ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Timo Werner ​រក​បាន​៣គ្រាប់ម្នាក់​ឯង ​បន្ត​ប្រជែង​តំណែង​ស្បែកជើង​មាស

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម RB Leipzig បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Mainz 05 ក្នុង​កីឡដ្ឋាន Opel…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម RB Leipzig បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Mainz 05 ក្នុង​កីឡដ្ឋាន Opel Arena ដោយ​លទ្ធផល ៥-០ ដែល​ជា​ជំនួប​ស​ប្តា​ហ៍​ទី​២៧ នៃ​ក្រប​ខណ្ឌ Bundesliga កាលពី​ថ្ងៃអាទិត្យ ។

ក្នុង​ការ​ប្រកួត​នេះ ខ្សែប្រយុទ្ធ Timo Werner ធ្វើ​បាន​៣​គ្រាប់​ម្នាក់ឯង​ពោល​គឺ​នៅ​នាទី ១១,៤៨ និង ៧៥​។ ខណៈ​ដែល​២​គ្រាប់​ផ្សេង​ទៀត សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Yussuf Poulsen នាទី ២៣ និង​ខ្សែបម្រើ Marcel Sabitzer នាទី​៣៦​។ ជ័យជម្នះ​នេះ ជួយ RB Leipzig បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​តារាង​បណ្តោះអាសន្ន​ដោយ​មាន ៥៤​ពិន្ទុ ។

តារាង​ពិន្ទុ

ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Timo Werner បាន​កំពុង​ធ្វើ​ឲ្យ​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប ជា​ពិសេស​ក្រុម​ហង្ស​ក្រហម Liverpool កាន់តែ​ស្រក់ទឹកមាត់​ចង់បាន​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ២៤​ឆ្នាំ​រូប​នេះ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​។ ខណៈ​ដែល ៣​គ្រាប់​នេះ​ជួយ​ឲ្យ Werner បន្ថែម​គ្រាប់​បាល់​ក្នុង​លី​គ​ដល់ ២៤​គ្រាប់ ដើម្បី​ប្រជែង​តំណែង​ស្បែកជើង​មាស​ជាមួយ​ខ្សែប្រយុទ្ធ Robert Lewandowski ដែល​មាន ២៧​គ្រាប់​ក្នុង​រដូវ​កាល ២០១៩-២០ ៕​

លទ្ធផល​បណ្តោះអាសន្ន​ស​ប្តា​ហ៍​ទី​២៧

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ