ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលនារីចាប់បានស្រេច! ក្រោយ​អ្នក​រត់​កង់​បីទី៣ដួលសន្លប់នៅ​ចំពោះ​មុខ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​ប្រើ​ល្បិច​ហៅ​ម៉ូតូ​កង់​បី​ជិះ រួច​ដាក់​ថ្នាំ​សណ្តំ​នៅ​ក្នុង​ទឹកក្រូច ​រហូត​អ្នក​រត់​ម៉ូតូ​កង់​៣​សន្លប់ ហើយ​លូក​យក​កាបូប​លុយ​និង​កាបូបស្ពាយ ទូរស័ព្ទ ត្រូវ​អស់លក្ខណ៍ ក្រោយ​ពី​អ្នក​រត់​កង់​បីដូច​គ្នា​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​ប្រើ​ល្បិច​ហៅ​ម៉ូតូ​កង់​បី​ជិះ រួច​ដាក់​ថ្នាំ​សណ្តំ​នៅ​ក្នុង​ទឹកក្រូច ​រហូត​អ្នក​រត់​ម៉ូតូ​កង់​៣​សន្លប់ ហើយ​លូក​យក​កាបូប​លុយ​និង​កាបូបស្ពាយ ទូរស័ព្ទ ត្រូវ​អស់លក្ខណ៍ ក្រោយ​ពី​អ្នក​រត់​កង់​បីដូច​គ្នា​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៤៣៦ ក្រុម​ទី​២១ ភូមិ​៦ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សូមរំលឹកថា៖ អ្នក​រត់​ម៉ូតូ​កង់​បី​គួរ​ប្រយ័ត្ន​…2​នាក់​ហើយ​ត្រូវ​ថ្នាំ​សណ្ដំ​ស្រី​ស្អាត

ស្ត្រី​រូប​នេះ​ឈ្មោះ អ៊ុ​ច ចាន់​ថា អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ឈ្មោះ ថន កោសល្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

សូម​បញ្ជាក់​ថា ករណី​ដូច​គ្នា​នេះ​ ធ្លាប់​កើត​មាន​ចំនួន​ពីរ​លើក​មក​ហើយ កាលពី​ស​ប្តា​ហ៍​មុន​ដែល​បុរស​ពីរ​នាក់ដេក​សន្លប់​នៅ​លើ​កង់​បី​របស់​ខ្លួន នៅ​មិនដឹង​ថា​ អ្នក​ណា​ជា​អ្នក​ដាក់​ថ្នាំ​សណ្ដំ​ឡើយ ទើបតែ​ពេល​នេះ ត្រូវ​បាន​គេ​ឃើញ​បុរស​ទី​៣​ម្នាក់​ទៀត​ក៏​សន្លប់​ដោយ​ស្នាដៃ​ស្ត្រី​រូប​នេះ នៅ​ចំណាំ​មុខ​បាន​ពេល​ជួប​ដោយ​ចៃដន្យ​ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ផ​ន អូន អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ ពី​ផ្សា​របឹង​កេងកង​មក​ផ្សា​របឹង​ត្របែក ខណៈ​មក​ដល់​ផ្សា​របឹង​ត្របែក​ក៏​បាន​ឲ្យ​ឈប់​រួច​ក៏​ចុះ​ពីលើ​ម៉ូតូ​កង់​បី រួច​ហៅ​ម៉ូតូ​កង​បី​មួយទៀត​ជិះ​ទៅ​ម្ដុំ​អតីត​មជ្ឈ មណ្ឌល​រ៉ក់​ដោយ​ប្រាប់​ថា ទៅ​ទិញ​ទឹកក្រូច​ផឹក ។

ប្រភព​បន្ត​ថា ក្រោយមក​បុរស​ដែល​ជា​ម្ចាស់​កង់​បី​ឥណ្ឌា​ជូន​មក​ផ្សា​របឹង​ត្របែក​វិញ ខណៈ​ជិះ​បាន​ពាក់ កណ្ដាល​ផ្លូវ ស្ត្រី​ដែល​ជា​ជនសង្ស័យ​ក៏​បាន​ឲ្យ​ទឹកក្រូច ដែល​ខ្លួន​បាន​ដាក់​ថ្នាំ​ងងុយដេក​រួច​ឲ្យ​ទៅ​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ថា ផឹកទឹក​ក្រូច​ទៅ​ខ្ញុំ​ឱ្យ ។ ខណៈនោះ​បុរស​រង​គ្រោះ​ក៏​បាន​ផឹកទឹក​ក្រូច ដែល​ជនសង្ស័យ​ខាងលើ​នោះ​ឲ្យ ។ លុះ​ផឹក​បាន​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​បុរស ដែល​ជា​ម្ចាស់​កង់​បី​នេះ​ងងុយគេង​ក៏​បាន​ឈប់​ម៉ូតូ​នៅ​ម្ដុំ​ផ្សា​របឹង​ត្របែក​នោះ​តែ​ម្ដង ។

ពេល​នោះ​ស្ត្រី​រូប​នេះ​បាន​លូក​យក​កាបូប​លុយ​និង​កាបូបស្ពាយ របស់​អ្នក​រត់​កង់​បី​បាន​សម្រេច​ហើយ បម្រុង​គេចខ្លួន តែ​ត្រូវ​អ្នក​រត់​កង់​បី​ឥណ្ឌា​ដូច​គ្នា​បាន​ស្គាល់​បុរស​ខាងលើ ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​ស្ត្រី​រូប​នេះ​ឲ្យ​ឈប់ រួច​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ​ទើប​ដឹង​ថា ស្ត្រី​ខាងលើ​ដែល​ជា​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​ងងុយគេង​ឲ្យ​ទៅ​បុរស ដែល​ជា​ម្ចាស់​កង់​បី​នោះ​ពិតប្រាកដ​មែន ។

ក្រោយ​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ចំពោះ​ករណី​ចាប់​ស្ត្រី​ដាក់​ថ្នាំ​សណ្ដំ​លើ​អ្នក​រត់​ម៉ូតូ​កង់​បី​នេះ​មិន​ទាន់​ដឹង​ថា ស្ត្រី​រូប​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី ២​នាក់​ដែល​សន្លប់​ដេក​លើ​ម៉ូតូ​កាលពី​ស​ប្តា​ហ៍​មុន​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​សមត្ថកិច្ច​មិន​ទាន់​បាន​សួរនាំ ៕