ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គសូមអំពាវនាវពុទ្ធបរិស័ទ​ចូលរួម​ការ​ពារ និងអភិរក្សសត្វព្រៃ​ផង​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ បើតាម​ព្រះ​សង្ឃ​​បាន​​សង្ឃ​ដីកា​​ថា ករណី​សត្វ​ទន្សោង​ដែល​ងាប់​នោះ​ព្រះអង្គ​​បាន​​យក​ទៅ​បញ្ចុះ​នៅ​ទីស្នាក់ការ​កណ្តាល​រួចរាល់​ហើយ ហើយ​ជា​បន្ត​ទៀត ​ព្រះ​អង្គ​បាន​សុំ​ធ្វើការ​អំពាវនាវ​ដល់​ឯកឧត្តម លោកឧកញ៉ា លោក​ជំទាវ លោក លោកស្រី ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅទី​ជិត​​ទី​ឆ្ងាយ…

ខេត្តឧត្តរមានជ័យ៖ បើតាម​ព្រះ​សង្ឃ​​បាន​​សង្ឃ​ដីកា​​ថា ករណី​សត្វ​ទន្សោង​ដែល​ងាប់​នោះ​ព្រះអង្គ​​បាន​​យក​ទៅ​បញ្ចុះ​នៅ​ទីស្នាក់ការ​កណ្តាល​រួចរាល់​ហើយ ហើយ​ជា​បន្ត​ទៀត ​ព្រះ​អង្គ​បាន​សុំ​ធ្វើការ​អំពាវនាវ​ដល់​ឯកឧត្តម លោកឧកញ៉ា លោក​ជំទាវ លោក លោកស្រី ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅទី​ជិត​​ទី​ឆ្ងាយ សូម​​​ចូលរួម​ការពារសត្វ​ព្រៃ​​​ឱ្យ​នៅ​គង់វង្ស​ និង​ជួយ​អភិរក្សផងដែរ ។ សូមរំលឹកថា៖ ពិតជា​គួរ​ឱ្យ​ស្តាយ ! សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​បាត់បង់​ជីវិត​ហើយ

ជាក់ស្តែង​ ​កាលពី​ថ្ងៃ​ទី​២៣​ ឧសភា ​​ព្រះសង្ឃ​ព្រះ​នាម​ប៊ុ​នសា​ លួត​ ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នឹង​ព្រះ​គណ​ខេត្ត​មានសង្ឃ​​​ដីកា​ឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​បរិស្ថាន​ព្រះសង្ឃ​សមាជិក ​ការពារ​ព្រៃ​នឹង​អភិរក្ស​បាន​ជួប​ប្រទះ​​សត្វ​ទន្សោង​មួយ​ក្បាល​ដែល​ជាប់​អន្ទាក់​របស់​ព​ពួក​ព្រាន​នោះ ​ត្រូវ​បាន​នាំ​យក​មក​ធ្វើការ​សង្គ្រោះ
តែ​អកុសល​សត្វ​ទន្សោង​មួយ​ក្បាល​នេះ ​មិន​អាច​ជួយ​ធ្វើការ​សង្គ្រោះជីវិតបាន​ទេ​ បាន​ងាប់​នៅ​វេលា​ម៉ោង​៣​រ​សៀ​ថ្ងៃ​ទី​២៤ ឧសភា​ ២០២០ ។

គួរកត់សម្គាល់ថា ក្រុម​ជន​ទុ​ច្ច​រិត​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ចូលព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ដាក់​អន្ទាក់​នឹង​បរបាញ់​ជា​បន្តបន្ទាប់ ទោះជា​ក្រុម​អភិរក្ស​ខិតខំ​ប្រឹងប្រែង​ការពារ​យ៉ាងណា​ក៏​នៅ​តែ​កើត​មាន​ជាដដែល
​នាបច្ចុប្បន្ន​ ​។

​សូមអំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ នឹង​ក្រុម​ព្រាន​ចូល​បរបាញ់​សត្វ​កាប់​ព្រៃឈើ​ មេត្តា​ប​ញ្ឃ​ប់​ហើយ​ងាក​មក​ចូលរួម​ស្រឡាញ់ព្រៃឈើ​នឹង​អ​ផិ​រក្ស​សត្វព្រៃ​ទាំងអស់​គ្នា​​​។

អត្ថបទសរសេរ ដោយ