ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ផ្នូរ​បុរាណ​អាយុកាល​ជាង​២​ពាន់​ឆ្នាំ រក​ឃើញ​សារធាតុ​រាវ​ចម្លែក​១​ដប

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា អ្នក​បុរាណវិទ្យា​នៅ​ខេត្ត​ហឺ​ណា​ន (Henan) បាន​រក​ឃើញ​សារធាតុ​រាវ​ចម្លែក​ដែល​ផ្ទុក​ក្នុង​ដប​បុរាណ​រាង​ដូច​សត្វ​ក្វា​ន ពេល​ជីក​ផ្នូរ​បុរាណ​ដែល​មាន​អាយុកាល​ជាង​២០០០​ឆ្នាំ​។ គ្មាន​នរណា​ម្នាក់​ហ៊ាន​សាក​ផឹក​សារធាតុ​រាវ​ចម្លែក​នោះ​ទេ​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា អ្នក​បុរាណវិទ្យា​នៅ​ខេត្ត​ហឺ​ណា​ន (Henan) បាន​រក​ឃើញ​សារធាតុ​រាវ​ចម្លែក​ដែល​ផ្ទុក​ក្នុង​ដប​បុរាណ​រាង​ដូច​សត្វ​ក្វា​ន ពេល​ជីក​ផ្នូរ​បុរាណ​ដែល​មាន​អាយុកាល​ជាង​២០០០​ឆ្នាំ​។ គ្មាន​នរណា​ម្នាក់​ហ៊ាន​សាក​ផឹក​សារធាតុ​រាវ​ចម្លែក​នោះ​ទេ​។

ដប​ថ្ម​ដែល​មាន​រាង​ដូច​ក​ក្ងាន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​បុរាណ​មួយ​នៅ​ជិត​ទីក្រុង Sanmenxia ដែល​នៅ​តាម​បណ្តោយ​ទន្លេ​លឿង​។ វា​ត្រូវ​បាន​គេ​ជឿ​ថា មាន​អាយុកាល​តាំងពី​ចុង​រាជវង្ស​សេ្ត​ច​ឈិ​ន (២២១​ដល់​២០៦​ឆ្នាំ​មុន​គ​.​ស​) ឬ​ដើម​រាជវង្ស​ស្តេច​ហាន (២០៦​មុន​គ​.​ស ដល់ ២២០​ក្រោយ​គ​.​ស​)​។

ផ្នូរ​បុរាណ​នេះ ត្រូវ​បាន​ជីក​កកាយ ដោយសារ​តែ​មាន​គម្រោង​ស្ថាបនា​ភូមិ​ឡើង​វិញ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​នៅ​តំបន់​ជាយ​នៃ​ក្រុង Sanmenxia​។ គេ​ជឿ​ថា​ផ្នូរ​នេះ​គឺជា​របស់​មន្ត្រី​ថ្នាក់ទាប​កាល​ពី​សម័យ​មុន​។ នៅ​ខាងក្នុង​ផ្នូរ​នោះ គេ​ឃើញ​មាន មួក​ធ្វើ​ពី​លង្ហិន ផ្តិលលង្ហិន ដាវ​ធ្វើ​ពី​ដែក និង​គុ​ជ​មាន​តម្លៃ រួម​ទាំង​វត្ថុ​បុរាណ​ផ្សេង​ៗ​ទៀត​។

ប៉ុន្តែ​អ្វី​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ គឺ​ដប​ថ្ម​រាង​ក​ក្ងាន ដែល​មាន​ផ្ទុក​សារធាតុ​រាវ​ប្រហែល ៣០០០​មី​លី​លី​ត្រ​។ ទឹក​នោះ មាន​ពណ៌​ត្នោត​បែក​លឿង ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​ហើយ​ពេល​នេះ​។

គេ​សង្ស័យ​ថា វា​គឺជា​ប្រភេទ​ស្រា​អង្ករ​ម្យ៉ាង ព្រោះតែ​កន្លង​មក គេ​ក៏​ធ្លាប់​ឃើញ​មាន​សារធាតុ​រាវ​ប្រភេទ​នេះ​ជីក​ចេញពី​ក្រោម​ដី​ផង​ដែរ​។ កាលពី​ឆ្នាំ​២០០៨ អ្នក​បុរាណ​វិទូ​នៅ​ខេត្ត Shaanxi បាន​រក​ឃើញ​ក្រឡ​ស្រា​មួយ​ដែល​មាន​អាយុកាល​ប្រហែល​គ្នា​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ