ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! ប្រុស​ស្រី​ទាំង​២​នាក់នេះ​ រកស៊ី​ខុសច្បាប់​ដូច​គ្នា រស់​ក្នុងភូមិ​ជា​មួយ​​​គ្នា

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ហើយ​ចាប់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់ និង​ដក​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​១៧៧​កញ្ចប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ហើយ​ចាប់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់ និង​ដក​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​១៧៧​កញ្ចប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិសាស្ត្រ​ព្រំប្រទល់​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ស​ន្ទុ​ក ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ អ៊ុ​ង ឈុ​ន​អេ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ដកហូត​បាន​សារធាតុ​ញៀន​ចំនួន​១៧៥​កញ្ចប់​តូច និង​២-​ឈ្មោះ អ៊ឹម ប៉េ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដកហូត​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​តូច បន្ទាប់​ពី​បុរស​ដែល​ជា​ជនសង្ស័យ​រូប​នេះ​ចែកចាយ​នៅ​សល់​។

បើ​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ងួ​ន ហ៊ា​ង នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បទបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ចុះ​បង្ក្រាប​បទល្មើស​ចែកចាយ​គ្រឿងញៀន ស្ថិត​ក្នុងភូមិ​ស្រើ​ង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ និង​ដកហូត​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន​ខុសច្បាប់​សរុប​ចំនួន​១៧៧​កញ្ចប់ ទម្ងន់​២១,៥​ក្រាម និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​។

លោកនាយ​ការិយាល័យ​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ មិនមែន​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នោះ​ទេ ពួក​គេ​គ្រាន់តែ​រស់នៅ​ភូមិ​អណ្ដូង​បី ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​តែ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ