ឆ្លៀត​មែន​! រកស៊ី​វេរ​លុយ​មិន​អស់ចិត្ត នៅ​លួចលាក់​បង្កើត​មុខរបរ​ថ្មី​ថែម​ទៀត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​អន្តរាគមន៍ បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​មួយ​កន្លែង នៅ​ចំណុច​ទីតាំង​វេរ​លុយ «​ទ្រូ​ម៉ា​ន់​នី​» ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ភូម​ឬ​ស្សី​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័​យ កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​អ្នក​ឆ្នោត​មានឈ្មោះ ពេជ្រ ពន្លក ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បើក​សេវាកម្ម​វេរ​លុយ​ទ្រូ​ម៉ា​ន់​នី មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់​២ ខណ្​ឌមាន​ជ័យ ។

បើ​តាម​មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ពលរដ្ឋ​ថា មានការ​លួចលាក់​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​នៅ​ចំណុច​ទីតាំង​ខាងលើ​រួច​មក កម្លាំង​នគរបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ដោយ​មានការ​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​ម្នាក់ ដែល​ជា​អ្នក​ប្រកប​របរ​រកស៊ី​អាជីវកម្ម​វេរ​លុយ «​ទ្រូ​ម៉ា​ន់​នី​» នៅ​ចំណុច​ចុះ​បង្ក្រាប​នោះ ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ក្រដាស​មាន​សរសេរ​លេខ​ឆ្នោត​វៀតណាម​ចំនួន​០៣​សន្លឹក​, ក្រដាស​តូច​ៗ​សម្រាប់​កត់​លេខ​ឆ្នោត​មួយ​ចំនួន​, ត្រា សម្រាប់​ចុះ​ថ្ងៃខែ​ឆ្នាំ ចំនួន​០១, ប៊ិ​ច​ពណ៌​ខៀវ​មួយ​ចំនួន​, ម៉ាស៊ីន​គិត​លេខ​ចំនួន​២​គ្រឿង​, ទូរស័ព្ទ​ដៃ​ចាស់ ចំនួន​២​គ្រឿង និង​លុយ​ខ្មែរ​ចំនួន​២៩០០០០​រៀល​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ