ក្រប​ខណ្ឌ​បារាំង Ligue 1 រដូវ​កាល​ថ្មី អាច​នឹង​ចាប់ផ្តើម​នៅ​ខែសីហា


ប្រទេស​បារាំង ៖ លី​គ​បាល់ទាត់​បារាំង (LFP) កាលពី​ថ្ងៃ​សៅរ៍ បាន​ធ្វើការ​កំណត់​យក​ថ្ងៃ​ទី ២៣ សីហា ២០២០ ជា​កាលបរិច្ឆេទ​បណ្តោះអាសន្ន សម្រាប់​ការ​ចាប់ផ្តើម​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 រដូវ​កាល ២០២០-២១ ។

LFP កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា បន្ទាប់​ពី​ឆ្លងកាត់​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ផ្សាយ​ទូរទស្សន៍​រួច​មក ពួក​គេ​បាន​កំណត់​យក​កាលបរិច្ឆេទ​បណ្តោះអាសន្ន​មួយ សម្រាប់​ចាប់ផ្តើម​រដូវ​កាល​ថ្មី ដោយនៅ​ថ្ងៃ​ទី ២២ សីហា ២០២០ សម្រាប់ Ligue 2 និង​ថ្ងៃ​ទី ២៣ សីហា ២០២០ សម្រាប់ Ligue 1 ។

បច្ចុប្បន្ន​ពួក​គេ​កំពុង​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ១៧ មិថុនា​ខាង​មុខ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) នៅ​កាលបរិច្ឆេទ​ថ្មី នៃ​ការ​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ Champions League និង Europa League រដូវ​កាល​នេះ ដែល​ត្រូវ​បាន​ផ្អាក​ដោយសារ​វីរុស​កូ​វី​ដ​-១៩ មុន​ពេល LFP បញ្ជាក់​ពី​ការ​ស្នើ ដើម្បី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន ។

សូម​រំលឹក​ថា Ligue 1 គឺជា​លី​គ​បាល់ទាត់​កំពូល​ដំបូង​គេ​នៅ​ទ្វីបអឺរ៉ុប ដែល​បាន​សម្រេចចិត្ត​រំសាយ​ចោល​រដូវ​កាល ២០១៩-២០ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ដោយ​ក្នុង​នោះ​ក្រុម Paris Saint-Germain ត្រូវ​បាន​សម្រេច​ឱ្យ​ក្លាយជា​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៣០ មេ​សា កន្លង​ទៅ ៕ (ដកស្រង់​ចេញពី sport24)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ