ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​សន្តោស​ជីវិតមាន​សេចក្តីសុខ​ច្រើន

3 ឆ្នាំ មុន

នៅ​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​សន្តោស​យ៉ាងនេះ​ថា សន្តោស​បាលី​ថា​សន្តោសៈ ប្រែ​ថា​សេចក្តី​ត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ​ជា​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ​គឺ​មិន​រវះរវាម​ហួសហេតុ​ឬ​ហួសប្រមាណ​, មាន​សន្តោស​, ចិញ្ចឹមជីវិត​ដោយ​សន្តោស…

នៅ​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​សន្តោស​យ៉ាងនេះ​ថា សន្តោស​បាលី​ថា​សន្តោសៈ ប្រែ​ថា​សេចក្តី​ត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ​ជា​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ​គឺ​មិន​រវះរវាម​ហួសហេតុ​ឬ​ហួសប្រមាណ​, មាន​សន្តោស​, ចិញ្ចឹមជីវិត​ដោយ​សន្តោស អ្នក​សន្តោស​ឈ្មោះ​ថា​មាន​សេចក្តីសុខ​ដ៏​ឧត្តម ។ សន្តោស​នោះ​មាន​៣​យ៉ាង​គឺៈ

១-​ត្រេកអរ​នូវ​អ្វី​ដែល​ខ្លួន​មាន គឺ​យើង​មាន​របស់​ណា​ក៏​គួរ​ប្រើប្រាស់​របស់​នោះ កុំ​បាច់​ទិញ​ទៀត បែប​នេះ​ហៅ​ថា សន្តោស​ចំពោះ​របស់​ដែល​ខ្លួន​មាន ។

២-​ត្រេកអរ​ចំពោះ​របស់​ដែល​ខ្លួន​បាន គឺ​យើង​ធ្វើការ​មាន​ប្រាក់ខែ​ល្មមតែ​ចិញ្ចឹមជីវិត​រស់​តែ​ម្នាក់ឯង ក៏​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា បែប​នេះ​ឈ្មោះ​ថា​សន្តោស​ចំពោះ​របស់​ដែល​ខ្លួន​មាន ។

៣-​ត្រេកអរ​ចំពោះ​ការ​គួរ​។ ឯការ​គួរ​នោះ​បាន​ដល់​កម្លាំងកាយ ឬ​សមគួរ​ដល់​សមត្ថភាព​ដែល​ខ្លួន​អាច​ប្រព្រឹត្ត​ទៅ​បាន ។

សន្តោស​ទាំង​បី​នេះ​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​នឹង​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​គឺ​មិន​នាំ​ឱ្យ​សៅហ្មង​ដល់​ការ​រស់នៅ​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ