ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ស័ក្តិសិទ្ធិ​នៃ​ព្រះ​អង្គ​ដង​កើ តើ​មាន​ប្រវត្តិ​បែប​ណា ?

3 ឆ្នាំ មុន

ព្រះ​អង្គ​ដង​កើ​មាន​វត្តមាន​ស្ថិត​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ជាប់​ដង​ទន្លេចតុមុខ លោក​អ្នកខ្លះ​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​បួងសួង បន់ស្រន់ ខ្លះ​ក៏​បាន​សម្រេច ខ្លះ​ក៏​មិន​បាន​សម្រេច​ដូច​បំណង ប៉ុន្តែ​លោក​អ្នកជា​ច្រើន​ប្រហែលជា​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ទី​សក្ការៈ​នោះ​ទេ​ក៏​មិនដឹង ។ លោកតា​ព្រឹទ្ធាចារ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ​មួយ​រូប​បានឱ្យ​ដឹង​ថា បើ​តាម​ចាស់​ៗ​ពី​ជំនា​ន់​មុន​បាន​និយាយ​ត​ៗ​គ្នា​ថា ក្នុង​សម័យ​សម្តេចព្រះ​នរោត្តម…

ព្រះ​អង្គ​ដង​កើ​មាន​វត្តមាន​ស្ថិត​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ជាប់​ដង​ទន្លេចតុមុខ លោក​អ្នកខ្លះ​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​បួងសួង បន់ស្រន់ ខ្លះ​ក៏​បាន​សម្រេច ខ្លះ​ក៏​មិន​បាន​សម្រេច​ដូច​បំណង ប៉ុន្តែ​លោក​អ្នកជា​ច្រើន​ប្រហែលជា​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ទី​សក្ការៈ​នោះ​ទេ​ក៏​មិនដឹង ។

លោកតា​ព្រឹទ្ធាចារ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ​មួយ​រូប​បានឱ្យ​ដឹង​ថា បើ​តាម​ចាស់​ៗ​ពី​ជំនា​ន់​មុន​បាន​និយាយ​ត​ៗ​គ្នា​ថា ក្នុង​សម័យ​សម្តេចព្រះ​នរោត្តម សីហ​នុ នៅ​ពេល​ព្រះ​អង្គ​មិន​បាន​គង់នៅ​ក្នុង​ព្រះ​បរមរាជវាំង គេ​ក៏​លើក​ទង់ជាតិ​ឡើង​ដើម្បី​ជា​សញ្ញា​សម្គាល់ថា ព្រះ​អង្គ​មិន​បាន​គង់នៅ​ក្នុង​ព្រះ​បរមរាជវាំង​ទេ ។ លុះ​ក្រោយមក​ពលរដ្ឋ​ខ្មែរ​យើង​នាំ​គ្នា​ហៅ​ដងទង់​ជាតិ​នេះ​ថា ដង​កើ ។

ក្រោយមក​ឮ​ថា​មាន​អ្នកតា​ចូល​សណ្ឋិត​នៅ​ដងទង់​ជាតិ ឬ​ដង​កើ ហើយ​ក៏​នាំ​គ្នា​សាង​ស​ង់​​​ព្រះ​វិហារ​មាន​ខ្នាត​តូច​មួយ និង​មាន​រូបសំណាក​ជា​តំណាង​ដង​កើ ដោយ​នាំ​គ្នា​ហៅ​ថា ព្រះ​អង្គ​ដង​កើ ។

ព្រឹទ្ធាចារ្យ​បន្ត​ថា ចាប់តាំងពី​ពេល​នោះ​មក​មហាជន​តែងតែ​ទៅ​បែ​បន់​សុំ​លាភសក្ការៈ ខ្លះ​សុំ​កូន សុំ​ចៅ និង​បួងសួង​សុំ​ពរ​ជ័យ​ផ្សេង​ៗ​ទៀត​តាម​ជំនឿ​របស់​ខ្លួន ដោយ​អ្នកខ្លះ​ធូរធារ​ក៏​មាន​លេងភ្លេង​ពិណពាទ្យ និង​ជាវ​ផ្កាឈូក ស្លាធម៌ ដាក់​ថ្វាយ​ព្រះ​អង្គ​ដង​កើ ។ មាន​អ្នកខ្លះ​បែ​បន់​សុំ​បាន​សម្រេច ឯ​អ្នកខ្លះ​ក៏​សុំ​មិន​បាន​សម្រេច ដែល​ជំនឿ​នេះ​រហូត​មក​ដល់​សព្វថ្ងៃ ។

បើ​ទោះជា​សម័យ​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​រីក​ចម្រើន​យ៉ាងណា ក៏​ព្រះ​អង្គ​ដង​កើ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នកតា​ដ៏​ស័ក្តិសិទ្ធិ​ដែល​មិន​អាច​ចោល​បាន ។

ជា​រៀងរាល់ថ្ងៃ​សីល​មាន​មនុស្ស​ទៅ​បែ​បន់​ជា​ច្រើន ពិសេស​ចាប់ពី​ម៉ោង​១​រសៀល​នាំ​គ្នា​ទៅ​ទីនោះ​ស្ទើរ​រក​កន្លែង​អុជ​ធូប​មិន​បាន ។ អ្នក​ទៅ​បន់ស្រន់​ពី​គ្រប់​ទិស​ទី មិន​ថា​តែ​អ្នក​ភ្នំពេញ​ទេ គឺ​មាន​ទាំង​អ្នក​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ផង​ដែរ ។

អ្នក​ទៅ​អុជ​ធូប​បែ​បន់ បួងសួង​ទាំងនោះ អ្នកខ្លះ​ទិញ​ស្លាធម៌ ផ្កាឈូក ចេក និង​តង្វាយ​ផ្សេង​ៗ​ដើម្បី​ថ្វាយ​ដល់​ព្រះ​អង្គ​ដង​កើ និង​មាន​លែង​សត្វ​ដូច​ជា អណ្តើក បក្សី ឬ​ត្រី ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​នៅ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ​ទៀត​ផង ។

លោកយាយ​អ្នកលក់​ផ្កា និង​ស្លាធម៌​ម្នាក់​កំពុង​តែ​មមាញឹក​ណាស់​ព្រោះ​មាន​អ្នក​ចូល​ទិញ​ច្រើន​បាន​រៀបរាប់​ថា ឱ្យ​តែ​ដល់​ថ្ងៃសីល ឬ​ថ្ងៃពេញបូណ៌មី​ម្តង​ៗ​គាត់​លក់ដាច់​ណា​ស់ ហើយ​អ្នក​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ ។ នេះ​ជា​របរ​ជាប់លាប់​ប្រចាំ​ថ្ងៃ​ដែល​ពួក​គាត់​អាច​រក​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ថ្វីបើ​មិន​ធូរធារ​ក្ដី ក៏​បាន​គ្រប់គ្រាន់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ