ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​លក់​ដូង​ចល័ត​តាម​រ៉ឺ​ម៉ក់​ហាក់​មិនសូវ​កាក់កប​បើ​ទោះបីជា​តម្លៃ​ដូង​ហក់​ឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​លក់​ដូង​តាម​រ៉ី​ម៉ក់​ចល័ត​ក្នុង​ទីក្រុង​កំពុង​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ យ៉ាងណាមិញ​អាច​ថា ​ដោយសារ​តែ​កូ​វី​ដ​១៩ កំពុង​វាយលុក​ពិភពលោក ហើយ​កម្ពុជា​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វីរុស​ឆ្លង​មួយ​នេះ​ផង ធ្វើ​ឲ្យ​អ្នកលក់​ផ្លែ​ដូង​ស្រស់​ហាក់​មិនសូវ​បាន​រកបាន​ច្រើន​ដូច​មុន តែ​បងប្អូន​អ្នក​លក់ដូរ​នៅ​បន្ត​ការ​លក់​ជា​ធម្មតា​ទោះ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ជាង​មុន​ក្តី…

រាជធានី​ភ្នំពេញ ៖ ការ​លក់​ដូង​តាម​រ៉ី​ម៉ក់​ចល័ត​ក្នុង​ទីក្រុង​កំពុង​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ យ៉ាងណាមិញ​អាច​ថា ​ដោយសារ​តែ​កូ​វី​ដ​១៩ កំពុង​វាយលុក​ពិភពលោក ហើយ​កម្ពុជា​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វីរុស​ឆ្លង​មួយ​នេះ​ផង ធ្វើ​ឲ្យ​អ្នកលក់​ផ្លែ​ដូង​ស្រស់​ហាក់​មិនសូវ​បាន​រកបាន​ច្រើន​ដូច​មុន តែ​បងប្អូន​អ្នក​លក់ដូរ​នៅ​បន្ត​ការ​លក់​ជា​ធម្មតា​ទោះ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ជាង​មុន​ក្តី ។

អ្នកលក់​ដូង​តាម​រ៉ឺ​ម៉ក់​ម្នាក់ បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ២៦ ឧសភា​នេះ​ថា គាត់​ប្រកប​មុខរបរ​លក់​ដូង​ចល័ត​អស់​រយៈពេល ៧ ទៅ ៨​ឆ្នាំ​ហើយ​។ មុន​ប្រកប​របរ​លក់​ដូង​ចល័ត គាត់​បាន​ធ្វើការ​ជា​កម្មករ​សំណង់​អស់​រយៈពេល​យូរ ប៉ុន្តែ​គាត់​ពិបាក​រឿង​បើក​ប្រាក់ខែ​មិន​ដែល​ទាន់​ពេល (​ត្រូវ​បង់​ថ្ងៃ​ជួល​ផ្ទះ និង​ទឹក​ភ្លើង​) ទើប​គាត់​ប្តូរ​មុខរបរ​ទៅ​។
មានស្រុក​កំណើត​ក្នុង​ខេត្ត ព្រៃវែង លោកពូ ពេជ្រ ឌី និយាយ​ថា «​ខ្ញុំ​លក់​ចល័ត​ពី​ម្តុំ​បឹង​ទំពុន ដល់​ផ្សា​របឹង​ត្របែក តាំងពី​ព្រឹក​ព្រលឹម មិន​កំណត់​ម៉ោង​ទេ លក់​ទាល់តែ​យប់ ធ្វើ​ម៉េច​លក់​ឲ្យ​បាន​អស់​» ។ លោក​បាន​បន្ត​ថា សព្វថ្ងៃ​គាត់​រស់នៅ​ផ្ទះ​ជួល​គេ​ជាមួយ​ប្រពន្ធ​កូន​នៅ​ម្តុំ​បឹង​ទំពុន ។

លោកពូ ឌី​បន្ត​ថា គាត់​លក់​ដូង​ធម្មតា​មួយ​ផ្លែ តម្លៃ៣០០០ ទៅ​៣៥០០​រៀល ហើយ​ដូងក្រអូប​វិញ មួយ​ផ្លែ ៤០០០​រៀល​។ ប៉ុន្តែ​ពី​មុន​គាត់​លក់​ក្នុង​តែ ១៥០០​រៀល ទេ​ក្នុង​មួយ​ផ្លែ ដោយ​ក្រោយមក​ដូង​ឡើងថ្លៃ​ពេល​យក​ពី​អ្នកលក់​បោះ​ដុំ អ​ញ្ចឹ​ង​ទើប​គាត់​លក់​ឡើងថ្លៃ​ដែរ ។ ហើយ​ក្នុង​មួយ​ថ្ងៃ គាត់​ចំណាយ​ទៅ​លើ​សាំង​អស់​៣​លី​ត្រ​សម្រាប់​ការ​ដើរ​លក់​ចល័ត​ជុំវិញ​ទីតាំង​ទាំងនោះ​។

ដោយ​លក់​តាម​តម្លៃ​ក្នុង​ការ​ទិញ​ចូល លោកពូ​ឌី​និយាយ​ថា ពី​មុន​គាត់​ចំណាយ​ដើមទុន​ត្រឹម ៨​ទៅ​១០​ម៉ឺន​ទេ (​ទិញ​ចូល​ម្តង​) ប៉ុន្តែ​ដូង​ឡើងថ្លៃ ដូចនេះ​គាត់​ត្រូវ​ចំណាយ​ទុក​រហូត​ដល់​ទៅ ៣០​ទៅ​៤០​ម៉ឺន ក្នុង​ការ​ទិញ​យក​មក​លក់​ម្តង​ៗ​។ ពី​មុន​គាត់​ទិញ​ចូល​ដូង​មួយ​ឡូ ៧​ទៅ​៨​ម៉ឺន ប៉ុន្តែ​ឥឡូវ​តម្លៃ​ដូង​មួយ​ឡូ​គឺ​ហក់​ឡើង​ដល់ ២៤០០០​រៀល ទៅ​២៥០០០ រៀល ។

លោកពូ​ឌី បាន​បន្ថែម​ថា «​ខ្ញុំ​ទិញ​ដូង​ចូល​ម្តង​ៗ ១០​ទៅ​២០​ឡូ​សម្រាប់​លក់ ហើយ​លក់​អស់​ទើប​ខ្ញុំ​ទៅ​យក​ទៀត​។ បើ​ផាត់​ដើមទុន​ចេញ បាន​ចំណេញ​ជិត​៥​ម៉ឺន​ដែរ​ក្នុង​មួយ​ថ្ងៃ​»​។

ដោយឡែក​ងាក​មក​មើល​អ្នកលក់​ដូង​ចល័ត​ម្នាក់​ទៀត បាន​ចាប់​អាជីព​នេះ​លក់​ដូង​នេះ បាន​ជាង​៤​ទៅ​៥​អាទិត្យ​ហើយ​។ ដោយ​ពី​មុន​ក៏​គាត់​ធ្វើ​ជា​ជាងសំណង់​ដែរ ប៉ុន្តែ​ដោយ​មាន​ភាព​ជរា និង​មិន​មានកំ​លាំង​ដូច​ក្មេង​ៗ​ដូច​មុន លោក​សាន​បាន​ចាប់ផ្តើម​មុខរបរ​នេះ​វិញ (​លក់​ដូង​តាម​រ៉ឺ​ម៉ក់​)​។

លោកពូ​សាន និយាយ​ថា «​ដំបូង​ឡើយ​ខ្ញុំ​លក់​បាន ៥​ទៅ​១០​ឡូ​ដែរ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​មិនសូវ​ដាច់​ទេ តែបើ​មិន​លក់​មិន​មាន​អ្វី​ធ្វើ​ទេ ព្រោះ​មិន​មានកំ​លាង​ធ្វើ​សំណង់​ដូច​មុន​។ ខ្ញុំ​លក់​អំឡុង​ពេល​នេះ បាន​ត្រឹមតែ​៤​ទៅ​៥​ឡូ​អី​ទេ​»​។ ដោយ​លក់​ក្នុង​តម្លៃ ៣០០០​រៀល​ក្នុង​មួយ​ផ្លែ លោកពូ​សាន បាន​បន្ត​ថា គាត់​លក់​បាន​ចំណេញ ៣​ទៅ​៤​ម៉ឺន ពេល​ទូទាត់​ថ្លៃដើម និង​ថ្លៃ​សាំង​រួច ។ លោក​បាន​បន្ត​ថា​គាត់​ចំណាយ​សាំង​អស់ ១​លី​ត្រ​កន្លះ​ទៅ​២​លី​ត្រ​។ ហើយ​មួយ​ថ្ងៃ​លក់​បាន ៧​ទៅ​៨​ម៉ឺន តែ​ត្រូវ​បែងចែក​បង់ថ្លៃ​រ៉ឺ​ម៉ក់ ព្រោះ​បង់​រំ​លោះ​គេ​។

លោកពូ​សាន​បន្ថែម​ថា គាត់​ទិញ​រ៉ឺ​ម៉ក់​បង់​រំ​លោះ តម្លៃ​រ៉ឺ​ម៉ក់ ២៧០​ដុល្លារ​អា​មេ​រិ​ក ដូចនេះ​ត្រូវ​បង់​រំ​លោះ ១​ខែ ៣០​ម៉ឹ​ន ដូច្នេះ​លោក​យល់​ឃើញ​ថា ​ការ​លក់​ដូង​ហាក់​ប្រសើរ​ក្នុង​ការ​រក​ចំណូល ព្រោះ​លោក​គ្មាន​ដើមទុន​ប្រាក់​ម៉ឺន​ដុល្លារ​ទៅ​ចាប់​មុខរបរ​ផ្សេង​ឡើយ​។

អ្នកលក់​បាយ​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) បាន​ឈប់​ទិញ​ដូង ហើយ​គាត់​បាន​និយាយ​ថា គាត់​ចូល​ចិត្ត​ញុំាំ​ទឹកដូង ព្រោះ​វា​ធ្វើ​ឱ្យ​គាត់​ត្រជាក់​ក្នុង​ខ្លួន​និង​មាន​រស់ជាតិ​ផ្អែម​។ គាត់​ញុំ​ា​ទឹកដូង ពីរ​ទៅ​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ គាត់​ចាប់ផ្តើម​ញុំាំ​តាំងពី ដូង​មួយ​ផ្លែ ២០០០៛​រៀល តែ​អី​ឡូ​វ​៣០០០​រៀល​។ ប៉ុន្តែ​ត្រូវ​តែ​ញុំាំ ព្រោះ​ចូល​ចិត្ត​ហើយ​ជួយ​ផ្តល់​ថាមពល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ