ពី​​ថ្ងៃ​មិន​អី លុះ​ល្ងាច​មក​វិញ ឆ្ងល់​វាយ​បំបែក​សោ​បន្ទប់​ក៏​ឃើញ​ប្អូនស្រី​ស្ទើរ​ស្លុត​ចិត្ត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្រី្ដ​ម្នាក់​ជា​មេការ​មើល​ការ​ខុស​ត្រូវ​បន្ទប់​ជួល​ក៏​ត្រូវ​ជនសង្ស័យ​ច្របាច់​.​ក​ផ្តាច់ជីវិត​ប្លន់​យក​ម៉ូតូ និង​លុយ ព្រមទាំង​គ្រឿងអលង្ការ រួច​គេចខ្លួន​បាត់ ក្រោយ​ពេល​ដែល​បងស្រី​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ​ឆ្ងល់​ក៏​ហៅ​ប្អូនជីដូនមួយ​បំបែក​សោ​បន្ទប់​ចូល​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ស្រី្ដ​មេការ​ជា​ប្អូនស្រី​ខ្លួន​បាត់បង់​ជីវិត​ក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អ៊ុ​ច យ៉េន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ និង​មើល​ការ​ខុស​ត្រូវ​បន្ទប់​ជួល ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ចំណែក​សម្ភារៈ​ដែល​បាត់បង់​រួម​មាន ៖ ១-​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DC7457, ២-​កាត​គ្រី​ម៉ូតូ និង​ប្រាក់​មួយ​ចំនួន​, ៣-​សៀវភៅ​ដាក់​ប្រាក់​សន្សំ​នៅ​ធនាគារ ។ ចំណែក​ជនសង្ស័យ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ការ​បំភ្លឺរ​កម្មការិនី​រោងចក្រ​ម្នាក់​ឈ្មោះ អ៊ុ​ច សា​រ៉​ន អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា មុន​កើតហេតុ កាលពី​ម៉ោង​១២​ថ្ងៃត្រង់ រូប​គាត់​បាន​ចេញពី​បន្ទប់​ទៅ​ធ្វើការ​ដូច​រាល់ដង ដោយ​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង លុះដល់​ម៉ោង​៦​ល្ងាច រូប​គាត់​ក៏​ចេញ​ពី​ធ្វើការ​នៅ​រោងចក្រ​ត្រឡប់​មក​ដល់​បន្ទប់​វិញ​ក៏​ឃើញ​បន្ទប់​ចាក់សោ​ពី​ខាងក្រៅ ។

ប្អូនស្រី​ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​អ្វី​ដែរ ដោយ​ស្មានថា ជន​រង​គ្រោះ​ចេញ​ទៅ​ទិញ​ឥ​វ៉ា​ន់ តែ​គាត់​មើលឃើញ​ធុង​ទឹកកក​នៅ​មុខ​បន្ទប់​អត់​ចាក់សោ​នោះ​ទេ គ្រា​នោះ​គាត់​មានការ​សង្ស័យ​ក៏​ហៅ​ប្អូន​ជីដូន​១ របស់​គាត់​មក​វាយ​បំបែក​សោ​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​​ជន​រង​គ្រោះ​ដេក​បាត់​ជីវិត​ទៅ​ហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង​។

ប្រភព​ដ​ដល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ សង្កាត់​សំរោង​ក្រោម បាន​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នឹង​ជំនាញ ពិនិត្យ​កោសល្យ​វិច័យ ក្នុង​ករណី​ខាងលើ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ជំនាញ​ពិនិត្យ​កោសល្យវិច័យ​សព​ជន​រង​គ្រោះ​ខាងលើ ដោយ​មាន​ស្នាម​ជាំ​នៅ​ត្រង់​ថ្គាម​ផ្នែក​ខាងស្តាំ ទើប​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​ច្របាច់​.​ក ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន​បាត់ ។

ពេល​នេះ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស៊ើ​ង​អង្កេត​រកមុខ​សញ្ញា ដើម្បី​ផ្តល់​ន្ទា​ទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ