ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ណា​ម្នាក់​ឡើយ​​នៅ​ថៃ​តែ​​ប្រេ​សី​ុ​ល​ឆ្លង​នៅ​តែ​ធ្ងន់

3 ឆ្នាំ មុន

ប្រទេស​ថៃ៖ អាជ្ញាធរ​សុខាភិបាល​ថៃ​ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ ​ឧសភា​ ថា ពុំ​មាន​អ្នក​ឆ្លង​វីរុស​COVID​-19​ថ្មី និង​ក៏​ពុំ​អ្នក​ស្លាប់​ថ្មី​ដែររយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ប្រទេស​ថៃ​។ តុល្យការ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ថៃ​មាន​សរុប​៣.០៤០​នាក់ ហើយ​អ្នក​ស្លាប់មាន​៥៦​នាក់ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ពី​ខែមករា​មក​។…

ប្រទេស​ថៃ៖ អាជ្ញាធរ​សុខាភិបាល​ថៃ​ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ ​ឧសភា​ ថា ពុំ​មាន​អ្នក​ឆ្លង​វីរុស​COVID​-19​ថ្មី និង​ក៏​ពុំ​អ្នក​ស្លាប់​ថ្មី​ដែររយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ប្រទេស​ថៃ​។ តុល្យការ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ថៃ​មាន​សរុប​៣.០៤០​នាក់ ហើយ​អ្នក​ស្លាប់មាន​៥៦​នាក់ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ពី​ខែមករា​មក​។ នេះ​ជា​លើក​ទី​៤​ហើយ​តាំងពី​ដើមខែ​នេះ​មក ដែល​ពុំ​មាន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​។

ប្រេ​សី​ុ​ល​អ្នក​ស្លាប់​ឡើង​ដល់​ជាង​២២​ពាន់​នាក់
ក្រសួងសុខាភិបាល​ប្រេ​សី​ុ​ល​គូ​បញ្ជាក់​ថា ប្រេ​សី​ុ​ល​កត់សម្គាល់​ឃើញ អ្នក​ស្លាប់​ថ្មី​ដោយសារ​វីរុស​៩៦៥​នាក់​ថែម​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​២២.០១៣​នាក់ តាំងពី​មានការ​ឆ្លង​មក​។ ចំណែក​អ្នក​ឆ្លង​វីរុស​ថ្មី​មាន​ជាង​១៦.៥០០​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៣៤៧.៣៩៨​នាក់​ក្នុង​ប្រទេស​នេះ​។ វា​ជា​ចំនួន​អ្នក​ឆ្លង​វីរុស​ដ៏​ច្រើន​បំផុត លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ តុល្យការ​ពិតប្រាកដ​នៃ​ការ​ឆ្លង អាច​មាន​ខ្ពស់​ជាង​នេះ ខណៈ​សមត្ថភាព​នៃ​ការ​ធ្វើតេស្ត​នៅ​ប្រេ​សី​ុ​ល​មាន​កម្រិត​។

អ្នក​ឆ្លង​នៅ​អា​ល្លឺ​ម៉​ង់​មាន​ជាង​១៧៨​ពាន់​នាក់
វិទ្យាស្ថាន​ROBERT KOCH​ទទួល​បន្ទុក​ខាង​ជំងឺឆ្លង​អា​ល្លឺ​ម៉​ង់ រាយការណ៍​នា​ថ្ងៃ​ទី​២៤​ឧសភា​ថា ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​នោះ បាន​ឡើង​ដល់​១៧៨.២៨១​នាក់​ជាមួយ​អ្នក​ឆ្លង​ថ្មី ៤៣១​នាក់​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ តាម​ប្រភព​ដដែល​ថា នៅ​អា​ល្លឺ​ម៉​ង់​មាន​អ្នក​ស្លាប់​ថ្មី​ដោយសារ​វីរុស​តែ​៣១​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប ឡើង​ដល់​៨.២៤៧​នាក់​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ក្នុង​ប្រទេស​នោះ​មក​៕

អត្ថបទសរសេរ ដោយ