ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បដិសេធ ការ​ធ្វើ​បាតុកម្ម​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ​បើ​ថៃ​បន្ត​បិទ​ព្រំដែន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​លោក ង៉ោ ម៉េ​ង​ជ្រួ​ន បានឱ្យ​កោះសន្តិភាព​ដឹង​ថា គម្រោង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ឡើង​វិញដែល​បាន​ប្រកាស​កាលពីមុន​ថា នឹង​បើក​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​ខាង​មុខ​ត្រូវ​បាន​ពន្យារ ខណៈ​រាជរដ្ឋាភិបាល​ថៃ​ប្រកាស​ពន្យារ​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​លោក ង៉ោ ម៉េ​ង​ជ្រួ​ន បានឱ្យ​កោះសន្តិភាព​ដឹង​ថា គម្រោង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ឡើង​វិញដែល​បាន​ប្រកាស​កាលពីមុន​ថា នឹង​បើក​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​ខាង​មុខ​ត្រូវ​បាន​ពន្យារ ខណៈ​រាជរដ្ឋាភិបាល​ថៃ​ប្រកាស​ពន្យារ​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ១​ខែមិថុនា​បន្ត​ទៀត ។
នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា មាន​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត ដាក់​វិធានការ​រៀបចំសន្តិសុខ​និង​សណ្តាប់​ធ្នាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​តមិន​ឲ្យ​មានការ​ជួបជុំ​តវ៉ា​ណាមួយ​ឡើយ ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បាន​កោះប្រជុំ​បន្ទាន់​នេះ ដើម្បី​ដាក់​វិធានការ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​រួម​នឹង​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​មាន​វិធានការ​រៀបចំ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​តំបន់​ជាប់​ជាយ​ដែន ដោយ​មិន​ឱ្យមានការ​ជួបជុំ​គ្នា ក្រោយ​ពី​ទទួល​បានការ​សុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​១ ខែមិថុនា ដែល​មាន​រយៈពេល​១​ស​ប្តា​ហ៍​គឺ​ពី​ថ្ងៃ​ទី​១ ដល់​៧ ខែមិថុនា ។

ក្នុង​លិខិត​ឆ្លើយ​តប​ទៅ​លោក ឌិន ពុ​ទ្ធី ដែល​ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោកអ៊ុំ រាត្រី បាន​បង្ហាញ​ពី​យោបល់​ក្នុង​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា​ថា ពាក់ព័ន្ធ​ករណី​សំណើសុំ​ខាងលើ រដ្ឋបាល​ខេត្តបន្ទាយ​មាន​ជ័យ​មិន​អនុញ្ញាត​ទេ ពីព្រោះ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កំពុង​មាន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នៅ​ទូ​ទាំង​ប្រទេស ដែល​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាលដាល​ជា​សា
កល​ឥត​ឈប់​ឈរ​ស្ទើរ​គ្រប់​ប្រទេស​នៅ​លើ​សាកលលោក ដែល​ប្រទេស​នីមួយ​ៗ​សុទ្ធតែ​មានវិធាន​ការ​ទប់ស្កាត់​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួននិង​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ។

ជាក់ស្តែង រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ បាន​ជំរុញ​ការ​អប់រំ​សុខភាព​ជូន​ដល់​ប្រជាជន និង​ពង្រឹង​ការងារ​តាមដាន​ការ​អនុវត្ត​វិធានការ​ការពារ​រលក​ទី​ពីរ​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ខ្លឹមសារ​លិខិត​លេខ​០៩៧ ស​ខ​ល ចុះថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ដោយ​បន្ត​ការហាមឃាត់​មិន​ឱ្យ​មានការ​ជួបជុំ ឬ​រៀបចំ​ពិធី​ណាមួយ​ដែល​មាន​អ្នកចូលរួម​ច្រើន​កុះករ​រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ។

លិខិត​ដដែល​បន្ត​ថា កន្លង​មក​រដ្ឋបាល​ខេត្តបន្ទាយ​មាន​ជ័យ ធ្លាប់​បាន​អន្តរាគមន៍​ទៅ​រដ្ឋបាលខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ ដើម្បី​សុំ​ឱ្យ​ជួយ​សម្រួល​មិន​យក​កម្រៃ​ឈ្នួល​តូប​ពី​បងប្អូន​អាជីវ​ករ និង​សុំ​សម្រួល​ឱ្យ​បងប្អូន​អាជីវករ​កម្ពុជា​ទាំងអស់​ក្នុង​ផ្សារ​រុង​ក្លឿ បាន​ចេញចូល​ទៅ​មើល​តូប​របស់​ខ្លួន​ក្នុង​១​លើក​២០​នាក់ រហូត​ដល់​ស្ថានភាព​វិល​មក​ជា​ប្រក្រតី​វិញ ក្នុង​នោះ​ភាគី​ថៃ​បាន​ឆ្លើយ​តប​ថា នឹង​ជួយ​សម្រួល​មិន​យក​កម្រៃ​ឈ្នួលតូប​ពី​បងប្អូន​អាជីវករ​កម្ពុជា ប៉ុន្តែ​ចំពោះ​សំណើសុំ​សម្រួល​ឲ្យ​បងប្អូន​អាជីវករ​កម្ពុជា​ទាំងអស់​ក្នុង​ផ្សារ​រុង​ក្លឿ​បាន​ចេញចូល​ទៅ​មើល​តូប​របស់​ខ្លួន​ក្នុង​១​លើក ២០​នាក់ ភាគី​ថៃ​មិន​ឯកភាព​នោះ​ទេ ។

ម្យ៉ាងទៀត រដ្ឋបាល​ខេត្ត​ស្នើ​ឱ្យ​លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល លិខិត​បទដ្ឋាន​យុ​ត្ត​នានា​ជា​ធរមាន និង​លក្ខ​កៈ​របស់​ខ្លួន​ដូច​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ ។ក្នុង​លិខិតស្នើ​សុំ​របស់​លោក ឌិន ពុ​ទ្ធី ចុះ​ថ្ងៃ
ទី​២៥ ខែឧសភា បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ អ្នក​លក់ដូរ​ទំនិញ នៅ​ក្នុងផ្សារ​​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កម្មករ​អូស​រទេះ អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​តាក់ស៊ី អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ដែល​មាន​មនុស្ស​ចូល​ចំនួន​១.៥០០​នាក់ រទេះ​១០០​គ្រឿង និង​ឧ​គ្ឃោ​សន​ស័ព្ទ​ចំនួន​១​គ្រឿង ។

ការ​ធ្វើ​បាតុកម្ម​នេះ មាន​គោលបំណង​ទាមទារដូច​ខាងក្រោម ៖
១-​ស្នើ​សុំ​ការ​អនុញ្ញាត​រួម​មាន ថ្មើរជើង រទេះទោចក្រយានយន្ត និង​រថយន្ត​របស់​ពួក​យើងខ្ញុំ អាច​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត
-​ខ្ល​ង​លឹ​ក ដើម្បី​បាន​ចូល​ទៅ​លក់ដូរ​នៅ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​វិញ នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ជា​កំហិត ។

២-​ក្នុង​ករណី​បើ​ភាគី​ថៃ​នៅ​តែ​មិន​ព្រម​បើកច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្ល​ង​លី​ក​-​ប៉ោយ​ប៉ែ​តវិញ​ទេ ពួក​យើងខ្ញុំ​ទាំងអស់​គ្នា​ស្នើ​សុំ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ មេត្តា​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​តកុំឱ្យ​មាន​រថយន្ត​របស់​ថៃ អាច​បើកបរ​ចូល​មក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ជា​​បន្ត​ទៅទៀត ។ អា​ជីករ​លក់ដូរ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ មានការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​របស់របរ​របស់​ខ្លួនដែល​មាននៅ​ក្នុង​តូប​នីមួយ​ៗ មាន​តម្លៃ​រាប់​ម៉ឺនដុល្លារ តូប​ខ្លះ​មាន​អីវ៉ាន់​រហូត​ដល់​ទៅ​រាប់​សែន
ដុល្លារ ។

អីវ៉ាន់​ទាំងនោះ​ពួក​គាត់​ទិញ​យក​មកដាក់​លក់ មិនមែន​សម្រាប់​យក​មក​ទុក​ក្នុង​រយៈពេល​យូរ​បាន​នោះ​ទេ ដូច្នេះ​អីវ៉ាន់​ត្រូវ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ មិន​អាច​ប្រើប្រាស់ ឬ​ហូប​ចុក​បាន ។ អីវ៉ាន់​ខ្លះ​ទៀត​ត្រូវ​បាន​ទឹក​លិច ពុក​ផុយ កណ្តុរ ឬ​សត្វល្អិត​កាត់​ខ្ទេចខ្ទី​គ្មាន​សល់ ។ទាំងនេះ​ហើយ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ខាតដើម​ទុន បាត់បង់​ទ្រព្យធន​យ៉ាងធ្ងន់ធ្ងរ អាច​ធ្លាក់ខ្លួន​ទៅ​ជា​អ្នកក្រ​ជំពាក់​បំណុល​គេ​វ័ណ្ឌក ។
លិខិត​របស់​លោក ឌិន ពុ​ទ្ធី បន្ត​ថា ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ជា​ដំណោះស្រាយ​ល្អ​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រជា​ពលរដ្ឋ​ថៃ ពីព្រោះ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ទាំងនោះ តែងតែមាន​ម៉ាស៊ីន​ស្គែ​ន​ពិនិត្យ​កម្តៅ​ក្នុង​ខ្លួន​មនុស្ស ម៉ាស៊ីន​បាញ់​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩​បាន និង​ជួយ​កាត់​បន្ថយការ​ឆ្លង​ដែន ដោយ​ខុសច្បាប់​នៅ​តាម​ច្រករបៀង​នានា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ