ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​ជួបជុំ​ ឬ​ផឹក​គ្រឿង​ស្រវឹង​តាម​សួនច្បារ​ដែល​ក្មេង​ទំនើង​អាច​បង្កជម្លោះ​និង​ចម្លង​កូ​វីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ អាជ្ញា​ខណ្ឌដូនពេញ​បាន​ចេញ​បញ្ជា​ហាម​ការ​ជួបជុំ​គ្នា​ច្រើន ឬ​ផឹកស៊ី​នៅ​តាម​សួនច្បារ​សាធារណៈ​ ព្រោះ​វា​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ឬ​ក្រុម​ក្មេង​ទំនើង​អាច​បង្ក​ជា​ជម្លោះ​ហិ​ង្សា​ណាមួយ​បាន ។ មន្ត្រី​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ អាជ្ញា​ខណ្ឌដូនពេញ​បាន​ចេញ​បញ្ជា​ហាម​ការ​ជួបជុំ​គ្នា​ច្រើន ឬ​ផឹកស៊ី​នៅ​តាម​សួនច្បារ​សាធារណៈ​ ព្រោះ​វា​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ឬ​ក្រុម​ក្មេង​ទំនើង​អាច​បង្ក​ជា​ជម្លោះ​ហិ​ង្សា​ណាមួយ​បាន ។

មន្ត្រី​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ចុះ​អប់រំ​ណែនាំ​ដល់​អ្នក​លក់ដូរ តាម​សួនច្បារ មុខ​វត្ត​បទុម​វ​តី និង តាម​ទី​សាធារណៈ ដល់​យប់​ជ្រៅ​ដែល​ប​ង្ក​អោយ​មានការ​ជួបជុំ​នូវ​ក្មេង​ទំនើង បរិភោគ អាហារ និង​គ្រឿង​ស្រ​វឹង បង្ក​ទៅ​ជា​ជម្លោះ និងអាច​ចម្លង​នូវ​ជម្ងឺ​កូ​វីដ១៩​ជាដើម ។

លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​​កាលពី​​រសៀល​ថ្ងៃ​ទី ២៤ ខែ ឧសភា នេះ ថា​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ «​ដូច្នេះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​អប់រំ ណែនាំ និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​លក់ដូរ តាម​ទី​សប្បាយភាព នានា ជា​សេស តាម​សួនច្បារ​ទី​សាធារណៈ សូម​មេត្តា កុំ​បន្ត​លក់​ដល់​យប់​ជ្រៅ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​បរិភោគ​អាហារ​ឬ​ភេសជ្ជៈ​ជា​គ្រឿង​ស្រវឹង​ផ្សេង​ៗ​នៅ​តាម​ទី​សាធារណៈ​ក៏​ដូច​ជា​នៅ​លើ​សួនច្បារ នា​ពេល​រាត្រី​ផង​ដែរ » ។

សូម​រម្លឹក​ថា​ ថ្មី​ៗ​នេះ​អាជ្ញាធរ​ខណ្ឌដូនពេញ​ក៏​បាន​ចុះ​ណែនាំ​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កំសាន្ត KTV ក៏​ដូច​ជា​បៀរ​ហ្គា​ឌិន​ប្រមាណ​ជា​៤០​ទីតាំង​ដែល​បាន​លួច​បើក​ដំណើរការ​ឲ្យ​បញ្ឈប់​នូវ​អាជីវកម្ម​បណ្តោះអាសន្ន​ផង​ដែរ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​កូ​វី​ដ​១៩ នៅ​កម្ពុជា ដែល​ថ្មី​ៗ​នេះ​ទើបតែ​រក​ឃើញ​ពីរ​ករណី​ថ្មី​ដែល​ជា​ជនជាតិ​ខ្មែរ​មក​ពី​ហ្វី​លី​ពី​ន និង​មក​ពី​អា​មេ​រិ​ក បន្ទាប់​ពី​កម្ពុជា​កន្លង​មក​បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​កើត​កូ​វី​ដ​១៩ បាន​១២២​នាក់​ហើយ​នោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ