ព្រះមានព្រះភាគត្រាស់សម្តែងថា បុគ្គលណាជ្រើសរើសយកធម៌បីយ៉ាងនេះមកឃុំគ្រងដំណើរជីវិត បុគ្គលនោះនឹងមានសេចក្តីចម្រើន ញុំាងជីវិតឱយឲ្យភ្លឺស្វាង ។
ធម៌ទាំង៣យ៉ាងនោះគឺ ១-សតិ សេចក្តីនឹកឃើញចាំជាក់ជានិច្ច, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនភ្លេច, ដំណើរស្វាងរុងរឿងក្នុងជីវិត ២-សម្បជញ្ញៈ មានស្មារតីដឹងខ្លួនជានិច្ច មានសតិសម្បញ្ញៈចាំជាប់ និង៣-វិរិយៈ មានសេចក្តីព្យាយាមជាប្រចាំ ។
កាលបើបុគ្គលមានមនសិការក្នុងនាទីដែលខ្លួនទទួលរ៉ាប់រង ត្រូវមានស្មារតីព្យាយាម ចាប់យកពេលវេលាមកធ្វើការដោយយកចិត្តទុកដាក់ មានសតិសម្បជញ្ញៈប្រុងប្រៀបជានិច្ច និងចម្រើនពិចារណារកចំណុចល្អៗជារឿយៗក្នុងការងារ លទ្ធផលចេញមកនឹងជោគជ័យចំទិសដៅមិនលម្អៀង ។
មើលឃើញអត្ថប្រយោជន៍នៃធម៌ទាំងបីប្រការនេះផ្តល់ផលឱ្យជាក់ស្តែងភ្លាមៗ ទើបលោកឱ្យនាមថាជាកំពូលធម៌ក្នុងលោកនាំឱ្យសម្រេចប្រយោជន៍ទាំងក្នុងបច្ចុប្បន្ន និងអនាគត រស់នៅដោយសេចក្តីចម្រើន ។ សាន សារិន
ចែករំលែកព័តមាននេះ