ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះបន​ល្បែង​​មួយ​កន្លែង​ ​មនុស្ស​៤​នាក់​រួម​វត្ថុ​តាង​​ត្រូវ​ក្របួច​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន៤នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់ ត្រូវ​បាន​សមត្ថកិច្ចកងរាជ​អាវុធហត្ថ​ខេត្តធ្វើការ​ឃាត់ខ្លួន ខណៈ​​ដែល​កំពុង​លេង​អាប៉ោង ​។ ការ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង០៣​និង៣០នាទី​រសៀល​ថ្ងៃ​ទី​២៤​ ឧសភា​…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន៤នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់ ត្រូវ​បាន​សមត្ថកិច្ចកងរាជ​អាវុធហត្ថ​ខេត្តធ្វើការ​ឃាត់ខ្លួន ខណៈ​​ដែល​កំពុង​លេង​អាប៉ោង ​។ ការ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង០៣​និង៣០នាទី​រសៀល​ថ្ងៃ​ទី​២៤​ ឧសភា​ នៅផ្ទះ​របស់​ឈ្មោះប៉ែន គា ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​កង​រាជ​នៅ​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័​ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​ថា នៅផ្ទះប៉ែន គា ផឹក​ក្នុងភូមិ​-ឃុំខាងលើ ​មានបើក​លេងល្បែង​សុ​ី​សង​ខុសច្បាប់​(​អាប៉ោង​)​។ ប្រភព​​បាន​បន្ត​ទៀត​ថា ក្រោយ​ពីរ​ទទួល​ព័ត៌មាន​ភ្លាម​ៗ​នោះ ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាប​លេងល្បែង​អាប៉ោង​ដល់​កន្លែងផ្ទះ​ខាងលើ​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​។

ទី​១-​ឈ្មោះ ប៉ែន គា ភេទ​ប្រុស ជា​ម្ចាស់ផ្ទះ​បើក​អោយ​លេងល្បែង​សុ​ី​សង​។ ទី​២-ឈ្មោះ​លៀង ភេទ​ប្រុស ​ទី​៣-ឈ្មោះ​ណ​ប់ ភេទ​ប្រុស ទី​៤-​ឈ្មោះ វៀត ភេទ​ប្រុស​ ហើយ​អ្នក​ទាំង​៤​ខាងលើ ​រស់នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ជា​អ្នកលេង ព្រមទាំង​ចាប់​យក​វត្ថុ​តាង​រួម​មាន ចាន​អាប៉ោងកៅអី កំរាល​លេង និង​ម៉ូតូ​ចំនួន​៥​គ្រឿង និង​រថយន្ត​២​គ្រឿង​។ ជនសង្ស័យ​ទាំង​៤​នាក់ នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​បញ្ជូន​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វី​ធី​។

សូម​បញ្ជាក់​ថា​ ​មក​​ដល់​ព្រឹក​ថ្ងៃ​ទី២៥ ​ឧសភា​ នេះ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ថត​យក​រូបភាព​នោះ​ឡើយ ។

អត្ថបទសរសេរ ដោយ