ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ជំនាញ​ពិសេស​ដែល​អ្នក​ត្រូវ​ចេះ​មុន​ពេល​បើក​អាជីវកម្ម​ថ្មី

3 ឆ្នាំ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​ម​មួយ​គឺ​ពិបាក​ស្រាប់​ហើយ តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មាន​ជំនាញ​មូលដ្ឋាន​មួយ​ចំនួន​ទេ​នោះ អ្នក​ស្ទើរតែ​គ្មាន​ឱកាស​ជោគជ័យ​ទាំងស្រុង ។ ដូច្នេះ​ដើម្បី​បង្កើន​ភាគរយ​ជោគជ័យ​របស់​អ្នក អ្នក​គួរតែ​រៀន​ឲ្យ​ចេះ​ជំនាញ​សំខាន់​ៗ​ខាងក្រោម​សិន​មុន​ពេល​ចាប់ផ្តើម​អាជីវកម្ម​មួយ​៖ ១. ការ​ប្រើ​កម្មវិធី Microsoft Excelការ​មាន​ជំនាញ​ប្រើ​កម្មវិធី…

ការ​ចាប់ផ្តើម​អាជីវកម្ម​ម​មួយ​គឺ​ពិបាក​ស្រាប់​ហើយ តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មាន​ជំនាញ​មូលដ្ឋាន​មួយ​ចំនួន​ទេ​នោះ អ្នក​ស្ទើរតែ​គ្មាន​ឱកាស​ជោគជ័យ​ទាំងស្រុង ។ ដូច្នេះ​ដើម្បី​បង្កើន​ភាគរយ​ជោគជ័យ​របស់​អ្នក អ្នក​គួរតែ​រៀន​ឲ្យ​ចេះ​ជំនាញ​សំខាន់​ៗ​ខាងក្រោម​សិន​មុន​ពេល​ចាប់ផ្តើម​អាជីវកម្ម​មួយ​៖

១. ការ​ប្រើ​កម្មវិធី Microsoft Excel
ការ​មាន​ជំនាញ​ប្រើ​កម្មវិធី Microsoft Exel គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ វា​មិនមែន​គ្រាន់តែ​អាច​ប្រើ​ជា​កម្មវិធី​កត់​បញ្ជីចំណូល​ចំណាយ​ទេ តែ​អ្នក​អាច​ប្រើ​វា​ក្នុង​ការ​វិភាគ​ទិន្នន័យ ធ្វើការ​ព្យាករណ៍​ហិរញ្ញវត្ថុ និង​កិច្ចការ​ផ្សេង​ៗ​ទៀត​ដែល​យោង​តាម​ទិន្នន័យ​ជាដើម ។

២. ការ​និយាយ​ជា​សាធារណៈ
អាជីវករ​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​លក់​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ទៅ​អ្នក​ដទៃ ។ មិន​ថា​អ្នក​ព្យាយាម​លក់​គំនិត​របស់​អ្នក​ទៅ​កាន់​វិនិយោគិន បុគ្គលិក ឬ​អតិថិជន​ទេ ជំនាញ​ក្នុង​ការ​និយាយ​ជា​សាធារណៈ​នឹង​ជួយ​ដល់​អ្ន​មក​ជា​ច្រើន ព្រោះ​វា​ជំរុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មើលឃើញ​ទស្សនៈវិស័យ​របស់​អ្នក និង​ចូលរួម​ជាមួយ​អ្នក​ដើម្បី​សម្រេច​វា​ផង​ដែរ ។

៣. ការ​ផ្សាយពាណិជ្ជកម្ម​តាម Facebook
Facebook ជា​ប្រព័ន្ធ​សង្គម​ដែល​មាន​មនុស្ស​ប្រើប្រាស់​ច្រើន​ជាងគេ​លេខ​ពីរ​ទូ​ទាំង​ពិភពលោក មាន​ន័យ​ថា​វា​ជា​ឧបករណ៍​សំខាន់​មួយ​សម្រាប់​អាជីវករ​ថ្មី​ៗ​គ្រប់​រូប ។ ក្នុង​សតវត្ស​ទី ២១ នេះ អាជីវកម្ម​មិន​អាច​ពឹងផ្អែក​តែ​លើ​អតិថិជន​ដែល​ដើរ​ចូល​មក​ទិញ​ក្នុង​ហាង​ទេ ។ ផ្ទុយ​មក​វិញ អាជីវករ​អាច​ផ្សព្វផ្សាយ​ផលិតផល និង​លក់​ផលិតផល​របស់​ខ្លួន​អន​ឡាញ​បាន​ដោយ​ងាយស្រួល ជា​ពិសេស​ក្នុង​ពេល​ដែល​មនុស្ស​ព្យាយាម​ជៀសវាង​ទី​សាធារណៈ​ជាដើម ។

៤. ការ​គ្រប់គ្រង​គម្រោង
ការ​គ្រប់គ្រង​គម្រោង​ពឹងផ្អែក​លើ​ការ​រក​វិធី​ធ្វើ​អ្វីមួយ​ដែល​មាន​ប្រសិទ្ធិ​ភាព និង​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ច្រើន​ជាងគេ ។ សម្រាប់​អាជីវករ​ដែល​មាន​ធនធាន​មាន​កម្រិត ជំនាញ​នេះ​កាន់តែ​មាន​សារៈសំខាន់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ