ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះស្ថិតក្នុងស្ថានភាពនៃវីរុសឆ្លង​ ការ​ជួញ​ដូរមូលបត្រក្នុងផ្សារហ៊ុនបែរជាមានសន្ទុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើទោះបីជាកម្ពុជាជួបប្រទះនឹងជំងឺកូវីដ ១៩ ដែលធ្វើអោយវិស័យជាច្រើនប៉ះពាល់ក្ដី តែបើក្រលេកមកមើលការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានបោះផ្សាយក្នុងផ្សារមូលបត្រវិញ ឃើញថា ហាក់មានភាពប្រសើរឡើងទៅវិញ ។ នេះបើតាមការបញ្ជាក់ពីលោកហុង…

រាជធានីភ្នំពេញ ៖ បើទោះបីជាកម្ពុជាជួបប្រទះនឹងជំងឺកូវីដ ១៩ ដែលធ្វើអោយវិស័យជាច្រើនប៉ះពាល់
ក្ដី តែបើក្រលេកមកមើលការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានបោះផ្សាយក្នុងផ្សារមូលបត្រវិញ ឃើញថា ហាក់មានភាពប្រសើរឡើងទៅវិញ ។ នេះបើតាមការបញ្ជាក់ពីលោកហុង សុហួរ​អគ្គនា​យក​នៃ​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះបញ្ជីជាផ្លូវការរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី កាលពីព្រឹក​ថ្ងៃទី២៥ ឧសភា ២០២០ ។

លោកបន្តថា វិស័យមូលបត្រនៅកម្ពុជា បាននឹងកំពុងកែប្រែទម្លាប់​ក្នុងការសន្សំអោយទៅ​ជាការវិន​និ​យោគដែលធ្វើអោយមានចលនាសាច់ប្រាក់ពីអ្នកដែមានមូលធននៅសល់ទៅអ្នកដែលមានតម្រូវការមូលធនជាចាំបាច់ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ។ លោកថា៖‌« វិស័យមូលបត្រ និងវិស័យធនាគារ ជា​វិស័យបំពេញអោយគ្នាទៅវិញទៅមក វិស័យមូលបត្ររីកចម្រើននឹងធ្វើអោយវិស័យធនាគាររីកចម្រើន និងរឹងមាំនិងធ្វើអោយរោងចក្រសហគ្រាសនានាកាន់តែមានកំណើននិងធ្វើអោយប្រជាពលរដ្ឋកាន់តែមានលទ្ធភាពទទួលបានផ្លែផ្កាពីការរីកចម្រើននៃវិស័យឯកជនផងដែរ» ។

លោកបន្តទៀតថា ងាមកក្រលេកមើលវិស័យមូលបត្រក្នុងស្ថានភាពកូវីដ១៩ វិស័យមូលបត្រកម្ពុជា ហាក់​មានការចាប់អារម្មណ៍ពីវិនិយោគទៅវិញ ជាក់ស្ដែងនៅដើមឆ្នាំ ២០២០​វិស័យមូលបត្រ​ហាក់​ធ្លាក់​ចុះបន្តិច ដោយបានបន្ថយនូវសកម្មភាពមួយចំនួន ដែលបានគ្រោងទុក ក៏ប៉ុន្តែមកងើបឡើងវិញនៅអំឡុងខែមេសា ២០២០ ។លោកថា៖« នៅដើមឆ្នាំ ២០២០ វិស័យនេះបានថមថយបន្តិច ក៏ប៉ុន្តែមកដល់អំឡុងខែមេសា វិស័យមូលបត្រហាក់បានងើបឡើងវិញប្រហែលជាដោយសារតែធនាគារដ៏ធំរបស់កម្ពុជាគ្រោងបោះផ្សាយលក់ភាគហ៊ុនក៏មិនដឹង ឬក៏ដោយសារតែឱកាសសម្រាប់វិនិយោគិន » ។

លោកបន្ថែមថា រហូតមកដល់ពេលនេះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​មានក្រុមហ៊ុនចុះបញ្ជីជាផ្លូវការចំនួន​១២ គិតជាទឹកប្រាក់ចុះបញ្ជីប្រមាណ២៤០លានដុល្លារអាមេរិក តែទំហំនេះ វាមិនទាន់ធំនៅឡើយទេ និងត្រូវការពង្រីកបន្តិចម្ដងៗ ។ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុក៏​បាន​ប្រសាសន៍ថា កម្ពុជា ការចុះបញ្ជីមូលបត្រក្នុងផ្សារហ៊ុនកាន់តែច្រើននឹងជួយដល់សហគ្រាសឯកជន ក្នុងការ​គៀងគរមូលធនក្នុងស្រុកសម្រាប់ប្រើប្រាស់ពង្រីកអាជីវកម្មរបស់ខ្លួន ។

លោកបន្តថា ផ្សារមូលបត្រកម្ពុជា​បាននិងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុន​និង​សហ​គ្រាស​​ដែលត្រូវការទុនជួយគាំទ្រដល់ការរីកចម្រើននៃវិស័យឯកជន​ និងកំពុងតែ​បានផ្ដល់ប​រិ​យា​កាស​អំណោយផល ដល់អ្នកចូលរួមក្នុងទីផ្សារទាំងឡាយផងដែរ ៕

អត្ថបទសរសេរ ដោយ