ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកីឡាការិនី​រូប​ស្រស់​ម្នាក់​បង្ហោះសារប្លែកៗ ធ្វើ​ឱ្យគ្រប់គ្នានឹកស្មានមិនដល់​

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាង Hana Kimura ជា​កីឡាការិនី​ចំបាប់​អាជីព​ជប៉ុន​នាង Hana Kimura ម្នាក់ និង​ជា​តួ​សម្តែង​រឿង​ភាគ​ជប៉ុន​ដ៏​ល្បីល្បាញ​ក្នុង…

ប្រទេស​ជប៉ុន ៖ នាង Hana Kimura ជា​កីឡាការិនី​ចំបាប់​អាជីព​ជប៉ុន​នាង Hana Kimura ម្នាក់ និង​ជា​តួ​សម្តែង​រឿង​ភាគ​ជប៉ុន​ដ៏​ល្បីល្បាញ​ក្នុង Netflix ឈ្មោះ​ថា Terrace House ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង​ជីវិត​នៅ​វ័យ​២២​ឆ្នាំ នៅ​ក្នុងផ្ទះ​របស់​នាង ក្រោយ​ការ​បង្ហោះ​សារ​ប្លែក​ៗ បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ។

បើ​យោង​តាម​ស្ថាប័ន​កីឡា​ចំបាប់ We Are Stardom ដែល​នាង​កំពុង​ប្រកប​អាជីព​បាន​ធ្វើការ​ប្រកាស​ថា Hana Kimura បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ២០២០ ។

បច្ចុប្បន្ន​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ អំពី​Kimura ត្រូវ​បាន​ប៉ូលិស​រាយការណ៍​ថា បាន​​បាត់បង់ជីវិត​នៅ​ក្នុងផ្ទះ​របស់​នាង ដោយ​មូលហេតុ​នៃ​ការ​ស្លាប់​មិន​ទាន់​ត្រូវ​បាន​បញ្ជា​ឲ្យ​ដឹង​ភ្លាម​ៗ​របស់​នាង​នៅឡើយ​ទេ ។ ប៉ុន្តែ​មុន​ពេល​រឿងហេតុ​នេះ​កើតឡើង នាង​ទទួល​បាន​សារ​គំរាមកំហែង​សម្លុត​ពី​ជនអនាមិក​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ហើយ​អ្នកគាំទ្រ​ជឿ​ថា ការ​​បាត់បង់ជីវិត​របស់​នាង​អាច​បណ្តាល​មក​ពី​បញ្ហា​ផ្លូវចិត្ត ។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ Kimura តែងតែ​ធ្វើការ​បង្ហោះ​សារ​ប្លែក​ៗ​ជា​ច្រើន​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​នាង ។ ជាក់ស្តែង​កាលពី​ថ្ងៃ​សុក្រ​នាង​បាន​បង្ហោះ​រូបថត​ជាមួយ​ឆ្មា​របស់​នាង ដោយ​បាន​សរសេរ​ភ្ជាប់​ជាមួយ​ពាក្យ​ថា «​លា​ហើយ​» ។ ខណៈ​ដែលកាលពី​ពេល​ថ្មី​ៗ​នេះ​នាង​ក៏​បាន​បង្ហោះ​សារ​មួយ​ផ្សេង​ទៀត ដែល​បាន​បង្ហោះ​ក្នុង Twitter ដោយ​បាន​សរសេរ​ថា ធ្វី​ត​ធ្វី​ប​មួយ​ដែល​យោង​ទៅ​តាម​ការ​បកប្រែ​របស់​អ្នកគាំទ្រ​បាន​អាន​ថា​នាង​មិន​ចង់​ក្លាយជា​មនុស្ស​តទៅ​ទៀត​ទេ ៕ (ដកស្រង់​ចេញពី Tokyoweekender)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ