រាជធានីភ្នំពេញ៖ រឿងបែបវិទ្យាសាស្ត្រទំនើបដែលទទួលបានការគាំទ្រច្រើនពីមហាជនទូទាំងពិភពលោកគឺ រឿង «Avatar» នឹងចាប់ផ្តើមការថតនៅវគ្គ ២ បន្តទៀត ជាលើកដំបួងបន្ទាប់ពីពន្យារពេលការថត ដោយសារជំងីកូវីដ ១៩ ដែលកំពុងរីតរាតត្បាតជុំវិញពិភពលោក ។
យោងតាមការអោយដឹងពីផលិតកររឿង «Avatar 2» លោក Jon Landau បានអោយដឹងថា រឿងមួយនេះនឹងចាប់ផ្តើមការថតឡើងវិញនូវវគ្គ ២ បន្តទៀត នៅសប្តាហ៍នេះហើយ និងបានជ្រើសយកទីតាំងនៃការថតស្ថិតនៅក្នុងប្រទេសណូវែលហ្សេឡង់ បន្ទាប់ពីមានការអនុញ្ញាតយ៉ាងត្រឹមត្រួវពីរាជរដ្ឋាភិបាលនៅក្នុងប្រទេសនេះ ។ នេះបើយាងតាមការបង្ហោះរបស់លោក Jon Landau តាមរយៈ Instagram ផ្ទាល់ខ្លួន ។
រីឯវគ្គ ២ របស់រឿង «Avatar 2» ដែលអ្នកគាំទ្រកំពុងរង់ចាំទស្សនានេះ នឹងត្រៀមចេញផ្សាយជូនដល់មហាជន និងចាក់បញ្ចាំងនៅក្នុងកំឡុងខែធ្នូ ឆ្នាំ ២០២១ និងវគ្គ ៣ នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ដូចជា ២០២៣, ២០២៥ និង ២០២៧ ខាងមុននេះ ។
គួរបញ្ជាក់ផងដែរថា រឿងបែបវិទ្យាសាស្ត្រទំនើបរបស់ឧស្សាហ៍កម្មខ្សែភាគយន្តរបស់អាមេរិកមួយនេះ ទទួលបានការគាំទ្រជាខ្លាំងបន្ទាប់ចេញផ្សាយនួវភាគដំបូងរបស់ខ្លួនកាលពីឆ្នាំ ២០០៩ ដែលមានអ្នកទស្សនារាប់លាននាក់ និងទទួលបានចំណូលច្រើនបំផុតផងដែរ ៕
ចែករំលែកព័តមាននេះ