ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់​! ទោះ​ប្រទេស​កំពុង​ឆ្លង​វីរុស​កូ​វី​ដ​ខ្ពស់ តែ​ប្រធានាធិបតី​ប្រេ​ស៊ី​មិន​ពាក់​ម៉ាស់

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល​៖ វា​ជា​ការ​ពិត​មួយ​ដែល​អាក្រក់​បំផុត​កំពុង​កើត​មាននៅ​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់ ​និង​ការ​ឆ្លង​បាន​កើនឡើង​យ៉ាង​ខ្ពស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ​និង​កំពុង​ធ្វើ​ឱ្យ​ប្រជាជន​ប្រេ​ស៊ី​ល​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ប៉ុន្តែ​ប្រធានាធិបតី Jair Bolsonaro មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ខិតខំ​ឲ្យ​បាន​ខ្លាំងក្លា​នោះ​ទេ ។…

ប្រេ​ស៊ី​ល​៖ វា​ជា​ការ​ពិត​មួយ​ដែល​អាក្រក់​បំផុត​កំពុង​កើត​មាននៅ​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់ ​និង​ការ​ឆ្លង​បាន​កើនឡើង​យ៉ាង​ខ្ពស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ​និង​កំពុង​ធ្វើ​ឱ្យ​ប្រជាជន​ប្រេ​ស៊ី​ល​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ប៉ុន្តែ​ប្រធានាធិបតី Jair Bolsonaro មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ខិតខំ​ឲ្យ​បាន​ខ្លាំងក្លា​នោះ​ទេ ។

ជាក់ស្តែង​កាលពី​ថ្ងៃអាទិត្យ​ប្រធានាធិបតី Jair Bolsonaro បាន​ចេញ​ម​កក​កម្ម​វី​ធី​ខាងក្រៅ​ម្តងទៀត​និង​ស្វាគមន៍​អ្នកគាំទ្រ​រាប់រយ​នាក់​នៅ Brasilia ហើយ​លើក​នេះ​គឺ​ដូច​ជា​លើក​មុន​អ​ញ្ចឹ​ង គឺ​គាត់​ហ៊ាន​ខ្លាំង​ណាស់ ដោយ​មិន​បាន​ពាក់​ម៉ាស ការពារ​នូវ​ការ​ឆ្លង​វីរុស​មួយ​នេះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នា​ថ្ងៃ​ទី ២៥ ឧសភា​នេះ ។

លោក Bolsonaro ត្រូវ​បាន​គេ​មើលឃើញ​ថា​គាត់​ហាក់ដូចជា​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ខាង​ផ្នែក​នយោបាយ ។ គាត់​កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​គាត់ ជា​ជាង​យកចិត្តទុកដាក់​ក្នុង​ការ​ស្វះ​ស្វែងរក​មើល​វិធី​ណាមួយ​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស បង្ក​ឡើង​ដោយ​វីរុស​ឆ្លង​កូ​រ៉ូ​ណា ។

ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​បង្ហាញ​ការ​ពិត​ដ៏​អាក្រក់​ខ្លះ​។ មិន​ត្រឹមតែ​ប្រទេស​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ផ្នែក​ក្តៅ​គគុក​មួយ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​១៩ នោះ​ទេ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​ប្រធានាធិបតី​និង​ក្រុម​របស់​គាត់​មិន​អាច ឬ​សូ​ម្បី​តែ​បង្ហាញ​ឆន្ទៈ​មុះ​មុត​ក្នុង​ការ​ដឹកនាំ​ប្រទេស​ចេញ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការ​ឆ្លង​និង​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ។

គិត​ត្រឹម​ថ្ងៃ​ទី ២៤ ឧសភា ប្រទេស​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ប្រទេស​ទី​២ លើ​ពិភពលោក​ដែល​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ច្រើន​លើសលុប ដែល​ក្នុង​នោះ​មាន​ករណី​វី​ជ្ជ​មាន​កូ​វី​ដ​១៩ ចំនួន​ជាង ៣៦៥ ពាន់​ករណី ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​បាន​ចំនួន ១៥០ ពាន់​នាក់ ខណៈ​ការ​ស្លាប់​ដោយ​កូ​វី​ដ​១៩ បាន​ហក់​ឡើង​ដល់​ជាង ២២៧៤៦ នាក់​នៅ​ប្រេ​ស៊ី​ល ។

ដោយ​ការ​តែ​ឆ្លង​កូ​វី​ដ​១៩​បាន​ហក់​ឡើង​ខ្លាំង​នៅ​ប្រេ​ស៊ី​ល ពេល​ឥឡូវនេះ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់​ត្រាំ បាន​ចេញ​ហាមប្រាម​ជនជាតិ​បរទេស​ដែល​បាន​ទៅ​ប្រេ​ស៊ី​ល​មិន​ឱ្យ​ចូល​ទឹកដី​អា​មេ​រិ​ក​ចំ​ពេល​មានការ​ភ័យ​ខ្លាច​ថា​ពួក​គេ​អាច​នាំ​មក​នូវ​ករណី​វីរុស​បន្ថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ