ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ស្រុក​ស្រី​សន្ធរ​រីកមុខ​រីកមាត់​​បាន​ផ្លូវ​បេ​តុង​១ខ្សែ​ស្អាត​ភ្លឹង

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ ​ផ្លូវ​ដី​ដែល​ធ្លាប់​មាន​សភាព​ក្រហេងក្រហូង​បែក​ភក់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើ​រទាំង​កង់ ម៉ូតូ និង​រថយន្ត​ក្នុងស្រុក​ស្រី​សន្ធរ​ ។​ ដោយ​មើលឃើញ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ បាន​គិតគូរ​និង​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​២១គីឡូម៉ែត្រ​…

ខេត្តកំពង់ចាម ​៖ ​ផ្លូវ​ដី​ដែល​ធ្លាប់​មាន​សភាព​ក្រហេងក្រហូង​បែក​ភក់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើ​រទាំង​កង់ ម៉ូតូ និង​រថយន្ត​ក្នុងស្រុក​ស្រី​សន្ធរ​ ។​ ដោយ​មើលឃើញ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ បាន​គិតគូរ​និង​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​២១គីឡូម៉ែត្រ​ រួម​ទាំង​ផ្លូវ​អ៊ុត​បេ​ទី​ម​ឡើង​រលោង ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សាទរ​គ្រប់​ៗ​គ្នា​។

លោកតា​អឿ អឿ​ន វ័យ​៧១​ឆ្នាំនៅ​ភូមិ​ផ្ទះ​កណ្ដាល ឃុំ​ផ្ទះ​កណ្ដាល ស្រុក​ស្រី​សន្ធរ​មាន​ប្រសាសន៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា​២០២០​ថា ឪពុក​ម្ដាយ​របស់​គាត់​បាន​ចាប់កំណើត​នៅ​លើ​ទឹកដី​ស្រុក​ស្រី​សន្ធរ​ជាប់​នឹង​ដង​ទន្លេមេគង្គ​។​តាំង​តែ​ពី​ដើម​រៀង​មក​ផ្លូវ​មុខ​ផ្ទះ​របស់​គាត់​ជា​ប្រភេទ​ផ្លូវ​ដី​ហើយ​ហុយ​ក្នុង​រដូវប្រាំង​នឹង​បែក​ភក់​ក្នុង​រដូវវស្សា ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ណាស់​។

លោកតា​អឿ​ន មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រា​ផ្លូវ​ដែល​លំបាក​មាន​ពេល​ខ្លះ​គាត់​ត្រូវ​ជិះ​កង់​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​កាន់​ភូមិ​ដទៃ​ទៀត តែងតែ​រអិល​កង់​ដួល​ប្រឡាក់​សម្លៀក​បំពាក់​ជា​ញឹកញាប់​មិនមែន​ត្រឹមតែ​គាត់​នោះ​ទេ​សូ​ម្បី​តែ​អ្នក​ធ្វើ​ដំណើរ​ឯទៀត​កំពុង​តែ​ជិះ​ម៉ូតូ​សុខ​ៗ បាន​រអិល​ភក់​ដួល ។​ការ​លំបាក​នេះ​បាន​កើតឡើង​រហូត​មក​ដល់​វៃ​គា្ន​៧១​ឆ្នាំ ទើបតែ​ក្នុង​ឆ្នាំ ២០២០​នេះ ផ្លូវ​បេតុង​ត្រូវ​បាន​ស្ថាបនា​រួចរាល់​១០០% ចាប់ពី​ត្រង់​ចំណុច​មុខ​សាលាស្រុក​ស្រី​សន្ធរ​កាត់​តាម​ភូមិ​របស់​គាត់​ទៅ​ព្រំប្រទល់​ស្រុក​កោះសូទិន ជាមួយ​នោះ​មាន​បំពាក់​អំ​ពូ​ល​ភ្លើង​ប្រើ​ពន្លឺព្រះអាទិត្យ ហើយ​នៅ​ពេល​យប់​ភ្លើង​បាន​ភ្លឺ​ចិញ្ចែងចិញ្ចាច​ដែល​មើលទៅ​ហាក់បីដូចជា​ផ្លូវ​នៅ​ក្នុង​ទីក្រុង​យ៉ាង​ដូច្នោះ​។

ជាមួយនឹង​ផ្លូវ​ល្អ​ស្អាត​គាត់​បាន​ប្រសិទ្ធ​នាម​ប្រៀប​ដូច​ជា​ឋានសួគ៌ គាត់​មិន​ចាកចេញ​ទៅ​រស់នៅ​ស្រុក​ណា​ទៀត​នោះ​ទេ​។​គឺ​សុខចិត្ត​រស់នៅ​ស្រុក​កំ ណើ​ត ព្រោះ​អាជ្ញាធរ​ដែនដី​កំពុង​តែ​មានការ​យកចិត្ត​ទុក ដាក់​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​ទទួល​បានការ​រីក​ចម្រើន ដូច​ជា​នៅ​តំបន់​ផ្សេង​ៗ​ទៀត​។ ពេល​ដែល​បាន​ផ្លូវ​ស្អាត​ហើយ​នោះ​សូមអ្នក​បើក​បរម​ធ្យោ​បា យ​យានយន្ត​តូច​ធំ​មេត្តា​គោរព ច្បាប់​ចរាចរណ៍ ធ្វើ​យ៉ាងណា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​។

ស្ត្រី​ឈ្មោះ​សៀ មួយ អាយុ​៦៤ ឆ្នាំ​រស់នៅ​ក្នុង​ឃុំ​ផ្ទះ​កណ្ដាល​ប្រាប់​ឲ្យ​ដឹង​ថា កាលពីមុន​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ដី​ក្នុង​រដូវវស្សា​មាន​ពេល​មួយ​គាត់​បាន​ជិះ​កង់​ឌុ​ប​ស្ករ​ទៅ​លក់​នៅ​ឯ​ផ្សារ​មិន​ទាន់​ទាំង​ដល់​ផង​ត្រូវ​រអិល​ដួល​បែកឆ្នាំង​ស្ករ​អស់​។​សូ​ម្បី​ទៅ​សិស្ស​ជិះ​កង់​មក​រៀន​ក៏​ដួល​ញឹកញាប់​នៅ​ក្បែរ​មុខ​ផ្ទះ​របស់​គាត់​ដោយសារ​តែ​រដូវ​ភក់​ក្នុង​រដូវវស្សា​។​ពេល​ដែល​បាន​ផ្លូវ​បេតុង​រលោង​គាត់​ពិតជា​សប្បាយ​រីករាយ​។

លោក​ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែល​ថា កាលពីដើម​ទី​ផ្លូវ​នៅ​មុខ​សាលាស្រុក​ជា​ប្រភេទ​ផ្លូវ​ដី​ដែល​មាន​ប្រវែង​ច្រើន​គីឡូម៉ែត្រ​កាត់​តាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ទៅ​ដល់​ព្រំប្រទល់​ស្រុក​កោះសូទិន​។​ដោយសារ​តែ​ការ​លំបាក​ជា​ច្រើន​ឆ្នាំ​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ក៏​ត្រូវ​បាន​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ជា​ផ្លូវ​បេតុង​ដែល​មាន​ប្រវែង​២១​គីឡូម៉ែត្រ ចាប់ផ្ដើម​ស្ថាបនា​ឡើង​ក្នុង​ខែ​មិ​នា​ឆ្នាំ ២០១៨ ចរាល់​នៅ​ក្នុង​ឆ្នាំ ២០២០​។​ក្រោម​ការ​ជួយ​ឧ​ប ត្ថ​ម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ប៉េង ហួត គ្រុប ក្នុង​នោះ​មាន​ប្រវែង ៥​គីឡូម៉ែត្រ បាន​អ៊ុត​កៅស៊ូ​បេ​ទី​ម​ឡើង​រលោង​៕

អត្ថបទសរសេរ ដោយ