ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​នឹក​កូន​ពេក​ខំទៅជួប​ លុះ​មក​វិញ​​ស្រាប់តែ​បាត់បង់ជីវិត​​​ពាក់កណ្ដាល​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ បុរស​ចំណាស់​ម្នាក់​មានជំងឺ​ប្រចាំកាយ ដោយសារ​តែ​នឹករលឹក​​កូន​ពេក​ក៏​បានធ្វើដំណើរទៅ​​លេង​កូន​ដែល​កំពុង​ចាំចំការ​​ឱ្យ​គេ លុះ​ពេលបាន​ជួបកូន​អស់ចិត្ត​ហើយ​ក៏​ជិះ​រថយន្តឈ្នួល​១​គ្រឿង​រួម​ជាមួយ​កូនបង្កើត​និង​កូនប្រសារ​ធ្វើ​ដំណើរ​ចេញពី​ចំការ​​នៅ​​ម្ដុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​លំនៅ​ដ្ឋា​ន​នៅ​ឯ​ខេត្តកណ្ដាល​វិញ​ ​ខណៈ​ធ្វើដំណើរ​ទៅ​ដល់​ត្រង់​ចំណុច​ចំណតរថយន្ត​ចោម​ចៅ ស្រាប់តែ​​បុរស​ចំណាស់​មាន​អាកា​រៈ​​មិន​ស្រួលខ្លួន​កាន់តែ​ខ្លាំង…

​រាជធានី​ភ្នំពេញ​ ៖​ បុរស​ចំណាស់​ម្នាក់​មានជំងឺ​ប្រចាំកាយ ដោយសារ​តែ​នឹករលឹក​​កូន​ពេក​ក៏​បានធ្វើដំណើរទៅ​​លេង​កូន​ដែល​កំពុង​ចាំចំការ​​ឱ្យ​គេ លុះ​ពេលបាន​ជួបកូន​អស់ចិត្ត​ហើយ​ក៏​ជិះ​រថយន្តឈ្នួល​១​គ្រឿង​រួម​ជាមួយ​កូនបង្កើត​និង​កូនប្រសារ​ធ្វើ​ដំណើរ​ចេញពី​ចំការ​​នៅ​​ម្ដុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​លំនៅ​ដ្ឋា​ន​នៅ​ឯ​ខេត្តកណ្ដាល​វិញ​ ​ខណៈ​ធ្វើដំណើរ​ទៅ​ដល់​ត្រង់​ចំណុច​ចំណតរថយន្ត​ចោម​ចៅ ស្រាប់តែ​​បុរស​ចំណាស់​មាន​អាកា​រៈ​​មិន​ស្រួលខ្លួន​កាន់តែ​ខ្លាំង ហើយ​ត្រូវ​បាន​អ្នកបើកបរ​រថយន្តឈ្នួល​ខាងលើ​ដាក់ចុះ​ ​បន្ទាប់មក​​បុរសចំណាស់​ក៏​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើនេះ​​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ នៅ​​ចំណុច​ជិត​ផ្សារ​ចោម​ចៅ តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ ​អតីត​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ចំណាស់ខាងលើ​ដែល​បាត់បង់ជីវិត​ឈ្មោះ​សុ​ី​ម ធឿ​ន អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​កណ្ដាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្ដាល​ ។ ​ចំណែក​កូន​ទាំង​២​នាក់​ដែល​រួម​ដំណើរ​ជាមួយនោះ​ ម្នាក់ ឈ្មោះ ពឿ​ន ធឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​ចំការ​ស្វាយ ស្នាក់​នៅ​ចំការ​ស្វាយ ក្នុងភូមិ​ព្រៃ​ប្រសិទ្ធ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ​និង​​មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ​រៀង ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ត្រូវជា​កូនប្រសារ និង​ម្នាក់​​ទៀត​ឈ្មោះ ធឿ​ន ស្រី​និ​ច ភេទស្រី អាយុ​២០​ឆ្នាំ មុខរបរ​ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវជា​ប្រពន្ធរបស់ឈ្មោះពឿន ធឿន និងត្រូវ​ជា​កូនបង្កើត​របស់​​បុរសរងគ្រោះ​ ។

តាម​ប្រភពពី​កូនទាំង​២​នាក់​​របស់ជនរងគ្រោះ​បាន​និយាយ​ថា ពួក​ខ្លួន​បាន​ធ្វើ​ជា​កម្មករ​ចាំចំការ​ស្វាយ​ឲ្យ​គេ​នៅ​ក្នុងភូមិ​ព្រៃ​ប្រសិទ្ធ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ហើយ​នៅ​មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​២៥ ខែឧសភា ព្រោះតែ​ក្ដី​នឹករលឹក​ខ្លាំង​ពេក បុរស​ជា​ឪពុក​បាន​ជិះ​រថយន្តឈ្នួល​ទៅ​លេង​ពួក​ខ្លួន​នៅ​ឯ​ចំការ​ស្វាយ​ខាងលើ​ទាំង​មិនសូវ​ស្រួលខ្លួន​ ដោយ​លោកឪពុក​មាន​ជម្ងឺ​ប្រចាំ​កាយ (ឈឺក្រពះ​រ៉ាំ​រ៉ៃ) ។​

តាម​ប្រភពដដែលបានបន្ត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ ឪពុក​បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយដោយ​ឃើញ​ឪពុក​អត់​ស្រួលខ្លួន ទើប​ពួក​ខ្លួន​សម្រេច​ជូន​ឪពុក​ទៅ​ផ្ទះ​ ​ដោយ​បាន​ជិះ​រថយន្តឈ្នួល​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង ​លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ចំណត​ចោម​ចៅ តាម​ផ្លូវ​ចោម​ចៅ​អតីត​ផ្លូវ​វ៉េ​ង​ស្រេង ស្រាប់តែ​ឪពុក​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​កាន់តែ​ខ្លាំង​ ដោយ​វិល​ងងឹតមុខ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​រថយន្តឈ្នួល​ឈប់​ដាក់ចុះ​ ហើយ​បើក​ចេញ​​ទៅ​បាត់​ ​បន្ទាប់មក​ឪពុក​ក៏​បាន​ត្រដរខ្យល់​​បាត់បង់ជីវិត​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ទីនោះ ​ហើយ​បាន​រាយ​ការ​ណ៍​ទៅ​កាន់​ថ្នាក់លើ​តាម​លំដាប់លំដោយ ព្រមទាំង​បាន​នាំ​យក​សព​ជនរងគ្រោះ​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ជម្ពូ​វ័ន ព្រោះ​មិន​អាច​ទុក​នៅ​កន្លែង​កើតហេតុ​បាន​ដោយសារ​តែ​ក្ដៅ​ខ្លាំង​ពេក បន្ទាប់​មក​កម្លាំង​នគរ​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័្ច​យ ​ជា​លទ្ធផល​​រកឃើញ​ថា បុរស​រងគ្រោះ​ខាងលើ​​បាត់បង់ជីវិត​ដោយសារ​ជំងឺ​ខ្យល់គរ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ