ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​ជាងគេ​លើ​លោក​ប្រាប់​ពី​វិធី​ប្រឈម​មុខ​នឹង​ការ​បរាជ័យ

3 ឆ្នាំ មុន

នៅ​ពេល​ដែល​ក្រុមហ៊ុន Amazon ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ខ្លួន​គឺ Fire Phone នៅ​ខែកក្កដា​ឆ្នាំ ២០១៤ មនុស្ស​ជា​ច្រើន​បាន​រិះគន់​លើ​ផលិតផល​នេះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេចចិត្ត​ឈប់​លក់​វា​ទាំងស្រុង​នៅ​ខែកញ្ញា​ឆ្នាំ ២០១៥…

នៅ​ពេល​ដែល​ក្រុមហ៊ុន Amazon ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ខ្លួន​គឺ Fire Phone នៅ​ខែកក្កដា​ឆ្នាំ ២០១៤ មនុស្ស​ជា​ច្រើន​បាន​រិះគន់​លើ​ផលិតផល​នេះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេចចិត្ត​ឈប់​លក់​វា​ទាំងស្រុង​នៅ​ខែកញ្ញា​ឆ្នាំ ២០១៥ ។

វា​ជា​ការ​បរាជ័យ​ដ៏​ធំ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​ជា​ច្រើន​ចាប់ផ្តើម​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ ប៉ុន្តែ​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) មិន​បាន​ធ្វើ​ដូច្នេះ​ទេ ។

បុរស​ដែល​មាន​ជាងគេ​លើ​លោក​ម្នាក់​នេះ​បាន​ប្រាប់​ដល់​លោក អៀន ហ្វ្រី​ដ (Ian Freed) ដែល​ជា​ប្រធាន​នាំ​មុខការ​បង្កើត Fire Phone ថា អ្នក​មិន​អាច​បាក់ទឹកចិត្ត​ព្រោះតែ Fire Phone សូ​ម្បី​តែ​មួយ​នាទី ។ សន្យា​ជាមួយ​ខ្ញុំ​ថា អ្នក​នឹង​មិន​គេង​មិន​លក់​សូ​ម្បី​តែ​មួយ​នាទី ។លោក​បាន​មាន​ប្រសាសន៍​ដូចនេះ​ទោះជា​ក្រុមហ៊ុន​បាន​ខាតបង់​ដល់​ទៅ ១៧០​លាន​ដុល្លារ​ព្រោះតែ​ការ​បរាជ័យ​របស់ Fire Phone ក៏​ដោយ ។ ហើយ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ដឹកនាំ​របស់​លោក បេ​សូ​ស ផង​ដែរ ។

សម្រាប់​លោក ការ​បរាជ័យ​ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់ ។ លោក បេ​សូ​ស ធ្លាប់​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំ ២០១៨ ថា ខណៈ​ដែល​ក្រុមហ៊ុន​លូតលាស់​រីក​ចម្រើន អ្វី​ៗ​ទាំងអស់​ត្រូវ​តែ​ធំ​ជាង​មុន​ដែរ សូ​ម្បី​តែ​ទំហំ​នៃ​ការ​បរាជ័យ​របស់​អ្នក ។ ប្រសិនបើ​ទំហំ​នៃ​ការ​បរាជ័យ​របស់​អ្នក​មិន​កើនឡើង​ទេ អ្នក​នឹង​មិន​អាច​បង្កើត​បាន​អ្វី​ដែល​មាន​តម្លៃ​បាន​ឡើយ ។

លោក​ក៏​បាន​សរសេរ​ក្នុង​សំបុត្រ​មួយទៀត​កាលពី​ឆ្នាំ ២០១៩ ថា ពួក​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ភ្នាល់​ល្អ ប៉ុន្តែ​មិនមែន​ការ​ភ្នាល់​ល្អ​ៗ​ទាំងអស់​នឹង​នាំ​យក​ផល​ចំណេញ​ច្រើន​ទេ ។ ការ​ហ៊ាន​ចាប់​យក​ហានិភ័យ​ធំ​ៗ គឺជា​ផ្នែក​មួយ​នៃ​សេវាកម្ម​ដែល​ពួក​យើង​ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​អាច​ផ្គត់ផ្គង់​ដល់​អតិថិជន និង​សង្គម ។ អ្វី​ដែល​ល្អ​សម្រាប់​ម្ចាស់​ភាគហ៊ុន​គឺ​ឆ្នះ​ការ​ភ្នាល់​ល្អ​មួយ​ក៏​អាច​រក​ប្រាក់​ចំណេញ​ច្រើន​ជាង​ការ​ខាតបង់​នៃ​ការ​បរាជ័យ​ជា​ច្រើន​ដែរ ។

កត្តា​មួយទៀត​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ គឺ​ទាក់ទិន​នឹង​ការ​ចំណាយពេល​ឆ្ងល់ និង​ធ្វើ​ពិសោធន៍ ។ ទូរស័ព្ទ Fire Phone បាន​បរាជ័យ​ពិតមែន ប៉ុន្តែ Software មួយ​ចំនួន​ដែល​បាន​បង្កើត​សម្រាប់​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ផលិតផល​ផ្សេង​ៗ​ទៀត​ដូច​ជា Echo និង Alexa ដែល​មាន​ប្រជាប្រិយ​យ៉ាង​ខ្លាំង ។

លោក បេ​សូ​ស គិត​ថា ការ​ជោគជ័យ​របស់​ក្រុមហ៊ុន គឺ​មួយ​ផ្នែក​មក​ពី​ការ​ប្តេជ្ញា​របស់ Amazon ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី ។ លោក​គិត​ថា ដើម្បី​ជំរិញ​ឲ្យ​មានការ​បង្កើត​ថ្មី និង​ភាព​ជ្នៃ​ប្រឌិត មនុស្ស​ត្រូវការ​ពេល​សម្រាប់​ឆ្ងល់ និង​សាកល្បង​គំនិត​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ