ចេញ​បញ្ជា​ជា​ថ្មី​!​​បន្ត​តាមដានសុខភាព​លើ​អ្នក​​​ទេស​ចរ​ជាតិ-អន្តរជាតិ​​​​​មក​​កម្សាន្ត


ខេត្តមណ្ឌលគិរី ៖ ប្រធាន​គណៈ​កម្មាធិ​ការ​ប្រ​យុ​ទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ខេត្តមណ្ឌលគិរីបាន​ចេញ​បញ្ជា​ជា​ថ្មី​ដល់​មន្ត្រី​ជំនាញ និង​អ្នក​ពាក់​ព័​ន្ធទាំងអស់ ត្រូវ​បន្ត​តាមដាន​លើ​អ្នកដំណើរ ជា​ពិសេស​ជនបរទេស ក្រោយ​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ​ បាន​ធូរស្រាល​មួយ​កម្រិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​អ្នកទេសចរ​ជា​ច្រើន​បាន​សម្រុក​ទៅ​លេង​តាម​រមណីយដ្ឋាន​នានា ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ឧសភា ២០២០ មាន​អ្នកទេសចរ​រាប់​ពាន់​នាក់ នាំ​គ្នា​ទៅ​ដើរ​លេង​កម្សាន្ត​នៅ ទឹកជ្រោះ​ប៊ូ​ស្រា ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ​…​អ្វី​ដែល​គេ​កត់សម្គាល់​ឃើញ​ថា ស្ទើរ​គ្រប់​ភ្ញៀវ​ទេសចរ​ទាំងនោះ ហាក់​ភ្លេច​ខ្លួន​ពី​បញ្ហា​ជំងឺឆ្លង ដោយ​ភាគច្រើន​លើសលប់​គ្មាន​អ្នក​ពាក់​ម៉ាស់​ សម្រាប់​ការពារ​ឡើយ​។

ឆ្លើយ​តប​បញ្ហា​ខាងលើ​នេះ​ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​ប្រ​យុ​ទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្ថានភាពជំងឺ covid-19ស្ងប់ស្ងាត់ បន្តិច
គេ​សង្កេត​ឃើញ​ថា តំបន់​ទេសចរណ៍ជា​ច្រើន​ក្នុង​ខេត្តមណ្ឌលគិរី មាន​ទេសចរណ៍​ក្នុងស្រុក​ទៅ​ដើរ​លេង​កម្សាន្ត ដូច្នេះ​ លោក​បាន​ចេញ​បទបញ្ជា​ជា​ថ្មី ដល់​មន្ត្រី​ជំនាញ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន នឹង​តាមដាន​ឲ្យ​បាន​ជាប់​ជា​និច្ច​អំពី​ស្ថានភាព ឆ្លង​រាលដាល​នៃ​ជម្ងឺ​មួយ​នេះ​។

លោក​អភិបាលខេត្ត​បន្ត​ថា ក្នុង​ករណី​សង្ស័យ​វាស់​កម្តៅ​ទៅ​ឃើញ​លើស​ពី​ការ​កំណត់ តម្រូវ​ឲ្យ​មន្ទីរ​សុខាភិ​បាល​តាមដាន​ ដើម្បី​ធ្វើតេស្ត ហើយ​ពលករ​មក​ពី​ក្រៅ​នៅ​បន្ត​ពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ពោល​គឺ​អាជ្ញាធរ​មិន​បណ្តែតបណ្តោយ​ដាច់ខាត​។​

លោក ស្វាយ សំ​អ៊ា​ង ថា កាលពី​ថ្ងៃ​ទី​១៩​កន្លង​ទៅ​នេះ ក្នុង​កិច្ចប្រជុំ​ពិស​ស​មួយ​លោក​បាន​ដាក់​ចេញ​វិធាន​ការ​ដល់​មន្ត្រី​ជំនាញ និង​កងកម្លាំង ឲ្យ​ត្រួតពិនិត្យ​គ្រប់​ភ្ញៀវ​ចេញចូល​ទាំងអស់ ជា​ពិសេស​ជនបរទេស ដែល​នេះ​ជា​វិធានការ​ធ្វើ​ជាប់​ជា​ប្រចាំ​បើ​ទោះជា​ខេត្តមណ្ឌលគិរី​មិន​ទាន់​កើត​មាន​បញ្ហា​ជំងឺឆ្លង​នេះ​ក៏​ដោយ​។​

ហើយ​គ្រប់​ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់​សមត្ថកិច្ច​បាន​ចុះ​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ រៀបចំ​ជា​ការ​ត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​វាស់​កម្តៅ ដាក់​អាល់កុល​ឬ​សាប៊ូ​លាង​សម្អាត​ដៃ បាញ់​សម្អាត​តាម​បន្ទប់​ស្នាក់​នៅជាដើម​។

យោង​តាម​របាយ​ការ​ណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ឧសភា ២០២០ មន្ត្រី​ជំនាញ​បាន​យក​សំណាក​ចំនួន​១២​នាក់​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ល​ទ្ឋ​ផល​អវិជ្ជមាន ហើយ​មាន​ពលករ​ចំណាកស្រុក​ចំនួន​១១២​នាក់ ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​ ៕ ​

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ