តារាម៉ូដឌែលជើងចាស់មានរូបរាងដូចកូនកាត់អឺរ៉ុប កំពុងមានដំណឹល្អ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតតារា Freshie Girl ចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ២០០៥ ដែលមានប្រជាប្រិយភាពខ្លាំងកាលពី ១០ឆ្នាំជាងមុន…
រាជធានីភ្នំពេញ ៖ អតីតតារា Freshie Girl ចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ២០០៥ ដែលមានប្រជាប្រិយភាពខ្លាំងកាលពី ១០ឆ្នាំជាងមុន…
រាជធានីភ្នំពេញ ៖ អតីតតារា Freshie Girl ចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ២០០៥ ដែលមានប្រជាប្រិយភាពខ្លាំងកាលពី ១០ឆ្នាំជាងមុន ប្រាសាទ ដាវីន កំពុងតែមានដំណឹងល្អក្នុងការក្លាយខ្លួនជាអ្នកម្តាយវ័យក្មេងមួយរូប និងធ្វើអោយប្រិយមិត្តអ្នកគាំទ្រមួយចំនួនចូលរួមអបអរសាទរចំពោះដំណឹងដែលនាងកំពុងពពោះកូនជាលើកដំបូង។
ប្រាសាទ ដាវីន មានរូបរាងខ្ពស់ស្រឡេះ សំបុរស្រអែមស្រស់ បានបង្ហោះរួបភាពជាច្រើនសន្លឹកដែលនាងកំពុងពពោះយ៉ាងស្រស់ស្អាត នៅក្នុងបណ្តាញសង្គម facebook កាលពីពេលថ្មីៗនេះ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាម៉ូឌែលរូបនេះ កំពុងពពោះកូន ៧ខែមកហើយ តែមិនធ្លាប់លឺដំណឹងពីមុនមកថា នាងបានរៀបការតាមប្រពៃណីខ្មែរហើយនោះទេ ។
យ៉ាងណាមិញ តារាម៉ូឌែលបស្ចិមប្រទេសកម្ពស់ ១,៧៥ រូបនេះនៅមិនទាន់បង្ហាញមុខអនាគតស្វាមី និងបានរៀបការទៅ ដោយតាមរូបភាពបុរសរូបនេះប្រហែលជា បុរសសង្ហាអឺរ៉ុបដែលនាងបានទាក់ទង បន្ទាប់ពីផ្លាស់ប្តូរទៅរស់នៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំ ។
បច្ចុប្បន្ននេះ តារាម៉ូដឌែលសម្បូរស្រអែម និងមានបទពិសោធន៍នៅមុខកាមេរ៉ា តាំងពីអាយុ១៣ឆ្នាំ រូបនេះមិនទាន់មានគម្រោងរៀបការនៅឡើយទេ ហើយបានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញមួយរយៈកន្លងមកហើយ ៕
ចែករំលែកព័តមាននេះ