ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៅ​ពីក្រោយ សាច់ដុំ​កង់​ៗ​របស់​​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​នេះ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ល្បី​នៅ​លើ Instagram ថា ជា​ក្មេង​ពូកែ​លេង​បាល់ទាត់​ទាំង​វ័យក្មេង…

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ល្បី​នៅ​លើ Instagram ថា ជា​ក្មេង​ពូកែ​លេង​បាល់ទាត់​ទាំង​វ័យក្មេង Arat Hosseini គឺជា​ក្មេង​ប្រុស​ដែល​មាន​សាច់ដុំ​កង់​ៗ ដល់​ថ្នាក់​មនុស្ស​ធំ​ខ្លះ​សុំ​ខ្មាស់​។ ក្រោយ​ពី​រូបថត​ជា​ច្រើន​សន្លឹក​របស់​គេ​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​អ៊ី​ន​ធើ​រ​ណេ​ត ដែល​មាន​បង្ហាញ​សាច់ដុំ​កង់​ៗ ភាព​ល្បីល្បាញ​របស់​ក្មេង​ម្នាក់​នេះ បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​។

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្តើម​ហ្វឹកហាត់​ឱ្យ​ក្លាយទៅជា​កីឡាករ​តាំងពី​មុន​ចេះ​ដើរទៅ​ទៀត ដែល​គ្រូបង្វឹក​របស់​គេ គឺជា​ឪពុក​បង្កើត​ផ្ទាល់​តែ​ម្តង​។ ឪពុក​ឈ្មោះ Mohammad បាន​ហ្វឹកហាត់​កូន Arat តាំងពី​នៅ​ជា​ទារក​។ គេ​ចាប់ផ្តើម​ហាត់​សាច់ដុំ​នៅ​អាយុ​៩​ខែ ហើយ​នៅ​ពេល​អាយុ​២​ឆ្នាំ ក៏​ចាប់ផ្តើម​មានការ​ចុះ​ផ្សាយ​ជា​អន្តរជាតិ​។

វា​ពិតជា​កម្រ​ណាស់​ដែល​យើង​អាច​ឃើញ​ក្មេង​អាយុ​៦​ឆ្នាំ​ជា​ទូទៅ​មាន​សាច់ដុំ​កង់​ៗ​បែប​នេះ​។ អ្នកគាំទ្រ​របស់ Arat ជា​ច្រើន​គិត​ថា គេ​គឺជា​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ ដែល​ខ្លាំង​ជាងគេ​។

Arat ដែល​កើត​នៅ​អ៊ី​រ៉​ង់ តែ​ពេល​នេះ​រស់នៅ Liverpool បាន​ហាត់​នៅ​ក្លិប Liverpool ក្នុង​ការ​លេង​ទាត់​បាល់​។ គេ​មាន​ភាព​ល្បីល្បាញ​ទៅ​លើ​សាច់ដុំ ជាង​ការ​លេង​បាល់ទាត់​។ នៅ​ពេល​នេះ គេ​មាន​អ្នកគាំទ្រ​ជាង ៤​លាន​នាក់ ហើយ​តែងតែមាន​អ្នក Like លើ​ការ​បង្ហោះ​ជាង​១​លាន​នាក់​រហូត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ