ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើភាគីថៃនៅបន្តបិទព្រំដែនដាក់​សំណើ​សុំ​ធ្វើបាតុកម្ម

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​យោង​លិខិត​មួយ​ច្បាប់​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា​២០២០​បាន​ឲ្យ​ដឹង​ថា​ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​CIERA​ ដែល​មាន​ស្នាក់​ការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ដាក់​សំណើ​​មួយ​ច្បាប់​ជូន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ស្តី​ពី​ការ​ជូនដំណឹង​សុំ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិវិធី​មួយ​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ចាប់ពី​ថ្ងៃ​ទី​១…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​យោង​លិខិត​មួយ​ច្បាប់​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា​២០២០​បាន​ឲ្យ​ដឹង​ថា​ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​CIERA​ ដែល​មាន​ស្នាក់​ការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ដាក់​សំណើ​​មួយ​ច្បាប់​ជូន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ស្តី​ពី​ការ​ជូនដំណឹង​សុំ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិវិធី​មួយ​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ចាប់ពី​ថ្ងៃ​ទី​១ ​មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​៧ ​ខែ​ឆ្នាំ​ដដែល​ ប្រសិនបើ​ភាគី​ថៃ​នៅ​បន្ត​បិទ​ព្រំដែន ​។​

ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​ មាន​​​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​អ្នក​លក់ដូរ​ទំនិញ​ នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​អ្នក​រត់​ម៉ូតូឌុប​ អ្នក​រត់​តាក់ស៊ី ​អ្នក​រត់​ម៉ូតូ​កង់​បី​ សរុប​១៥០០​នាក់​ និង​ឯកភាព​គ្នា​ចូលរួម​ធ្វើ​បាតុកម្ម​ចាប់ពី​ថ្ងៃ​ទី​១ ​មិថុនា​ រហូត​ដ​ល់ថ្ងៃ​ទី​៧ ​មិថុនា​ ២០២០​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ សមាគម​ខាងលើ​បញ្ជាក់​​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​ គោលបំណង​របស់​ពលរដ្ឋ​ គឺ​ទាមទារ​ស្នើ​សុំ​អនុញ្ញាត​អ្នកដំណើ​ថ្មើ​ជើង , ​រទេះ, ទោចក្រយានយន្ត​ និង​រថយន្ត​ឆ្លង​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទៅ​លក់ដូរ​នៅ​ក្នុងស្រុក​អារញ្ញ​ពិសេស​ (​ផ្សារ​រុង​ក្លឿ​) ​ដូច​ដើម​វិញ​ ចាប់ពី​ថ្ងៃ​ទី​១ ​មិថុនា​ ២០២០ ​។​

ក្នុង​ករណី​ភាគី​ថៃ​ មិន​ព្រម​បើក​ច្រកព្រំដែន​ស្នើ​សុំ​អភិបាលខេត្ត​បិទ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កុំ​ឲ្យ​រថយន្ត​ថៃ​បើក​ចូល​មក​ទឹកដី​កម្ពុជា ​បានជា​បន្ត​ទៅ​ទៀត​។​ សមាគម​ខាងលើ​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពល​រដ្ឋ​អ្នក​រស់នៅ​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ក្នុង​សំណើ​នោះ​ផង​ដែរ​។

ជុំវិញ​ព័​ត៌​មាន​ខាងលើ​ លោក​ឌិន​ ពុ​ទ្ធី​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CIERA​ប្រាប់​តាម​ទូរស័ព្ទ​ថា​ សមាគម​លោក​ពិតជា​បាន​ដាក់​សំណើ​​មួយ​ច្បាប់​ស្តី​ពី​ការ​សុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ពេល​ខាង​មុខ​ជូន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​មែន​ ។​

ទោះជា​យ៉ាងណា​ លោក​ឌិន​ ពុ​ទ្ធី​ អាង​ថា​ មិន​ទាន់​បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​រដ្ឋបាល​ខេត្ត​បៅ​ឡើយ​ទេ​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ ​មិថុនា​ នេះ ​។​ សម្រាប់​​សំណើរ​សុំ​ធ្វើ​បាតុកម្ម​របស់​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ យោង​លិខិត​មួយ​ច្បាប់​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ​ចុះ​ថ្ងៃ​ទី​២៥​មិថុនា​២០២០​ ដែល
​កោះ​សន្តិ​ភាព​ទទួល​បាន ​គឺ​រដ្ឋបាល​ខេត្ត​បាន​បដិសេធន៍​ មិន​ឲ្យ​សមាគម​ខាងលើ​ធ្វើ​បាតុកម្ម​ទេ ​ដោយ​លើក​ហេតុផល​ថា​ បច្ចុប្បន្ន​នេះ ​រាជរដ្ឋាភិបាល​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​​កូ​វីត​១៩​នៅ​ទូ​ទាំង​ប្រទេស​ដែល​ជំងឺ​នេះ​ បាន​និង​កំពុង​រីក​រាលដាល​ជាសាកល​ឥត​ឈប់​ឈរ​ស្ទើរ​គ្រប់​ប្រទេស​លើ​សាកលលោក ​ដែល​ប្រទេស​នីមួយ​ៗ​សុទ្ធតែ​មាន​វិធានការ​ទប់ស្កាត់​ទៅ​តាម​លទ្ធភាព​រៀងខ្លួន​ៗ និង​គោលការណ៍​ណែនាំ​ពី​អង្គកា​សុខភាព​ពិភពលោក​WHO​។​

ជាក់ស្តែង ​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​បាន​ជម្រុញ​អប់រំ​សុខភាព​ជូន​ដល់​ពលរដ្ឋ​ និង​ពង្រឹង​ការងារ​តាមដាន​ការ​អនុវត្ត​ន៍វិធានការ​ការពារ​រលក​ទី​២​នៃ​ការ​ចម្លងជំងឺ​កូ​វីត​១៩​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង ។

អត្ថបទសរសេរ ដោយ