកត់សម្គាល់ឡើយ ។
ម្យ៉ាងទៀតការប្រើថ្នាំនេះដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំថា បានលេបរាល់ថ្ងៃដើម្បីការពារការឆ្លងវីរុសនោះបណ្ដាលឲ្យមានឥទ្ធិពលបន្ទាប់បន្សំនានាសម្រាប់អ្នកជំងឺមួយចំនួន។
លោកដូណាល់ ត្រាំ ពេលនេះអះអាងថា លោកឈប់លេបថ្នាំ HYDROXYCHLOROQUINE នេះទៀតហើយ ៕ ដកស្រង់ចេញវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ