ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿងក្នុង​ជ្រូកថៃ​សរុប​ជិត​​១​តោន ប៊ិះ​របូត​ចូល​ខ្មែរ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​សរុប​ជិត​​១​តោន ដែល​ឈ្មួញ​លួច​នាំ​ចូលពី​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​សរុប
​ជិត​​១​តោន ដែល​ឈ្មួញ​លួច​នាំ​ចូលពី​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

អនុសេនីយ៍ឯក សរ សុ​ភ័​ក្ត្រា មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ម៉ាក​តូ​យ៉ូតា​ស៊ី​ណា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AL-២៣៥៥ ម្ចាស់​និង​ជា​អ្នកបើកបរ​ឈ្មោះ រិ​ទ្ធី យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់អូរ​ឫស្សី ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ចំណែកមួយ​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា ហា​យ​ឡែ​ន​ឌ័​រពណ៌​​មាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២A-២៧២៨ ជា​របស់​ឈ្មោះ វង្ស សុខ​ម៉ា​នី​ន ហៅ​ដា​រ៉ា ភេទ​ប្រុស អាយុ​​៣៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។

លោក​មេបញ្ជាការ​រង​ថ្លែង​ថា កម្លាំង​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​នេះ​ហើយ​ក៏​បាន​ចាប់​ឃាត់​រថយន្ត​ទាំង​២​គ្រឿង និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​មានថ្លើម ពោះវៀន ក្រពះ ខួរ និង​ស្លឹកត្រចៀក​សរុប​ចំនួន​១៦​កេស ស្មើនឹង​៨៤០​គីឡូក្រាម ។ វត្ថុ​តាង​ទាំងអស់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

អនុសេនីយ៍ឯក សរ សុ​ភ័​ក្ត្រា បញ្ជាក់​ថា នៅ​ពេល​សាកសួរ​ម្ចាស់​រថយន្ត​ទាំង​២​នាក់​ឆ្លើយ​ថា គ្រឿងក្នុង​ជ្រូក​នេះ​គាត់​ស៊ីឈ្នួល​ដឹក​ឱ្យ​គេ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ថៃ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ជួល​ឱ្យ​ដឹក​ទៅ​រាជ​ធានី​ភ្នំពេញ ។ មន្ត្រី​ជំនាញ​អះអាង​ថា ការ​ដឹក​នេះ​គ្មាន​ច្បាប់ទេ​ហើយ​ខុស​បច្ចេកទេស​ទៀត​បណ្តាល​ឱ្យ​ខូច​គុណភាព និង​បាន​ដាក់​ថ្នាំ​ការពារ​កុំ​ឲ្យ​ស្អុយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ៕

អត្ថបទសរសេរ ដោយ