អីយ៉ា​ស​! អតីត Miss Grand Cambodia ហេង ច​ន្ថា ភ្ជាប់​និស្ស័យ​បុរស​សង្ហា​ម្នាក់


រាជធានី​ភ្នំពេញ​៖ ស្រី​ស្អាត ហេង ច​ន្ថា អតីត​បវរកញ្ញា Miss Grand Cambodia បាន​ធ្វើ​អោយ​អ្នកគាំទ្រ និង​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​នាង​បាន​ភ្ជាប់ពាក្យ​សង្ងាត់​ៗ​នា​ពេល​កន្លង​មកនេះ​។

កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០​កន្លង ទៅ​នេះ ហេង ច​ន្ថា បាន​ធ្វើការ​ភា្ជ​ប់​ពាក្យ​ជាមួយ​បុរស​សង្ហា​ម្នាក់​ដែល​មាន​ទំនាក់​ទង​ជាមួយ​គ្នា ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​នាង​មិន​បាន​បង្ហាញ​ពី​សមាសភាព​ពិត​នៃ​គូ​ដំណឹង​របស់​នាង​ថា​ជានរ​ណ​ម្នាក់​នោះ​ឡើយ​។ នេះ​បើ​យាង​តាម​ការប​ង្ហាះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម Instagram របស់​នាង ហេង ច​ន្ថា​។

នៅ​ក្នុង​នោះ​ផង​ដែរ អតីត​បវរកញ្ញា Miss Grand Cambodia ឆ្នាំ​២០១៦ រូប​នេះ មិន​បាន​អញ្ជើញ​មិត្ត​សិល្បៈករ​រួម​អាជីព​អោយ​ចូលរួម​នៅ​ក្នុង​កម្មវិធី​សេរី​មង្គល​របស់​ខ្លួន​នោះ​ទេ ដោយ​ហេង ច​ន្ថា បាន​ត្រឹម​ប​ង្ហាះ​រូបថត​មួយ​សន្លឹក រួម​ជាមួយនឹង​ខ្លឹមសារ​ថា​« អបអរសាទរ​ខ្លួនឯង​» ជាមួយនឹង​រូបភាព​ស្រស់​ស្អាត​តាម​បែប​កូនក្រមុំ​។


គួរ​បញ្ជាក់​ផង​ដែរ​ថា គូ​ដំណឹង​របស់ តារា​ស្រស់​សោភា​រូប​នេះ មិន​ទាន់​ធ្វើការ​បកស្រាយ និង​បង្ហើប​អោយ​ដឹង​ថា បរុស​សង្ហា​ម្នាក់​នេះ​ជា​នរណា​នៅឡើយ​នោះ​ទេ ដោយឡែក ហេង ច​ន្ថា អតីត​បវរកញ្ញា បាន​ធ្លាប់​ប្រាប់​អ្នក​សារ​ព​ត៌​មាន​ថា នឹង​មាន​គម្រោង​រៀប​ការ​នៅ​វ័យ ៣០​ឆ្នាំ ប៉ុន្តែ​ពេល​នេះ​នាង​ទើបតែ​មាន​អាយុ​២៥​ឆ្នាំ​នោះ​ទេ ពីព្រោះ​មិន​ចង់​រៀប​ការ​នៅ​វ័យក្មេង​ពេក ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ