ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​បាន​ថ្លៃនៅ​ចុងរដូវ​​ប្រមូល​កសិផល​ក្នុង​ឃុំ​ឆ្នុកទ្រូ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ដែល​ដាំ​បន្លែ​តាម​ខ្នង​កោះ​ជាប់​មាត់បឹង​ទន្លេសាប ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ ​បានសម្តែងក្តី​រីករាយ ដោយសារ​តែ​បន្លែ​របស់​ពួក​គាត់​ឆ្នាំ​នេះ​​បាន​ថ្លៃ​ជាង​ឆ្នាំទៅ​មុន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​​កំពុងផ្ទុះ​​ជម្ងឺ​កូ​វី​១៩​យ៉ាងណា​ក្តី ។ ចំណែក​លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា​…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ដែល​ដាំ​បន្លែ​តាម​ខ្នង​កោះ​ជាប់​មាត់បឹង​ទន្លេសាប ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ ​បានសម្តែងក្តី​រីករាយ ដោយសារ​តែ​បន្លែ​របស់​ពួក​គាត់​ឆ្នាំ​នេះ​​បាន​ថ្លៃ​ជាង​ឆ្នាំទៅ​មុន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​​កំពុងផ្ទុះ​​ជម្ងឺ​កូ​វី​១៩​យ៉ាងណា​ក្តី ។ ចំណែក​លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា​ នេះ​ដោយសារ នៅ​ចុងរដូវ​ដែល​ប្រជា​កសិករ​ប្រមូល​ផល​ចង់​អស់​ទៅ​ហើយ​ដែរ ហើយ​នៅ​សល់​តែ​បន្តិច​ទឹកទន្លេ​នឹង​ឡើង​លិច​ខ្នង​កោះ​ហើយ​។

អាជីវករ​អ្នកទិញ​បន្លែ​នៅ​មាត់​កំពង់ទឹក​ផ្សារ​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​គាត់​បាន​ទទួល​ទិញ​បន្លែ​ពី​ប្រជា​កសិករ ដោយ​មួយ​ផ្នែក​ឈ្មួញ​​បាន​ទិញ​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដែល​បន្លែ​ទាំងនោះ គឹ​សម្រាប់​យក​ទៅ​ទទួលទាន មាន​ដូច​ជា​ត្រសក់ ត្រប់ ននោង ត្រឡាច​ខ្ចី និង​ល្បៅ​ជាដើម ។​ ដោយឡែក​​សម្រាប់​ផ្លែ​ត្រ​ឡា​ចទុំ​ត្រូវ​បាន​ឈ្មួញ​កុំ​ម៉​ង់​ទិញ​បន្ត​យក​ទៅ​លក់​នៅ​ឯ​ប្រទេស​ថៃ ដោយ​គេ​យក​ទៅ​ធ្វើ​ជា​ទឹក​ត្រឡាច​កំប៉ុង ។

ពួក​គាត់​បាន​បញ្ជាក់​ថា​ ឆ្នាំ​នេះ​ត្រឡាច​ខ្ចី​បាន​តម្លៃ​៨០០​រៀល​ក្នុង​១​គី​ឡូ​ក្រាម ចំណែក​ផ្លែ​ត្រឡាច​ទុំ បាន​ត្រឹម​៦០០​រៀល ក្នុង​១​គីឡូក្រាម ក្នុង​១​ផ្លែ​អាច​លក់​បាន​ពី​ជាង​២​ពាន់​ទៅ​៣​ពាន់​រៀល​តាម​ទម្ងន់​ផ្លែ​។​សម្រាប់​ល្ពៅ​ទុំ​គេ​យក​ទៅ​ធ្វើ​ចំណី​ត្រី ចំណី​ក្រពើ ក៏​បាន​​តម្លៃ​៦០០​រៀល​តែ​ក្នុង​១​គីឡូក្រាម ។ និយាយ​ជា​រួម​គ្រប់មុខ​បន្លែ​ទាំងអស់ គឺ​មាន​តម្លៃ​ប្រ​សើ​រ​ជា​ង​ឆ្នាំ​មុន ។

ដោយឡែក​លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​បន្លែ​ទើបតែ​ឡើងថ្លៃ ដោយសារ​តែ​ប្រជា​កសិករ​បាន​ប្រមូល​ពី​ចម្ការ​នៅ​តាម​ខ្នង​កោះ​ចង់​អស់​ទៅ​ហើយ គឺ​ស្បើយ​បន្លែ​យក​មក​លក់​ទើបបាន​ឡើងថ្លៃ​បែប​នេះ ។

លោក​បាន​បញ្ជា​ក់ថា នៅ​សល់​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ហើយ ព្រោះ​ចូល​ដល់​រដូវវស្សា ដូច្នេះ​​ហើយ ទើប​ប្រជា​កសិករ​យើង ប្រមូល​បន្លែ​ចេញពី​ចំការ​របស់​ខ្លួន​ឱ្យ​អស់ មុន​ពេល​ទឹកទន្លេ​ឡើង​ដល់ ។ លោក​មេឃុំ​ឆ្នូ​ក​ទ្រូ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​សម្រាប់​ប្រជា​កសិករ​ដែល​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ក្រៅពី​នេសាទ​គឺ​ដាំ​បន្លែបង្ការ សម្រាប់​យក​ទៅ​បំពេញតម្រូវការ​ទីផ្សារ​នានា​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ