ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​នឹក​ស្មាន​មិន​ដល់ ! ហូប​ត្រី​ក្រពត​៥​នាក់ ពុល​ស្លា.ប់​២​នាក់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជា​រឿង​គួរ​ឲ្យ​រន្ធត់​ជា​ពន់ពេក ដែល​មនុស្ស​មួយ​ក្រុម​មាន​គ្មាន​៥​នាក់ បាន​ជួបជុំ​ទទួលទាន​ត្រី​ក្រពត បណ្តាល​ឲ្យ​ពុល​ស្លាប់ ២​នាក់ ខណៈ​៣​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។…

ខេត្តកំពង់ស្ពឺ ៖ ជា​រឿង​គួរ​ឲ្យ​រន្ធត់​ជា​ពន់ពេក ដែល​មនុស្ស​មួយ​ក្រុម​មាន​គ្មាន​៥​នាក់ បាន​ជួបជុំ​ទទួលទាន​ត្រី​ក្រពត បណ្តាល​ឲ្យ​ពុល​ស្លាប់ ២​នាក់ ខណៈ​៣​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ នេះ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ករណី​ពុល​ត្រី​កំពត​នេះ គឺ​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​ស្លាប់ កាលពី​ម៉ោង​៦ល្ងាច ​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ​នៅ​ក្នុងភូមិ​មួយ នៃ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​ក្នុង​នោះ​ជន​រង​គ្រោះ​ទី ១- ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ២-​ឈ្មោះ ហុង សា​រ៉ាត ហៅ​ប៉ែ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​មក​ស្នាក់​នៅ​ធ្វើការ ភូមិ​ស្រែ​កិន ឃុំ ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​ខាងលើ មាន​មនុស្ស​៥​នាក់​បាន​ហូប​ត្រី​កំពត​ជាមួយ​គ្នា ប៉ុន្ដែ​អកុសល​២​នាក់​បាន​ពុល​ជួយ​សង្គ្រោះ​មិន​បាន​ស្លាប់​តែ​ម្ដង ចំណែក​៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​យ​ពួក​គាត់​បាន​នាំ​គ្នា​យក​ត្រី​ដែល​អូស​បាន​យក​មក​ធ្វើ​ម្ហូប​ដូច​សព្វមួយដង មិនដឹង​ថា ត្រី​កំពត​មាន​ឥទ្ធិពល​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​អស្ចារ្យ​អាច​ប្រហារជីវិត​មនុស្ស​បាន​នោះ​ទេ គ្រាន់តែ​អាចម៍​ត្រី​កំពត ដែល​ធ្វើ​បោះចោល​ទៅ​លើ​ដី ត្រូវ​សត្វ​មាន​សត្វ ឆ្កែ ស៊ី ក៏​ត្រូវ​ពុល​ស្លាប់​ដែរ (​មាន់​៧​ក្បាល ,​ឆ្កែ​១​ក្បាល​) ។

ជន​រង​គ្រោះ​ដែល​បាន​សង្គ្រោះ​ទាន់​ពេលវេលា ១.​ឈ្មោះ​ម៉ៅ សេង ហៅ​យាយ​ឡ​ច ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ២.​ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ៣.​ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។

ជា​ការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស សូម​មេត្ដា​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​អាហារ​ប្រចាំ​ថៃ្ង ពិសេស​ករណី​ត្រីក្រពត នេះ​គឺ​មាន​មនុស្ស​ពុល​ស្លាប់​មិន​តិច​នាក់​ទេ​កន្លង​មក អ្នកខ្លះ​បាន​រស់រាន​មានជីវិត​ដោយសារ​តែ​ការ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ