ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ខ្លះ​ល្អ​តែ​ខាងក្រៅ​តែ​ខាងក្នុង​ចិត្ត​កខ្វក់

3 ឆ្នាំ មុន

មនុស្ស​ខ្លះ​មើលទៅ​ហាក់ដូចជា​ល្អ​គ្រប់យ៉ាង ជា​អ្នកចេះ​ដឹង មាន​សមត្ថភាព​ក៏​ល្អ ការ​ប្រ​ព្រឹត្ត​ជា​ទូទៅ​ក៏​ល្អ ឯមុខ​នាទី​ការងារ​ក៏​ខ្ពង់ខ្ពស់ មាន​សេចក្ដី​ព្យាយាម ព្រមទាំង​អធ្យា​ស្រ័យ​មេត្រីភាព​ក៏​គួរ​ឲ្យ​គោរព​រាបអាន ប៉ុន្តែ​ហេតុ​ដូច​ម្ដេច​ទើប​មនុស្ស​នោះ​មិន​សមប្រក​ប​ឲ្យ​សម​នឹង​សមត្ថភាព​របស់​ខ្លួន ឃើញ​មាន​តែ​រឿងរ៉ាវ​មិន​ចេះ​ចប់​ទៅ​វិញ ពុំនោះសោត​ទេ…

មនុស្ស​ខ្លះ​មើលទៅ​ហាក់ដូចជា​ល្អ​គ្រប់យ៉ាង ជា​អ្នកចេះ​ដឹង មាន​សមត្ថភាព​ក៏​ល្អ ការ​ប្រ​ព្រឹត្ត​ជា​ទូទៅ​ក៏​ល្អ ឯមុខ​នាទី​ការងារ​ក៏​ខ្ពង់ខ្ពស់ មាន​សេចក្ដី​ព្យាយាម ព្រមទាំង​អធ្យា​ស្រ័យ​មេត្រីភាព​ក៏​គួរ​ឲ្យ​គោរព​រាបអាន ប៉ុន្តែ​ហេតុ​ដូច​ម្ដេច​ទើប​មនុស្ស​នោះ​មិន​សមប្រក​ប​ឲ្យ​សម​នឹង​សមត្ថភាព​របស់​ខ្លួន ឃើញ​មាន​តែ​រឿងរ៉ាវ​មិន​ចេះ​ចប់​ទៅ​វិញ ពុំនោះសោត​ទេ គឺ​មិន​មាន​អ្នក​ណា​ឃើញ​ដល់​សេចក្ដី​ល្អ​របស់​គេ​ទាំងនោះ​សោះ ហេតុ​អ្វី​ក៏​សេចក្ដី​ល្អ​ទាំងនោះ​មិន​ជួយ​គេ​ផង ?

តាម​ធម្មតា​អំពើ​ល្អ​និង​អាក្រក់​រមែង​កើត​មាន​គ្រប់​មនុស្ស​ទូទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​បុថុជ្ជន​គ្រាន់​ថា តិច​ឬ​ច្រើន ស្តើង​ឬ​ក្រាស់​ប៉ុណ្ណោះ ប៉ុន្តែ​បើកាលណា​មាន​ផ្នែក​ល្អ​ច្រើន​ទៅ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ យើង​ក៏​រមែង​មើល​រំលង​នូវ​អ្វី​ដែល​មិនល្អ​ទាំង​អ្វី​ដែល​រឿង​មិនល្អ​នោះ​ជា​ចំណុច​សំខាន់​ណាមួយ​ទៀត​ផង ។

គេ​អាច​ល្អ​ខាងក្រៅ​ដែល​យើង​មើលឃើញ​គ្រប់យ៉ាង តែ​គេ​អាច​ខ្វះ​សេចក្ដី​ល្អ​នៅ​ផ្នែក​ខាងក្នុង ពោល​គឺ​ផ្នត់គំនិត​ពោរពេញ​ទៅ​ដោយ​រឿង​អាក្រក់​ៗ​ជា​ច្រើន​មាន​ចងចិត្ត​ច្រណែនឈ្នានីស​គេ​ជាដើម ។

ម្យ៉ាងទៀត​ការ​ខ្វះខាត​សេចក្ដី​ល្អ​ខាងក្នុង​ដែល​ជា​ចំណុច​ខ្វះខាត​ខ្លាំង​នោះ គឺ​ខ្វះខាត​ការ​នឹករលឹក​ទៅ​ដល់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ដែល​គេ​បាន​ធ្វើ​ល្អ​ដល់​យើង​កន្លង​មក

ចំណុច​ខ្វះខាត​នេះ​ហើយ​ដែល​នាំ​ឱ្យ​គេ​មិន​មាន​សេចក្តីសុខ សេចក្តីចម្រើន​ក្នុង​ជីវិត​នោះ​ជា​ទោស​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​បច្ចុប្បន្ន​មិន​រង់ចាំ​កាល​ឡើយ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ