ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​​មិនឱ្យ​​ជួបជុំ​ និង​​ប្រមូលផ្ដុំ​ជប់លៀង ឬ​​តាម​បែប​សាសនា​ទាំងអស់​រហូត​ដល់​ខែកញ្ញា​ ២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ ស្ថានការណ៍​​នៃ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធូរស្បើយ​មួយ​កម្រិត​ដោយ​អ្នក​ផ្ទុកមេរោគ covid-19 ចំនួន​១២២​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ និង​នៅ​សល់​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​២​នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​។…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ ស្ថានការណ៍​​នៃ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធូរស្បើយ​មួយ​កម្រិត​ដោយ​អ្នក​ផ្ទុកមេរោគ covid-19 ចំនួន​១២២​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ និង​នៅ​សល់​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​២​នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ថមថយ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ covid-19 នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​លើ​ពិភពលោក គឺ​នៅ​មាន​កម្រិត​ខ្ពស់​ប្រមាណ​៥​លាន​នាក់ ក្នុង​នោះ​មាន​ករណី​បាត់​ជីវិត​ជាង​៣០​ម៉ឺន​នាក់​។

ក្នុង​ន័យ​នេះ​ដើម្បី​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ covid-19 សំដៅ​ធានា​បាន​នូវ​សុខុ​មាលភាព​សាធារណៈ​ក៏​ដូច​ជា​បញ្ចៀស​ហានិភ័យ​នៃ​រលក​ទី​២ នៃ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​លើ​ផ្ទៃ​ប្រទេស ជា​ពិសេស​នៅ​តាម​សហគមន៍ ឲ្យ​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្ត្រី​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ដូច​ខាងក្រោម​៖

១-ត្រូវ​បន្ត​ចាត់តាំង​កម្លាំង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជា​ពិសេស​កម្មករ កម្មការិនី​នៅ​តាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ព្រះ​ក្នុង​រាជធានី​ភ្នំពេញ​អោយ​អនុវត្ត​នូវ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល មេរោគ​កូ​វី​ដ​-១៩​និង កែប្រែ​បទ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​អោយ​ស្រប​តាម​បរិបទ​នៃ​ការ ប្រយុទ្ធ​នឹង​មេរោគ កូ​វី​ដ​-១៩ ដោយ​ត្រូវ​លាងដៃ​ជា​ប្រចាំ ពាក់​ម៉ាក​ឬ​ប្រើប្រាស់​ក្រមា​នឹង​ត្រូវ​ខ្ទប់មាត់​នៅ​ពេល​ក្អក​ឬ​កណ្ដាស់ ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់​។

២-ត្រូវ​បន្ត​ហាមឃាត់​ការ​ជួបជុំ​ការ​ប្រមូលផ្ដុំ​ដូច​ជា​កម្មវិធី​ជប់លៀង​ឬ​ការ​ជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ នៅ​ក្នុង​មូលដ្ឋាន​រហូត​ដល់​ខែកញ្ញា ​ឆ្នាំ​២០២០​។

៣-ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​និង​កន្លែង​លក់ដូរ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វីត​-១៩ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ខាងលើ​ត្រូវ​រៀបចំ​អាកុល​លាងដៃ​ន​នៅ​តាម​ច្រកចេញ ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឲ្យ​ធ្វើការ​វាស់​កំ​ដៅ​ភ្ញៀវ ទាំងអស់​មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ​។ ក្នុង​ករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។

៤-ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ការ​អនុវត្ត​វិធានការ​នៅ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​ដូច​ជា​ក្លឹ​ប​ហាត់ប្រាណ រោង​ភាពយន្ត KTV ក្លឹ​ប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក ប៊ៀ​ហ្គា​ឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព​និង​ស្ប៉ា ។

៥-ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​អញ្ជើញ​មក​ពី​ក្រៅប្រទេស​និង​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ច​ក្តា​ឡី​ស័ក​និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ប្រចាំ​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្នុង​ករណី​សង្ស័យ​ឬ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ដូច​ជា ក្តៅខ្លួន​ក្អក ឈឺបំពង់ក​ឬ​ពិបាក​ដកដង្ហើម​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរ​បង្អែក​ដែល​នៅ​ជិត​ជា​បន្ទាន់ ឬ​ត្រូវ​ទំនាក់ទំនង តាម​ប្រពន្ធ​ទូរស័ព្ទ​ទៅ​លេខ​១១៥ ។

៦-ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ក្តា​ឡី​ស័ក​តាម​ផ្ទះ​ដែល​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព​ឬ​មន្ទីរ​បង្អែក​និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ទាំងអស់​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​រៀបចំ​ចាត់តាំង​ការ​បន្ត ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​តាមដាន​សុខភាព ។

៧-ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ការ​បង្ការ​និង​ទប់ស្កាត់​និង​ការ​រីក​រាលដាល​មេរោគ​កូ​វីត​-១៩ ផ្សេង​ទៀត របស់​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​កំពុង​នៅ​ជា​ព​័​ត៌​មាន​។

ទទួល​បាន​សេចក្តីណែនាំ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ