ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ឮ​សម្លេង​ឡាន​ប៉ូលិស​ភ្លាម ចៅ​ហ្វាយ​ក្រុង​រត់ទៅ​ដេក​ក្នុង​មឈូស​​​ភ្លែត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​ប៉េ​រូ ៖ លោក​អភិបាលក្រុង​តូច​មួយ​ក្នុង​ប្រទេស​ប៉េ​រូ បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ទំព័រ​សារព័ត៌មាន​អន្តរជាតិ បន្ទាប់​ពី​ប៉ូលិស​រក​ឃើញ​ថា គាត់​បាន​ធ្វើ​ពុត​ស្លាប់​ដេក​ក្នុង​មឈូស ក្រោយ​ពី​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ពេល​កំពុង​រឹត​បន្តឹង​កូ​វី​ដ​១៩​។ មូលហេតុ​នៃ​ការ​ធ្វើ​ពុត​នេះ គឺ​ដោយសារ​តែ​ខ្លាច​ប៉ូលិស​ចាប់ខ្លួន ព្រោះ​លើ្ម​សនឹង​ការ​រឹត​បន្តឹង​។…

ប្រទេស​ប៉េ​រូ ៖ លោក​អភិបាលក្រុង​តូច​មួយ​ក្នុង​ប្រទេស​ប៉េ​រូ បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ទំព័រ​សារព័ត៌មាន​អន្តរជាតិ បន្ទាប់​ពី​ប៉ូលិស​រក​ឃើញ​ថា គាត់​បាន​ធ្វើ​ពុត​ស្លាប់​ដេក​ក្នុង​មឈូស ក្រោយ​ពី​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ពេល​កំពុង​រឹត​បន្តឹង​កូ​វី​ដ​១៩​។ មូលហេតុ​នៃ​ការ​ធ្វើ​ពុត​នេះ គឺ​ដោយសារ​តែ​ខ្លាច​ប៉ូលិស​ចាប់ខ្លួន ព្រោះ​លើ្ម​សនឹង​ការ​រឹត​បន្តឹង​។

លោក Jaime Rolando Urbina Torres អភិបាលក្រុង Tantará ដែល​ជា​ក្រុង​ជនបទ​មួយ បាន​ទទួល​រង​ការ​រិះគន់​ជា​យូរ​មក​ហើយ ដោយសារ​តែ​ភាព​មិន​អើពើ​នឹង​ការ​ការពារ​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​គាត់​បាន​មើលងាយ​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ប្រទេស​ប៉េ​រូ​ទៀត​ផង​។

កាលពី​ថ្ងៃ​ច័ន្ទ​ចុង​ស​ប្តា​ហ៍​មុន លោក Torres និង​មិត្តភក្តិ​ជា​ច្រើន​របស់​គាត់ បាន​ល្មើស​នឹង​បទ​បញ្ជា​ហាម​ចេញ​យប់ ដោយ​ពួក​គេ​បាន​ទៅ​ផឹកស៊ី​មិន​គិត​ពី​ការ​ឆ្លង​កូ​វី​ដ​១៩​។ នៅ​ពាក់​កណ្តាល​អធ្រាត្រ អ្នកស្រុក​បាន​ភ្ញាក់ ហើយ​ក៏​ទូរស័ព្ទ​ហៅ​ប៉ូលិស​។

គ្រាន់តែ​លឺ​សម្លេង​ឡាន​ប៉ូលិស​ភ្លាម លោក​ចៅហ្វាយ​ក្រុង និង​មិត្តភក្តិ​បាន​រត់​ទាំង​ស្រវឹង​ទៅ​ដេក​នៅ​ក្នុង​មឈូស ដែល​គេ​ផលិត​មក​សម្រាប់​ដាក់​សព​អ្នក​កើត​កូ​វី​ដ​១៩​។ ពួក​គេ​ធ្វើ​ដូចនេះ ដោយ​រំពឹង​ថា ប៉ូលិស​នឹង​ច្រឡំ​ថា ជា​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ពិតប្រាកដ​។ តែ​ការ​គិត​នេះ​មិន​បាន​សម្រេច​នោះ​ទេ​។ វា​មិន​ដែល​ខ្មោច​ស្លាប់ ទាំង​មឈូស​បើកចំហ​ដូចនេះ​ទេ​។

ប៉ូលិស​បាន​បណ្តេញ​បុរស​ប្រមឹក​ទាំងនោះ​ឱ្យ​ចេញពី​មឈូស​។ នេះ​គឺ​រួម​ទាំង​លោក​ចៅហ្វាយ​ក្រុង​​ផង​ដែរ​។ ភ្លាម​ៗ​នោះ ព័ត៌មាន​នេះ ក៏​ល្បី​ពេញ​សារព័ត៌មាន ហើយ​ក្រុម​លោក​ចៅហ្វាយ​ក្រុង និង​សា​ម៉ី​ខ្លួន ត្រូវ​បាន​គេ​នាំ​ទៅ​មន្ទីរឃុំឃាំង ប៉ុន្តែ​គេ​មិន​ច្បាស់​ថា នឹង​មានការ​ចោទប្រកាន់​ពី​បទ​ណាមួយ​នៅឡើយ​ទេ​៕ ដកស្រង់​ចេញពី ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ