ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី​ចេ​ង​អាច​ជះ​ផល​ប៉ះពាល់​គួរ​ឱ្យ​បារម្ភ​ទាំងនេះ

3 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ប៊ី​ចេ​ង ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា​គ្រឿងផ្សំ​បន្ថែម​រសជាតិ​មួយ​នេះ​អាច​ជះ​ផល​ប៉ះពាល់​គួរ​ឱ្យ​បារម្ភ​ចំពោះ​សុខភាព​។ ថា ​តើ​ការ​ទទួលទាន​ប៊ី​ចេ​ង​មិនល្អ​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ប៊ី​ចេ​ង​ចំពោះ​សុខភាព ៖ ១. ឈឺក្បាល​ប្រកាំង ប៊ី​ចេ​ង…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ប៊ី​ចេ​ង ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា​គ្រឿងផ្សំ​បន្ថែម​រសជាតិ​មួយ​នេះ​អាច​ជះ​ផល​ប៉ះពាល់​គួរ​ឱ្យ​បារម្ភ​ចំពោះ​សុខភាព​។ ថា ​តើ​ការ​ទទួលទាន​ប៊ី​ចេ​ង​មិនល្អ​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ប៊ី​ចេ​ង​ចំពោះ​សុខភាព ៖

១. ឈឺក្បាល​ប្រកាំង

ប៊ី​ចេ​ង គឺជា​សារធាតុ​បន្ថែម​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើន​រសជាតិ​អាហារ​។ ទោះជា​យ៉ាងណា​គ្រឿងផ្សំ​បន្ថែម​រសជាតិ​នេះ​អាច​បង្ក​អាកា​រៈ​ឈឺក្បាល​ប្រកាំង​គួរ​ឱ្យ​កត់សម្គាល់​។ យោង​តាម​អ្នកជំនាញ​ជា​ច្រើន​បានអោយ​ដឹង​ថា ប្រហែល​ពី ១០ ទៅ ១៥ ភាគរយ​នៃ​អ្នក​ដែល​ឈឺក្បាល​ប្រកាំង​នឹង​មាន​ស្ថានភាព ឬ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ពី​ទទួលទាន​អ្វី​ដែល​មាន​ផ្ទុក​សារធាតុ MSG ឬ​ប៊ី​ចេ​ង​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នេះ​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ដំណើរការ​មុខងារ​នៃ​ខួរក្បាល​និង​ស​សៃ​ប្រសាទ​។

២. អត្រា​នៃ​ចង្វាក់បេះដូង​កើនឡើង

អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ប៊ី​ចេ​ង​អាច​នឹង​ជួប​ប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូង​លោត​ញាប់​ភ្លាម​ៗ​ក្រោយ​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ​នេះ​។ ក្រៅពី​បង្ក​អាកា​រៈ​ញ័រ​ទ្រូង ការ​ទទួលទាន​ប៊ី​ចេ​ង​ច្រើន​ក៏​បង្ក​បញ្ហា​បែកញើស​ហួសប្រមាណ ស្ពឹក​តឹង​ផ្ទៃមុខ ក្ដៅ​ភាយ​ៗ ចង្អោរ​ចង់​ក្អួត និង​អស់កម្លាំង​ផង​ដែរ​។

៣. ឈឺសន្លាក់

ការ​ទទួលទាន​ប៊ី​ចេ​ង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ឈឺសន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ថែម​ទាំង​រឹង​សន្លាក់​ទៀត​ផង​។

៤. ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែ​ម្ដង

ការ​ទទួលទាន​ប៊ី​ចេ​ង​ក៏​អាច​នាំ​មក​នូវ​អាកា​រៈ​មិន​ស្រួល​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​មួយ​ចំនួន​ទៀត​រួម​មាន​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែ​ម្ដង ហើមពោះ រាគ ឈឺ​រមួល​ក្នុង​ពោះ និង​ទល់លាមក​។

៥. ភាព​ខ្លី​នៃ​ដង្ហើម

អាកា​រៈ​នៃ​ជំងឺហឺត​និង​បញ្ហា​ពិបាក​ដកដង្ហើម​ក៏​អាច​រើ​ឡើង​ដោយសារ​តែ​ការ​ទទួលទាន​ប៊ី​ចេ​ង​ផង​ដែរ​៕ ប្រភព ៖ Health.com.kh