ម្ចាស់​យំ​លេង​ចេញ ! លេង​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​ឆេះ​ត្រឹមតែ​១​ម៉ោង​កន្លះ​សោះ


រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​លេប​ត្របាក់​ក្លិប​កម្សាន្ត «​អ៊ី​ឌី​អឹ​ម​» អស់​ស្ទើរតែ​ទាំងស្រុង បើ​ទំហំ​នៃ​ការ​ខាតបង់​គិត​ជា ទឹកប្រាក់​អស់​រហូត​ទៅ​ដល់​ជាង ៦០​ម៉ឺន​ដុល្លារ និង​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ នា​ថ្ងៃ​ទី​២៥ ខែ ឧសភា​នេះ ដោយ​កម្លាំង​មាន​សម្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​បាន​នាំ​គ្នា​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ក្លិប​កម្សាន្ត​ខាងលើ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​បាន​នាំ​គ្នា​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​នៅ​ក្នុង​ក្លិប​កម្សាន្ត ដោយ​មានការ​ចូលរួម​អំពី​សំណាក់​តំណាង​ខាង​ម្ចាស់​ក្លិប ដែល​រង​ការ​ឆាបឆេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ម្សិលមិញ​ផង​ដែរ ។

ភ្លើង​បាន​ឆេះ​បំផ្លាញ​អស់​ស្រា ឧបករណ៍​ភ្លេង ភ្លើងពណ៌ តុ សា​ឡុ​ង រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត​នៅ​ខាងក្នុង​ឆេះ​អស់​គ្មាន​សល់ និង​នៅ​តែ​ជញ្ជាំង ខាងក្រៅ​បាក់​ធ្លាក់​ជា​អន្លើរ​ៗ​មិន​អាច​ប្រើ​ការ​អ្វី​តទៅ​ទៀត​បាន​ឡើយ​អស់​ស្ទើរតែ​ទាំងស្រុង​តែ​ម្តង បើ​គិត​ជា​ទំហំ​នៃ​ការ​ខូចខាត​ជា​ទឹកប្រាក់​វិញ​អស់​រហូត​ទៅ​ដល់​ជាង ៦០​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ ដែល​ឆេះ​ត្រឹមតែ​ក្នុង​រយៈពេល​១​ម៉ោង​កន្លះ​ប៉ុណ្ណោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ក្លិប​កម្សាន្ត នោះ​ដែរ ដោយ​ភ្លើង​បាន​ឆាបឆេះ​ឡើង​ក្នុង​រយះ​ពេល ប្រមាណ​ត្រឹមតែ ១ ម៉ោង​កន្លះ​ប៉ុណ្ណោះ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​គ្រប់​បណ្តា​អង្គភាព​ចំនួន ៣៥​គ្រឿង និង​បាញ់ ទឹក​ពន្លត់​អស់​ចំនួន ៧០​ឡាន​ទើប​គ្រប់គ្រង និង​ពន្លត់​បាន និង​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ចំណែកឯ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ដែរ គឺ​នៅ​មិន​ទាន់​បានដឹង​ថា វា​ផ្តើម​ឡើង​ដោយសារ តែ​មូលហេតុ​អ្វី​នៅឡើយ​ទេ ? តែ​ក្លិប​បាន​បិទ​ដំណើរការ​តាំងពី​ខែ ៣(​ខែមីនា​) មក​ម្លេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ចាប់​តាំង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​អោយ​បិទ​ក្នុងអំឡុងពេល​ដែល​កើត​មាន​ជំងឺ​កូ​វី​ដ ១៩ មក​ម្លេះ និង​មាន​តែ​សន្តិសុខ​ចំនួន​២​នាក់​យាម​តែ​ប៉ុណ្ណោះ ៕

បញ្ជាក់ ៖ ខណៈពេលនេះ អគ្គិភ័យ​ឆាបឆេះក្លិបកម្សាន្ត​​មួយកន្លែង​​ក្នុង​សង្កាត់ទន្លេ​បាសាក់​

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ