ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រោះតែ​​គ្រឿងញៀ.ន ​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​​ហ៊ានធ្វើរឿង​មួយនេះ​

3 ឆ្នាំ មុន

អតីត​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Flávio Donizete បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​ធ្លាប់​លក់​មេដាយមាស​ដែល​បាន​ពី​ពានរង្វាន់ FIFA Club World Cup ដើម្បី​យក​ប្រាក់​ទៅ​ទិញ​គ្រឿងញៀន…

អតីត​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Flávio Donizete បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​ធ្លាប់​លក់​មេដាយមាស​ដែល​បាន​ពី​ពានរង្វាន់ FIFA Club World Cup ដើម្បី​យក​ប្រាក់​ទៅ​ទិញ​គ្រឿងញៀន ។

លោក Flávio Donizete ធ្លាប់​ជា​អតីត​សមាជិក​ក្រុម São Paulo ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ក្រុម ពេល​យកឈ្នះ​លើ​ក្រុម​អង់គ្លេស Liverpool ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០០៥ នៅ​ប្រទេស​ជប៉ុន ។ ពីរ​ឆ្នាំ​ក្រោយ អតីត​ខ្សែការពារ​រូប​នេះ បាន​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ញៀន​ថ្នាំ​។ ហើយដោយ​សារ​តែ​ការ​ញៀន​នឹង​កូកាអ៊ីន បាន​ធ្វើ​ឱ្យ​រូបគេ​គ្មាន​សល់​អ្វី​ទាំងអស់ ព្រមទាំង​ធ្លាក់ខ្លួន​ក្នុង​រណ្តៅ​មួយ​នេះ អស់​រយៈពេល​១៣​ឆ្នាំ មុន​ពេល​អាច​ផ្តាច់​វា​បាន​មក​ទល់​ពេល​ដល់​បច្ចុប្បន្ន ។

Flávio Donizete បាន​ថ្លែងប្រាប់​ទៅ​កាន់ Globoesporte ថា «​ខ្ញុំ​បាន​លក់​វា (​មេដាយមាស​) ដើម្បី​ទិញ​ថ្នាំ​ញៀន ។ ខ្ញុំ​បាន​លក់​វា​ក្នុង​តម្លៃ​ជាង ១​ពាន់​ដុល្លារ ។ ហើយ​លុយ​ទាំងអស់ ខ្ញុំ​បាន​ចំណាយ​តែ​លើ​កូកាអ៊ីន​ប៉ុណ្ណោះ ។ នៅ​ពេល​ណា​ខ្ញុំ​មាន​លុយ​កាន់តែ​ច្រើន ខ្ញុំ​កាន់តែ​ចង់បាន​ថ្នាំ​កាន់តែ​ច្រើន​» ។

អតីតកីឡាករបាល់ទាត់​ខាងលើ​បាន​បន្ត​ថា «​ខ្ញុំ​បាន​បាត់បង់​អ្វី​ៗ​គ្រប់យ៉ាង បន្ទាប់​ពី​ប្រើប្រាស់​កូកាអ៊ីន​។ កូកាអ៊ីន​កាន់តែ​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​ក្នុង​ជីវិត​ខ្ញុំ​។ លុយ​នៅ​ក្នុង​គណនី​ធានា​គារ ទ្រព្យសម្បត្តិ​របស់ខ្ញុំ​គឺ​គ្មាន​សល់ ។ ខ្ញុំ​បាត់បង់​អ្វី​ៗ​ទាំងអស់ លើកលែងតែ​ប្រពន្ធ កូនស្រី និង​ក្រុម​គ្រួសារ​ដែល​បន្ត​នៅ​ជាមួយ​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ វា​ជា​ការ​សោកស្តាយ​ដ៏​ធំ​បំផុត​របស់ខ្ញុំ ដែល​ប្រើប្រាស់​កូកាអ៊ីន វា​បាន​បំផ្លាញ​ខ្ញុំ​» នេះ​ជាស​ម្តី​របស់​លោក ៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ