ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ ៣​យ៉ាង​ដែល​នាយក​ប្រតិបត្តិ​របស់ Google ឱ្យ​បុគ្គលិក​សម្រាក​មួយ​ថ្ងៃ​ពេញ

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​អ្នក​កំពុង​តែ​ព្យាយាម​ធ្វើការ​ពី​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​បុគ្គលិក​កាន់តែ​ច្រើន​ចាប់ផ្តើម​នឿយហត់​កាន់តែ​ខ្លាំង​នឹង​ការងារ ព្រោះ​ការ​រក្សា​លំនឹង​រវាង​ការងារ និង​ការ​សម្រាក​គឺ​មិន​ងាយស្រួល​ដូច​មុន​ឡើយ ។ មាន​ន័យ​ថា​ពួក​គេ​ត្រូវការ​ពេល​សម្រាក​ខ្លះ​ដែរ ។ ដោយហេតុ​ដូចនេះ​ទើប​លោក ស៊ុន​ដារ…

ក្នុង​ពេល​ដែល​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​អ្នក​កំពុង​តែ​ព្យាយាម​ធ្វើការ​ពី​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​បុគ្គលិក​កាន់តែ​ច្រើន​ចាប់ផ្តើម​នឿយហត់​កាន់តែ​ខ្លាំង​នឹង​ការងារ ព្រោះ​ការ​រក្សា​លំនឹង​រវាង​ការងារ និង​ការ​សម្រាក​គឺ​មិន​ងាយស្រួល​ដូច​មុន​ឡើយ ។ មាន​ន័យ​ថា​ពួក​គេ​ត្រូវការ​ពេល​សម្រាក​ខ្លះ​ដែរ ។

ដោយហេតុ​ដូចនេះ​ទើប​លោក ស៊ុន​ដារ ពី​ឆៃ (Sundar Pichai) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Google និង Alphabet បាន​សម្រេចចិត្ត​ឲ្យ​បុគ្គលិក​ឈប់​សម្រាក​មួយ​ថ្ងៃ​ពេញ និង​បាន​បកស្រាយ​ក្នុង​អ៊ីមែល​មួយ​ដែល​បាន​ផ្ញើ​ទៅ​ឲ្យ​បុគ្គលិក​ថា​៖ ខ្ញុំ​ដឹង​ថា​ពួក​យើង​ជា​ច្រើន​អ្នក​បាន​បន្ត​រត់​គ្មាន​ឈប់​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ហើយ​អ្នក​ប្រហែលជា​កំពុង​នឿយហត់​នឹង​ការងារ ។ ដូច្នេះ​ខ្ញុំ​បាន​ប្រើប្រាស់ TGIF (​ដែល​ជា​កិច្ចប្រជុំ​ក្រុមហ៊ុន​) ជា​ឱកាស​មួយ​ក្នុង​ការ​ប្រកាស​ពី​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី ២២ ខែឧសភា ។ អ្នក​អាច​យក​ពេលវេលា​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ផ្តល់​អាទិភាព​លើ​សុភមង្គល​របស់​អ្នក​វិញ ។មូលហេតុ​អ្វី​បានជា​លោក​ធ្វើ​ដូច្នេះ?

១. វា​ជា​វិធី​បង្ហាញ​ដល់​បុគ្គលិក​ថា​ពួក​គេ​ត្រូវ​បាន​ទទួលស្គាល់
នរណា​ៗ​ក៏​ចង់​ទទួល​បានការ​ទទួលស្គាល់​ពី​អ្នក​ដទៃ​ជុំវិញ​ខ្លួន​ដែរ ហើយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​កោតសរសើរ​ស្ថិត​ក្នុង​ចំណោម​វិធី​ល្អ​ៗ​ក្នុង​ការ​លើកទឹកចិត្ត​ដល់​បុគ្គលិក ។ ប៉ុន្តែ​ក្រៅពី​កា​រោ​ត​សរសើរ​ហើយ ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​បន្តិចបន្តួច​ដូច​ជា​ការ​ឈប់​សម្រាក​មួយ​ថ្ងៃ​អាច​នឹង​មាន​តម្លៃ​ជាង​រង្វាន់​ថវិកា​ទៅ​ទៀត ។

២. វា​ជា​វិធី​អនុញ្ញាត​ឲ្យ​បុគ្គលិក​សម្រាក
នៅ​ពេល​ដែល​លោក​ពី​ឆៃ​ប្រាប់​ឲ្យ​បុគ្គលិក​ធ្វើ​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ដើម្បី​ផ្តល់​អាទិភាព​ដល់​សុភមង្គល​របស់​ខ្លួន លោក​ប្រៀប​ដូច​ជា​កំពុង​ប្រាប់​ដល់​ពួក​គេ​ថា​ការ​ឈប់​សម្រាក​ដើម្បី​មើលថែ​ខ្លួនឯង​មិនមែន​ជា​ការ​ខុសឆ្គង​ទេ ហើយ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​កំឡុង​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ថ្មី​ព្រោះតែ​កូ​វី​ដ​១៩​នេះ ។

៣. វា​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ
មានការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​បង្ហាញ​ថា ប្រសិទ្ធិ​ភាព​ការងារ​នឹង​ធ្លាក់​ចុះ​ប្រសិនបើ​អ្នកធ្វើការ​ជា​ច្រើន​ម៉ោង​ដោយ​មិន​មានការ​ឈប់​សម្រាក ។ ដូច្នេះ​ការ​ប្រាប់​ឲ្យ​បុគ្គលិក​សម្រាក​ពី​ការងារ​អនុញ្ញាត​ឲ្យ​បុគ្គលិក​រក្សា​ប្រសិទ្ធិ​ភាព​ការងារ​របស់​ខ្លួន​បាន​រយៈពេល​វែង​ដែល​ល្អ​សម្រាប់​ស្ថាប័ន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ