ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចក៏បេះផ្លែ​ស្វាយគេ​បែប​នេះ?

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ បុរស​ម្នាក់​ត្រូវពលរដ្ឋចាប់ចងស្លាបសេក​ជាមួយដើមស្វាយ​ ក្នុង​ករណី​លួច​បេះ​ស្វាយ​​​របស់​អ្នកស្រុកហើយ​ត្រូវ​​​​ទាន់ ​ដែល​ហេតុការណ៍នេះ​​កើតឡើង ​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ស្ថិត​នៅ​ខេត្តកណ្តាល ។ ​សេចក្តីរាយការណ៍បន្តថា…

ខេត្តកណ្តាល​ ៖ បុរស​ម្នាក់​ត្រូវពលរដ្ឋចាប់ចងស្លាបសេក​ជាមួយដើមស្វាយ​ ក្នុង​ករណី​លួច​បេះ​ស្វាយ​​​របស់​អ្នកស្រុកហើយ​ត្រូវ​​​​ទាន់ ​ដែល​ហេតុការណ៍នេះ​​កើតឡើង ​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ស្ថិត​នៅ​ខេត្តកណ្តាល ។

​សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​ឈ្មោះ រស់ ដួង​រី​ដា​ អាយុ​២៥​ឆ្នាំ មានទីលំនៅក្នុងភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ពី ស្រុក​កោះធំ ខេត្តកណ្តាល ។ ​​ជនសង្ស័យ​ម្នាក់​នេះ កំពុង​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​ជា​ច្រើន​ដើមបម្រុង​ច្រកចូល​ក្នុងការ៉ុង ក៏​ត្រូវ​ម្ចាស់​ចំការ​ឃើញ​ទាន់​នាំ​គ្នា​ចាប់ចង​ស្លាបសេក​ចង​ជាប់ ។

ហើយម្ចាស់​ស្វាយ​​​ក៏រត់មក​​ប្តឹង​សមត្ថ​កិច្ចឱ្យចាត់ការ​តាម​ផ្លូវច្បាប់ ។ ករណីចាប់​ចោរលួច​បេះ​ស្វាយ​នេះ​ត្រូវ​បាន​អ្នកស្រុក​គ្រាន់តែ​ចាប់ចង​​នឹង​​មែក​ស្វាយប៉ុណ្ណោះ ​​មិន​បាន​វាយដំ​ធ្វើ​ទារុណកម្ម​អ្វីនោះទេ ។

អត្ថបទសរសេរ ដោយ