​ឡាន​ស៊ី​ទែន​ដឹក​ប្រេង ​បែរ​លួចដឹក​​​ឈើ​​ច្រើន​សន្ធឹក​​​


ខេត្ត​សៀម​រា​ប៖ លោកវរសេនីយ៍ឯក សេង វុ​ទ្ធី មេ​បញ្ជាការ​រង​អាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​រថយន្ត​សណ្តោង​ស៊ី​ទែនដឹក​ប្រេង​មួយ​គ្រឿង ដែលលួច​បង្កប់​ឈើ​នៅ​ក្នុង​ពេញ​ស៊ី​តែ​ន រួច​អូស​យ​កមក​រក្សា​ទុក នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បីយកមក​​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​​ឈើ​ព្រះ​ដាក ស្រុក​បន្ទាយស្រី យក​ទៅ​អនុវត្ត តាម​ច្បាប់​ស្តី​ពីរដ្ឋបាល​ព្រៃឈើ​ ។

ហេតុការណ៍​ឃាត់​រថយន្ត​ដឹក​សាំង​នោះ​ ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៤ និង៣០​នាទីរសៀល​ថ្ងៃទី ២២ ​ឧសភា ​ស្ថិត​នៅចំណុចភូមិធ្លក​អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​។ បើ​តាម​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា រថយន្ត​ស៊ី​តែ​នដឹក​ប្រេងបង្កប់ឈើនៅ​ក្នុង​ពេញ​នោះម៉ាក FUSO សណ្តោង ស៊ី​តែ​ន ស្លាកលេខភ្នំពេញ 3C-2859 ពណ៌ស ឆ្នូតក្រហមខៀវ ​។​ ចំណែក​ម្ចាស់​បើកបរ​រថយន្តបាន​ចុះ​គេចខ្លួន​បាត់ មុន បន្ទាប់ពី​​សមត្ថកិច្ចយើង​ទៅ​ដល់​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹកឈើ​នេះ​ ចេញពី​ខេត្តបន្ទាយមានជ័យចូល​មក​ខេត្តសៀមរាប​។​ដោយ​ឡែក​អ្នក​បេ​ី​កបរ​គេចខ្លួន​បាត់​ ។ ក្រោយពីធ្វើការត្រួតពិនិត្យឃើញឃើញ​ប្រភេទ​ឈើ​ដុំ​មួយ​ចំនួន​។បច្ចុប្បន្ន រថយន្ត និងឈេ​ីខាងលើ បានប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើបន្ទាយស្រ រក្សា​ទុក ដេ​ី​ម្បីត្រួតពិនិត្យនៅព្រឹកថ្ងៃ ទី២៣ ​ឧសភា​ ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ស្តី​ពីរដ្ឋបាល​ព្រៃឈើ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ