ក្រុងហុងកុង៖ បណ្ដាសារព័ត៌មានចិន នាថ្ងៃទី២៥ឧសភា បានបរិហារយ៉ាងខ្លាំងចំពោះការវាយធ្វើបាប រាងកាយមេធាវីក្រុងហុងកុងមួយរូប ដោយពួកបាតុករហុងកុង ។
មនុស្សច្រើនពាន់នាក់នាថ្ងៃទី២៤ឧសភាបានលើកគ្នាធ្វើបាតុកម្ម តាមដងវិថីនានានៃក្រុងហុងកុងប្រឆាំងគម្រោងច្បាប់ស្ដីពីសន្តិសុខរបស់ចិន ដែលពួកប្រឆាំងហុងកុងយល់ថា ជាការសម្លាប់សេរីភាព។ អំពើហិង្សារបស់ពួកបាតុករពិសេស វាយទាត់ធាក់មេធាវី១រូប នាំឲ្យប៉ូលិសតបតវិញ ហើយការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងខ្លាំងក្លា ដែលគេពុំធ្លាប់ជួបប្រទះ ចាប់តាំងពីច្រើនខែមកហើយនៅហុងកុង។
វីដេអូមួយចេញផ្សាយតាមបណ្ដាញសង្គម បង្ហាញម្្យ៉ាងទៀត បុរសម្នាក់ដែលមានឈាមហូរដាបផៃ្ទមុខ រងការវាយប្រហារទាត់ធាក់និងវាយដោយឆ័ត្រពីសំណាក់ពួកបាតុករ។ បណ្ដាសារព័ត៌មានហុងកុងរៀបរាប់ពីជម្លោះ រវាងជនរងគ្រោះនិងពួកបាតុករដែលកំពុងដាក់របាំងរាំងផ្លូវ៕
ចែករំលែកព័តមាននេះ