ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩​បង្ខំ​អ្នកលក់​ផ្លែ​ឈើ​ផ្លាស់​ប្តូរ​ទីកន្លែង​ពី​ខេត្ត​មក​កាន់​ទីក្រុង​កាន់តែ​ច្រើន​ដើម្បី​ស្វែងរក​ចំណូល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ព្រមទាំង​កម្ពុជា​ផង​ដែរ ជា​ពិសេស​វិស័យ​ទេសចរណ៍​ក៏​រង​គ្រោះ​ព្រោះ​វីរុស​ឆ្លង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ខ្លាំង ដែល​ជាក​ក្កតា​ធ្វើ​ឲ្យ​ប្រជាជន​ប្រកប​មុខរបរ​លក់ដូរ​ក្នុងស្រុក​ភូមិ​របស់​ខ្លួន អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​ការ​លក់​របស់​ខ្លួន​ពី​ខេត្ត មក​បន្ត​លក់​ក្នុង​ទីក្រុង​ភ្នំពេញ​។ ជាក់ស្តែង​ក្រុម​គ្រួសារ​មួយ​ដែល​មានស្រុក​កំណើត និង​ជា​អ្នកលក់​ផ្លែ​ឈើ​ក្នុង​ខេត្ត​កែប​និង​មាន​ចំការ​ខ្លួនឯង​នោះ​ត្រូវ​មក​ធ្វើ​តូប​លក់​ផ្លែ​ឈើ​នៅ​ក្រុងភ្នំពេញ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ព្រមទាំង​កម្ពុជា​ផង​ដែរ ជា​ពិសេស​វិស័យ​ទេសចរណ៍​ក៏​រង​គ្រោះ​ព្រោះ​វីរុស​ឆ្លង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ខ្លាំង ដែល​ជាក​ក្កតា​ធ្វើ​ឲ្យ​ប្រជាជន​ប្រកប​មុខរបរ​លក់ដូរ​ក្នុងស្រុក​ភូមិ​របស់​ខ្លួន អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​ការ​លក់​របស់​ខ្លួន​ពី​ខេត្ត មក​បន្ត​លក់​ក្នុង​ទីក្រុង​ភ្នំពេញ​។

ជាក់ស្តែង​ក្រុម​គ្រួសារ​មួយ​ដែល​មានស្រុក​កំណើត និង​ជា​អ្នកលក់​ផ្លែ​ឈើ​ក្នុង​ខេត្ត​កែប​និង​មាន​ចំការ​ខ្លួនឯង​នោះ​ត្រូវ​មក​ធ្វើ​តូប​លក់​ផ្លែ​ឈើ​នៅ​ក្រុងភ្នំពេញ​ផង​ដែរ ។ បងស្រី​សុខ ស្រី​ណែ​ត អាយុ ២៧​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា «​បន្ទាប់​ពី​ប្រទេស​កម្ពុជា​មា​នវ​ប​ត្តិ​កូ​វី​ដ​១៩​នេះ​មក នៅ​កន្លែង​ទេសចរណ៍​ក្នុង​ស្រុកភូមិ​ខ្ញុំ ក៏​ត្រូវ​បាន​ស្ងាត់​ដែរ ដោយសារ​ខ្លាច​ផ្លែ​ឈើ​លក់​មិន​ដាច់ ទើប​ពួក​គាត់​សម្រេស​ចិត្ត​ចែក​គ្នីគ្នា និង​ចែក​ទីតាំង​ដើម្បី​លក់​។ វា​ជា​រដូវ​កាល​ផ្លែ​ទុំ ជា​ពិសេស​ផ្លែ​ទុរេន ហើយ​មិន​មាន​មនុស្ស​ទិញ​បែប​នេះ គឺ​មិនដឹង​ត្រូវ​យក​លក់​ទីណា »​។

បងស្រី​បាន​បន្ត​ថា​ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ក៏​ដូច​ជា​ខ្លាច​ផ្លែ​ឈើ​ដែល​ត្រូវ​ប្រមូល​ផល​ត្រូវ​ទុក​ចោល​នោះ គាត់​ត្រូវ​បង្ខំចិត្ត​នាំ​ក្រុម​គ្រួសារ​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​សិន ដើម្បី​បន្ត​លក់​ផ្លែ​ឈើ​របស់​ខ្លួន រហូត​ផុត​រដូវ​ផ្លែ​ឈើ​ទុំ​។ គាត់​និយាយ​ថា វា​ប្រហែលជា​ត្រូវការ​ពេលវេលា ពីរ​បី​ខែ​អី​នឹង​ទ​ន្រាំ​ផុត​រដូវ​ផ្លែ​ឈើ​នេះ​។ អង្គុយ​លក់​ជាមួយ​បងប្អូន​ផ្សេង​ទៀត​នៅ​តុ​ផ្លែ​ឈើ​ដែល​មាន​ប្រក់​ច័​ត្រ​ធំ​ធ្វើ​ជា​ម្លប់​នោះ បងស្រី​ដែល​បាន​ផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា​គាត់​ទើប​មក​រៀប ចំ​ទីតាំង​នៅ​លក់​ទី​នេះ (​ក្រោយ​សាលា​បឋម​សិក្សា​ភូមិ​៦) ទើបតែ​បាន​ពីរ​អាទិត្យ​នេះ​ទេ ។

បងស្រី ណែ​ត បាន​បន្ត​ថា «​ខ្ញុំ​តែងតែ​លក់​ផ្លែ​ឈើ​ពី​ចំការ​ផ្ទាល់​របស់ខ្ញុំ នៅ​ម្តុំ​តំបន់​អភិវឌ្ឍន​ភ្នំ​វ​ល្ល៍​ក្នុង​ក្រុងកែប ខេត្ត​កែប យើង​លក់​ក្នុង​ខេត្ត​យើង​ខ្លះ និង​មក​ទី​នេះ​ខ្លះ (​ក្រុងភ្នំពេញ​)​។ បើ​មិន​ធ្វើ​ចឹ​ង យើង​លក់​ផ្លែ​ឈើ​មិន​ដាច់ មាន​តែ​ទុក​ស្អុយ​អស់ហើយ អត់​បាន​ប្រាក់​ទៀត ចឹ​ង​យើង​គ្មាន​ជម្រើស​ទេ​។ ពួក​យើង​នៅ​ក្នុង​ភ្នំពេញ ត្រូវ​ប្រថុយ​នឹង​ខាត​ដែរ ឬ​រត់​មិន​រួច ព្រោះ​ត្រូវ​បង់ថ្លៃ​ជួល​ផ្ទះ​ប​ណ្ណោះ​អាសន្ន និង​ចំណាយ​ការ​បង់ថ្លៃ​តូប (​ជួល​តូប​) និង​ថ្លៃ​ដឹក​ទំនិញ​ពី​ខេត្ត​ខ្ញុំ​មក »​។ បងស្រី​បាន​បន្ត​ថា «​ប្រសិនជា​ផាត់​ចោល​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ចេញ នៅ​ទី​នេះ​ខ្ញុំ​អាច​សល់​លុយ​បាន​ត្រឹម ៥​ទៅ​៧ ម៉ឺន​ក្នុង​មួយ​ថ្ងៃ ដោយសារ​ក្នុង ១​គីឡូ ព្រោះ​ខ្ញុំ​ចំណេញ​បាន​តែ ២០០០៛​ទេ​» ។ បងស្រី ណែ​ត ក៏​បាន​បញ្ជាក់​ដែរ​ថា​ក្នុង​ចំការ​បងស្រី មិន​បាន​ប្រើ​ថ្នាំ​អ្វី​ទេ គឺ​ដាំ​ដោយ​បច្ចេកទេស​ធម្មជាតិ​សុទ្ធសាធ គាត់​ថា​គាត់​ត្រូវការ​ចំនួន​អ្នក​ទុក​ចិត្តជា​ជាង​លក់​អស់​ច្រើន ។

យ៉ាងណាមិញ​ បងស្រី​លក់​ផ្លែ​ឈើ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា ទោះបី​ប្រទេស​កម្ពុជា​កំពុង​ជួប​វ​ប​ត្តិ​កូ​វី​ដ​១៩​ក្តី កន្លែង​ទេសចរណ៍​ភាគច្រើន​រង​ផល​ប៉ះពាល់ ហើយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ត្រូវ​បាន​កាត់​បន្ថយ ជាក​ក្កតា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​លក់ដូរ​ខ្លះ​រង​នូវ​ផល​ប៉ះពាល់​នេះ​។ ប៉ុន្តែ​ខ្លះ​ទៀត​ក៏​លក់​បាន​គួ​ស​ម្យ ក្នុង​រដូវ​កាល​ទទួលផល​ផ្លែ​ឈើ​ធម្មជាតិ​នានា​។

អ្នកលក់​ផ្លែ​ឈើ​ម្នាក់​ក្បែរ​របង​វិទ្យាល័យ ប៊ុ​ន រ៉ា​នី​-​ហ៊ុន​សែន ផ្សារ​ដើម​ថ្កូវ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ថា បងស្រី​លក់​បាន ៣០​ទៅ​៤០​គីឡូ ក្នុង​មួយ​ថ្ងៃ នេះ​បើ​ផាត់​ដើម​ចេញ ប៉ុន្តែ​បើ​ប្រៀប​នឹង​ឆ្នាំទៅ​វិញ​បាន​ទិច​ជាង​។

បងស្រី​បាន​និយាយ​ថា «​ខ្ញុំ វា​ជា​រដូវ​កាល​ទទួលផល​ផ្លែ​ឈើ​ហូប​ផ្លែ ហើយ​ជា​រៀង​រាល់​ឆ្នាំ ខ្ទង់​ពីរ​បី​ខែ​នេះ ខ្ញុំ​តែងតែ​លក់​ដុ​រ៉េ​ន​នៅ​ទី​នេះ ហើយ​បើ​ប្រៀបធៀប​ឆ្នាំទៅ លក់​មិនសូវ​ដាច់​ទេ​។ ខ្ញុំ​លក់ដាច់​ដោយសារ ខ្ញុំ​មាន​ម៉ូយ​ច្រើន​ជួយ​ទិញ បើ​តាម​លក់​ធម្មតា គឺ​ស្ងាត់​ណាស់​»​។

ដោយ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ តែ​បងស្រី​ថា ទុរេន របស់​បងស្រី​លើកយក​មក​ពី​ភ្នំ​កំចាយ ខេត្តកំពត លក់​ក្នុង​តម្លៃ​ធម្មតា ដូច​គេ​ដូច​ឯង​ដែរ មួយ​គីឡូ ២៥០០០រៀល​ ប៉ុន្តែ​បើ​ភ្ញៀវ​រើស​ហើយ ហើយ​វា​ទុំ​ជ្រុល​ឬ​ពួក​គាត់​មិន​ពេញចិត្ត បងស្រី​អាច​ដូរ​ផ្សេង​អោយ​ពួក​គាត់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ