ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​លេប​ត្របាក់​ផ្ទះ​​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង​ខ្ទេចគ្មានសល់​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​២​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​២០​ម៉ែត្រ​សង់​អំពី​ឈើលើ​ ក្រោម​ថ្ម​រនាប​ក្តា​រ​ ជញ្ជាំង​ក្តា​រ​ ដំបូល​ប្រក់​ក្បឿង​​ហ្វ៊ី​ប្រូ​ ​ហើយភ្លើង​បាន​​ឆេះ​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបាន​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា មូលហេតុ​​គឺ​បណ្តាល​មកពី​​ទុ​​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ផ្ទះបាយ​។…

ខេត្តស្វាយរៀង ​៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​២​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​២០​ម៉ែត្រ​សង់​អំពី​ឈើលើ​ ក្រោម​ថ្ម​រនាប​ក្តា​រ​ ជញ្ជាំង​ក្តា​រ​ ដំបូល​ប្រក់​ក្បឿង​​ហ្វ៊ី​ប្រូ​ ​ហើយភ្លើង​បាន​​ឆេះ​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបាន​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា មូលហេតុ​​គឺ​បណ្តាល​មកពី​​ទុ​​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ផ្ទះបាយ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ឧសភា ឆ្នាំ​​២០២០​ នៅ​ចំណុច​ខាងត្បូង​ជាប់​របង​សាលាដំបូង​ខេត្តស្វាយរៀង​ ស្ថិត​​ក្នុង​​ភូមិ​ស្រះ​វង្ស​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។​

ម្ចាស់ផ្ទះ​រង​គ្រោះ​​ខាងលើ​ឈ្មោះ​ងួ​ន រ៉ា ភេទ​ប្រុស ​អាយុ​៥៨​ឆ្នាំ​ ​ជា​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង​ រស់​នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

​តាម​ប្រភពព័ត៌មាន​បាន​​​ឱ្យ​ដឹង​​ថា នៅ​ថ្ងៃ​កើតហេតុ ម្ចាស់ផ្ទះ​រង​គ្រោះ (​ប្តី​ប្រពន្ធ​និង​កូន​) បាន​​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ឃុំ​គគីរ​សោម​ ស្រុក​ស្វាយ​ទាប រីឯ​កូនស្រី​និង​កូនប្រសាបាន​នាំ​កូន​ទៅ​ចាក់​ថ្នាំ​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ ដោយ​នៅ​តែ​កូនស្រី​ម្នាក់​អាយុ​២៦​ឆ្នាំ​ចាំផ្ទះ​​ ​។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​ថា ​មុន​ពេល​កើតហេតុ​ កូនស្រី​ម្នាក់​អាយុ​២៦​ឆ្នាំ​ដែល​នៅ​ចាំផ្ទះ​បាន​ដាំ​ស្ល​រួច​ក៏​ចូល​បន្ទប់ទឹក​ដើម្បី​មុជទឹក ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​ក្នុង​ផ្ទះបាយ​ខាងក្រោយ​ ហើយ​នាង​ក៏​បាន​រត់​ចេញ​មក​ខាង​មុខ​ផ្ទះ​ដើម្បី​បិទ​បា​រ៉ែត​ភ្លើង ពេល​នោះ​ភ្លើង​បាន​ឆាបឆេះ​ផ្ទះបាយ ហើយ​នៅ​ក្នុង​ផ្ទះបាយ​ក៏​មាន​ធុង​ហ្គា​ស​ចំនួន​២ ​ក្នុង​នោះ​ធុង​ហ្គា​ស១​ទម្ងន់​១៧​គីឡូក្រាម​ ត្រូវ​ភ្លើង​ឆាបឆេះ​ធុង​ហ្គា​សទាំង​ពី​រ​ផ្ទុះ​យ៉ាង​ខ្លាំង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ដោយសារ​​ជា​​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ហើយ​ក្នុង​បន្ទប់​នីមួយ​ៗ មាន​ពូក កន្ទេល​ មុង ​ភួយ និង​សម្លៀក​បំពាក់ បង្ក​ឲ្យ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង ​និង​មាន​ខ្យល់​​ខ្លាំង​ទៀត​នោះ​ ​បណ្តាល​ឱ្យ​​អណ្តាតភ្លើង​ឆេះ​លឿន ​ហើយ​​នាង​នៅតែ​​ម្នាក់ឯង​ភ័យ​ផង​ ​ក៏​បាន​ទូរ​សព្ទ័​ទៅ​ប្អូនថ្លៃ​ឲ្យ​មក​ផ្ទះ​ដើម្បី​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​​ចុះមកជួយអន្តរាគមន៍​ លុះ​ពេល​មក​ដល់​ ភ្លើង​បាន​​ឆាបឆេះ​ទាំង​ផ្ទះ​ពេញ​បន្ទុក​ទៅ​ហើយ ។

​ក្នុងហេតុការណ៍​ខាងលើនេះ​ដែរ ​លោកស្នងការ​នគ​បាល​ខេត្តស្វាយរៀង​បាន​បញ្ជា​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ចំនួន​២​គ្រឿង​ រថយន្ត​ពន្លត់អគ្គីភ័យ​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​១៥​​គ្រឿង ​ទើប​​អាច​គ្រប់គ្រង​ស្ថានការណ៍​​បាន​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដេល ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ ​រួម​ទាំង​ទ្រព្យសម្បត្តិ មាសប្រាក់ សំលៀក​បំពាក់ ពូក​ កន្ទេល​ មុង ​ភួយ ​ខ្នើយ​​ត្រូវ​​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ ​តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្សណា​ម្នាក់​នោះ​​ទេ ​ហើយ​ក៏​មិន​បង្ក​ឲ្យ​ឆេះ​​ឆ្លង​រាល​ដាល​​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ដែរ​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ