ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យន់ចិន តែខ្លាំងជាងប្រាក់អឺរ៉ូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចដែលយើងធ្លាប់ដឹងមកហើយថា ហាងឆេងអត្រាប្តូរប្រាក់តែងតែប្រែប្រួលឡើងចុះស្ទើរតែរាល់ថ្ងៃតែម្តង ។ ជាក់ស្តែងហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះហាក់ខ្សោយកម្លាំងជាងប្រាក់យន់ចិន ប៉ុន្តែខ្លាំងជាងប្រាក់អឺរ៉ូបន្តិច នោះបើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់ទាំងនេះ…

រាជធានីភ្នំពេញ ៖ ដូចដែលយើងធ្លាប់ដឹងមកហើយថា ហាងឆេងអត្រាប្តូរប្រាក់តែងតែប្រែប្រួលឡើងចុះស្ទើរតែរាល់ថ្ងៃតែម្តង ។ ជាក់ស្តែងហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះហាក់ខ្សោយកម្លាំងជាងប្រាក់យន់ចិន ប៉ុន្តែខ្លាំងជាងប្រាក់អឺរ៉ូបន្តិច នោះបើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់ទាំងនេះ សូមមកដឹងពីការប្រែប្រួល ។

ធានាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១យន់ចិន ទិញ ចូល ៥៧៧ រៀល លក់ចេញ ៥៨២ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៥៧៦ រៀល ហើយលក់ចេញតែ ៥៨២ រៀលប៉ុណ្ណោះ ។

Chinese yuan banknotes, China’s currency.

ដោយឡែកសម្រាប់ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់អឺរ៉ូក៏មានការប្រែប្រួលដែរដែលថ្ងៃនេះប្រាក់រៀលមានប្រៀបជាងបន្តិច ដោយ ១អឺរ៉ូ ទិញចូលត្រឹមតែ ៤៤៨៦ រៀល និង លក់ចេញ ៤៥៣១ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញទិញចូល ៤៤៨៧ រៀល ហើយ លក់ចេញរហូតដល់ទៅ ៤៥៣២ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ